អាហារ
ផ្ទុះនៅថៃ! ប្រើប្រេងខ្យងអស់រាប់សិបដបមិនដែលអានការណែនាំសោះ ពេលគេប្រាប់បានដឹងថា ប្រើខុសក្បួនរាប់ឆ្នាំ

អ្នកខ្លះហៅទឹកប្រេងខ្យង អ្នកខ្លះហៅទឹកប្រេងអយស្ទ័រ ហើយអ្នកខ្លះទៀតហៅទឹកប្រេងគ្រំ ហើយរឿងដែលយើងមិនធ្លាប់បានដឹងនោះគឺ នៅពេលយើងប្រើប្រាស់ទឹកប្រេងខ្យងនេះរួចត្រូវតែរក្សាទុកនៅក្នុងទូរទឹកកក ដើម្បីការពារពីការដុះផ្សិត ឬបង្កឱ្យមានមេរោគ។ល។ នេះបើយោងប្រភព kaijeaw របស់ប្រទេសថៃ។

ជាការពិតណាស់ ថាខ្មែរយើងអានអក្សរថៃមិនយល់ ដែលជាការណែនាំយើងអំពីរបៀបប្រើប្រាស់ទឹកប្រេងខ្យងរួចត្រូវរក្សាទុកក្នុងទូរទឹកកក។ ប៉ុន្តែប្រជាជនថៃខ្លួនឯងក៏មិនបានអាន ឬដឹងអំពីរបៀបរក្សាទុកវានោះផងដែរ។ ចំណុចនេះមិនមែនជាកំហុសនរណានោះទេ តែបើគ្រប់គ្នាបានដឹងរួចហើយ អ៊ីចឹងយើងត្រូវរៀបចំរក្សាទុកក្នុងទូរទឹកកកឱ្យបានត្រឹមត្រូវផងណា។

ជាទម្លាប់ នៅពេលយើងធ្វើម្ហូបអាហារដូចជា ឆា ចៀន ប្រឡាក់សាច់ ស្ងោរ និងអាំងសាច់ យើងគ្រប់គ្នាមិនអាចខ្វះគ្រឿងផ្សំទឹកប្រេងខ្យងមួយនេះបានឡើយ។ និយាយជារួមនៅក្នុងផ្ទះមួយក៏មានទឹកប្រេងខ្យងមួយដងដែរ។ ប៉ុន្តែជាទម្លាប់រាល់ពេលចម្អិនអាហាររួច យើងតែងតែទុកនៅលើតុគ្រឿងទេសជាមួយស្ករ អំបិល និងផ្សេងៗ។ បើតាមការណែនាំរបស់គេ យើងត្រូវរក្សាទុកទឹកប្រេងខ្យងនៅក្នុងទូរទឹកកកជានិច្ច ដើម្បីការពារពីការដុះផ្សិត ឬឆ្លងមេរោគនានា ដែលយើងពុំអាចមើលឃើញនឹងភ្នែក។

បើយោងតាមប្រភពដដែលបានបន្ថែមថា ថ្មីៗនេះអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Maluli Garden បានបង្ហោះសារចែករំលែកថា “សូមបិទគម្របឱ្យជិត ហើយដាក់ក្នុងទូរទឹកកក រាល់ពេលប្រើប្រាស់រួច”។ ហើយឃ្លានេះក៏ជាឃ្លាដែលមាននៅលើ ការណែនាំរបស់ទឹកប្រេងខ្យងដែរ ដែលមានអក្សរពណ៌ក្រហម។

ដូច្នេះ ដើម្បីជៀសវាងការបង្កមេរោគ ឬដុះផ្សិតក្នុងប្រេងខ្យងរបស់បងប្អូន “សូមបងប្អូនមេត្តាបិទគម្របឱ្យជិត ហើយដាក់ក្នុងទូរទឹកកក រាល់ពេលប្រើប្រាស់រួច”៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia