ជំងឺ
រោគសញ្ញាសំខាន់ទាំង ៧ កើតមានលើរាងកាយរបស់អ្នកមានបញ្ហាខ្សោយតម្រងនោម
Pheakdey Pao
July 30 2024
3.2 K views

ជំងឺខ្សោយតម្រងនោម ឬខ្សោយក្រលៀន គឺជាជំងឺមួយដែលនាំឱ្យតម្រងនោមអសមត្ថភាពក្នុងការច្រោះយកចាកសំណល់ជាតិគីមីចេញពីក្នុងខ្លួនដែលបង្កឱ្យមានកាកសំណល់នៅស្ទះកកក្នុងឈាម ជាហេតុនាំឱ្យសុខភាពកាន់តែទ្រុឌទ្រោមងាយប្រឈមនឹងជំងឺផ្សេងៗទៀតដូចជា ជំងឺបេះដូង ​ថ្លើម ទឹកនោមផ្អែម....ជាដើម។

ផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ kidney.org បានលើកឡើងឱ្យដឹងផងដែរថា ចំពោះរោគសញ្ញាកើតមានលើរាងកាយអ្នកមានបញ្ហាខ្សោយតម្រងនោម គេច្រើនប្រទះឃើញរួមមាន៖

1.បត់ជើងតូចញឹកញាប់ជាងធម្មតា ឬមិននោមទាល់តែសោះ

2.ស្ពឹក ឬហើមនៅដៃ ជើង កជើង ឬជើង

3. មាន​អារម្មណ៍​ថា​អស់កម្លាំង ដង្ហើមខ្លី និងពិបាកផ្តោតអារម្មណ៍

4. ឈឺសាច់ដុំ ឬរមួលក្រពើ

5. រមាស់ ឬ ស្បែកស្ងួត

6. ក្អួត ចង្អោរ និងបាត់បង់ចំណង់អាហារ

7. មានបញ្ហាក្នុងការគេង។

ចំពោះអាការទាំងអស់នេះផងដែរ នឹងបន្តវិវត្តន៍កាន់តែធ្ងន់ទៅៗប្រសិនបើអ្នកជំងឺមិនព្រមយកចិត្តទុកដាក់ថែទាំសុខភាព និងមិនទៅព្យាបាលឱ្យបានទាន់ពេលវេលានោះទេ។ ជាលទ្ធផល បញ្ហាខ្សោយតម្រងនោមនេះ នឹងអាចបង្កជាទៅជាខូចតម្រងនោមកាលណាខូចតម្រងនោមហើយគឺតម្រងនោមមិនអាចច្រោះយកកាកសំណល់ដែលមានក្នុងឈាមបានជាហេតុ  តម្រូវឱ្យលាងឈាមជាចាំបាច់៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia