កីឡា
ទម្លាប់ពេលព្រឹកដ៏អស្ចារ្យទាំង៦ពីHal Elrod អាចជួយកែប្រែជីវិតមនុស្សជាច្រើន ហើយកំពុង
Tror Sopheap
November 23 2020
1.2 K views

មានមនុស្សជាច្រើនមានបញ្ហាបាក់ទឹកចិត្ត និងសុខភាពមិនល្អ ដើម្បីផ្លាស់ប្តូររឿងទាំងនេះបាន យើងត្រូវបង្កើតទម្លាប់ល្អៗ សម្រាប់ដឹកនាំជីវិត។ តែមានជាច្រើនពិបាកក្រោកពេលព្រឹក វាជាពេលមនុស្សត្រូវការគេង តែពេលព្រឹកនេះ វាជាអនុភាពក្នុងការផ្លាស់ប្តូរជីវិតមនុស្ស។ តើទម្លាប់ទាំង ៦ នេះមានឥទ្ធិពលអ្វីខ្លះ?

លោក Hal Elrod ជាមនុស្សម្នាក់ជួបការលំបាកច្រើនដូចជាបាក់ទឹកចិត្ត ជំពាក់លុយគេរាប់សែន និងមានគ្រោះថ្នាក់ចរាចរជិតបាត់បង់ជីវិតផងដែរ។ លោកបានកែប្រែជីវិតរបស់លោកនៅទម្លាប់ទាំង ៦ នេះមានឥទ្ធិពលខ្លាំងមកលើជីវិតរបស់លោក ទម្លាប់នេះមានដូចជា៖

១. ហាត់ប្រាណ៖ លោក Matthew Kelly បាននិយាយថា “អានដើម្បីចិញ្ចឹមខួរក្បាល និងហាត់ប្រាណ ដើម្បីការពាររាងកាយឱ្យរឹងមាំ។” ការធ្វើលំហាត់ប្រាណនេះ មិនត្រឹមតែជួយរាងកាយរបស់អ្នកទេ ជួយដល់ចិត្តគំនិតបានល្អផងដែរ។ បើសុខភាពរាងកាយអ្នកមានបញ្ហា ចិត្តគំនិតក៏ពិបាកធ្វើការដែរ។ លោក Hal បាននិយាយនិយាយថា បើអ្នកចង់បានសុខភាពរឹងមាំ និងផ្លូវចិត្តមានថាមពល អ្នកត្រូវមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ។ ហើយវាបានធ្វើឱ្យរាងកាយ និងសុខភាពរបស់ខ្ញុំ ល្អក្នុងការរស់នៅផងដែរ។

២. សមាធិ៖ លោក Hal តែងចំណាយពេលធ្វើសមាធិជានិច្ច ដើម្បីភាពរឹងមាំផ្លូវចិត្ត។ លោកបានននិយាយាថា ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវរក្សាភាពស្ងប់ស្ងាត់តែឯង រយៈពេល ៥ ទៅ ១០នាទី គឺការអង្គុយផ្តោតសមាធិ ពីព្រោះវាជួយដល់អត្ថប្រយោជន៍សុខភាព និងផ្លូវចិត្តឱ្យមានលំនឹង។ កុំឱ្យអារម្មណ៍អ្នកមានភាពតានតឹង និងធ្វើឱ្យការគិតរបស់អ្នកបានល្អ។

៣. អានសៀវភៅ៖ ការអានសៀវភៅពេលព្រឹក ពិតជាមានប្រយោជន៍ដល់ខួរក្បាលខ្លាំង ពីព្រោះខួរក្បាលត្រូវការចំណោះដឹង និងធ្វើឱ្យការគិតបានល្អ។ ពេលអ្នកក្រោពីគេង​ កុំលេងទូរស៍ព្ទ វាធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងមានជំងឺស្រ្តេសផង(អក់ម៉ូនផលិតមិនទន់)។ អ្នកគួរចំណាយពេលអានសៀវភៅ ត្រឹមតែ១៥ ទៅ៣០ នាទីបានហើយ។

៤. ការសរសេកំណត់ហេតុជាប្រចាំថ្ងៃឱ្យខ្លួនអ្នកមានការរីកចម្រើន។ ពេលព្រឹកអ្នកអាចចំណាយពេលប្រហែល ១០ ទៅ១៥ នាទី ដើម្បីសរសេរកំណត់ហេតុនេះ។ ពីព្រោះរឿងរ៉ាវនីមួយៗ នៃជីវិតរបស់អ្នក ជាបទពិសោធន៍ដ៏អស្ចារ្យ។ សូម្បីលោក Hal គាត់បានចំណាយេពេលសរសេររឿងក្នុងជីវិតជាច្រើនក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរហូតបានមួយឆ្នាំ ពេលគាត់ចាប់ផ្តើមអានរឿងទាំងនេះ ឡើងវិញ វាមានភាពអស្ចារ្យក្នុងជីវិត ហើយវាជាការឆ្លុះបញ្ចាំងពីការរីកចម្រើន និងភាពអន់ថយរបស់ខ្លួនយ៉ាងច្បាស់។

៥. ចេះស្រមៃ៖ ពេលអ្នកធ្វើការស្រមើស្រមៃជាប្រចាំថ្ងៃ វាធ្វើឱ្យគំនិត និងអារម្មណ៍របស់អ្នកដើរជាមួយគ្នាទៅរកអនាគត។ ការស្រមៃនេះជាយកឈ្នះទម្លាប់អាក្រក់ៗ ដូចជាចាំសិន មិនអីទេ ហើយវាជាអ្នករុញឱ្យអ្នកធ្វើសកម្មភាពទៅរកគោលដៅ។ ការស្រមើស្រមៃនេះ ធ្វើឱ្យអ្នកបង្កើតរូបភាពគោលដៅបានយ៉ាងច្បាស់ក្នុងគំនិតរបស់អ្នក។

៦. ទន្ទេញពាក្យក្នុងចិត្ត៖ មានពាក្យមួយនិយាយថា បើអ្នកនិយាយជាមួយខ្លួនបែបណាជាប្រចាំ អ្នកនឹងមានជំនឿដូចគ្នា។ លោក Hal បានណែនាំឱ្យយើងមុនចូលគេងនិយាយជាមួយខ្លួនឯង ពីអ្វីដែលខ្លួនចង់បានដូចជាខ្ញុំភ្ញាក់ពេលព្រឹក មានអារម្មណ៍ល្អ...។ បើអ្នកចូលគេងនិយាយជាមួយខ្លួនដោយអារម្មណ៍ល្អ ពេលអ្នកក្រោពីគេង អ្នកក៏មានអារម្មណ៍ស្រស់ថ្លាផងដែរ។

អត្ថបទដោយ៖ ទ្រ សុភាព



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia