ជំងឺ
មកដឹងពីវិធីគេងលក់ស្រួល ការពារកុំឱ្យកើតជំងឺខួរក្បាល ហើយកើតជំងឺទឹកនោមផ្អែម
Tror Sopheap
October 19 2023
3.1 K views

មានសារឈឺចាប់ទាំងព្រឹកមួយរបស់គ្លីនិកទឹកនោមផ្អែមមួយកន្លែងថា សម័យកាលផ្លាស់ប្តូរជំងឺទឹកនោមផ្អែមមិនមែនកើតចំពោះជំងឺរបស់មនុស្សចាស់នោះទេ។ សូម្បីតែក្មេងៗអាយុ ២៧ ដល់វ័យកណ្តាល ៣៥ឆ្នាំ ក៏កើតជំងឺទឹកនោមផ្អែមឃើញថាមានច្រើន ព្រោះនៅក្នុងបរិបទមនុស្សសម័យឥឡូវចូលចិត្តផឹកកាហ្វេសម្បូរជាតិស្កររាល់ថ្ងៃ ធ្វើការងារស្រណុក ផឹកទឹកផ្អែមៗ មានគ្រប់ប្រភេទ ថែមផឹកស្រាបៀរច្រើនដុះក្បាលពោះផងដែរ។​

តាមលោកស្រី Eve Van Cauter ជាវេជ្ជបណ្ឌិតផ្នែកជំងឺទឹកនោមផ្អែបានបញ្ជាក់ថា “បញ្ហាការគេងក៏ជាបញ្ហាមួយនាំឱ្យមនុស្សមានកត្តាហានិភ័យជំងឺទឹកនោមផ្អែមដែរ។ តាមការសិក្សាលើមនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើនដោយគ្មានភាពធាត់ ឬកត្តាជំងឺទឹកនោមផ្អែម ប៉ុន្តែនៅក្នុងការពិនិត្យលើយុវជនទាំងអស់នោះចម្លើយមួយបានបញ្ជាក់ថា ពេលពួកគេគេងអត់លក់ចំនួន៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ វាបែរជាប្រែប្រួលអរម៉ូនអាំងស៊ុយលីនក្នុងចន្លោះពី ២៥%ទៅ៣០% ឯណោះ។ ការគេងមិនគ្រប់គ្រាន់មានផលប៉ះពាល់អវិជ្ជមានលើជាតិស្ករក្នុងឈាមហើយ វាក៏ចាប់ផ្តើមវិវត្តម្តងបន្តិចៗ ទៅជាកើតជំងឺទឹកនោមផ្អែមផងដែរ”។ សូម្បីតែគេហទំព័រសុខភាព Tomorrowsleep បានចុះផ្សាយបន្ថែមថា “ការ​គេងមិនគ្រប់ក៏មានផលប៉ះពាល់កន្លែងធ្វើការគឺខួរក្បាលខ្វះការច្នៃប្រតិដ្ឋផងដែរ”។

តាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែម បានប្រាប់ថា អ្នកមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម គឺត្រូវថែទាំសុខភាពដូចជា៖ ព្យាយាមហាត់ប្រាណ ជាប្រចាំ របបអាហារឱ្យត្រូវជាមួយជំងឺនេះ មានបន្លែ ផ្លែឈើ កុំផឹកស្រា ជក់បារី គេងមិនគ្រប់ ស្រ្តេសជាប្រចាំ ជាពិសេសតាមដានសុខភាព រកមើលជាតិស្ករទៀងទាត់ ព្រោះក្រុមអ្នកមានគ្រួសារកើតជំងឺទឹកនោមផ្អែម មិនងាយគេចផុតពីជំងឺទឹកនោមផ្អែមទេ តែប្រសិនណាដឹងពីវិធីការពារទុកមុន​អាចជួយអ្នកពន្យារការកើតជំងឺទឹកនោមផ្អែមបានច្រើន។

តាមលោកស្រី Kathy W. Warwick ជាវេជ្ជបណ្ឌិត និងអ្នកនិពន្ធប្រចាំ Healthline បានលើកឡើងថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃនេះ ជួយបង្កើនការផ្លាស់ប្តូរកោសិការបស់លំពែងអាចផលិតជាតិស្ករឡើងវិញ។ វាជួយបញ្ចុះជាតិស្ករលាងសរសៃឈាមបានប្រសើរឡើង។ ហើយលំហាត់ប្រាណក៏ជួយសាច់ដុំរបស់អ្នកក្នុងការប្រើជាតិស្ករក្នុងឈាម ជួយបង្កើនថាមពល និងការកន្ត្រាក់សាច់ដុំ។ ព្រោះសកម្មភាពរាងកាយក៏អាចជួយអ្នកការគ្រប់គ្រងគីឡូ កុំឱ្យលើសកម្រិតជាតិស្ករខ្លាំងឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព 

សៀវភៅ "លំហូរចិត្ត" ចេញលក់ឆាប់ៗ នេះ អាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia