ពេទ្យប្រាប់ៗ កត្តាធ្វើឱ្យចេញសរសៃក្រហម ពេញផ្ពាល់ ពេញច្រមុះ និងវិធីព្យាបាល
ជំងឺមុខក្រហម ជាជំងឺសើស្បែកដែលមានលក្ខណៈរ៉ាំរ៉ៃមួយប្រភេទ ដែលបណ្តាលអោយស្បែកមុខឡើងទៅជាក្រហម កន្ទួលក្រហម រឺកន្ទួលមានខ្ទុះ និងមានសណ្ឋានប្រហាក់ប្រហែលទៅនឹងជំងឺមុនដែរ។ នេះបើយោងតាមរយៈការចែកររំលែករបស់ វេជ្ជ.ឯកទេស សេង ម៉ាឡា នាយផ្នែកឯកទេសជំងឺសើស្បែក និង ឡាស៊ែ មន្ទីរពេទ្យព្រះកេតុមាលា។
តើកត្តាអ្វីខ្លះដែលងាយអោយកើតជំងឺនេះ ?
កត្តាដែលងាយអោយកើតជំងឺនេះរួមមាន៖
- ភាពមិនធម្មតារបស់សសៃឈាមពីកំណើត
- ការត្រូវកំដៅថ្ងៃដោយមិនបានការពារ
-កត្តាចំណីអាហារ (ហឹរខ្លាំង ក្តៅខ្លាំង គ្រឿងស្រវឹង)
- ការរស់នៅកន្លែងដែលមានស៊ីតុណ្ហភាពក្តៅ រឺត្រជាក់ខ្លាំងពេក
-ការប្រើប្រាស់ Steroid លាបកំរឹតខ្លាំង រឺសារធាតុដែលងាយអោយស្បែករលាក
- តំណពូជ
-មេរោគ និង ស្រ្តេស ជាដើម។
ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត ក៏បានចែករំលែកទាក់ទងនឹងប្រភេទនៃជំងឺមុខក្រហម រួមទាំងរោគសញ្ញានៃជំងឺនេះ ។
ជំងឺនេះចែកចេញជា ៤សណ្ឋាន ហើយមានរោគសញ្ញាដូចខាងក្រោម៖
- ប្រភេទទី ១ : Erythematotelangectatic Rosacea
(មុខឡើងក្រហម ក្រហាយ និងមានសសៃឈាមតូចៗ)
- ប្រភេទទី២ : Papuulopustular Rosacea
(មុខឡើងក្រហម រួមជាមួយនឹងវត្តមានកន្ទួលក្រហម រឺមានខ្ទុះ)
- ប្រភេទទី៣ : Phymatous Rosacea
( មុខឡើងក្រហម ហើយស្បែកឡើងក្រាស់ខុសពីធម្មតានៅត្រង់ច្រមុះ ត្រចៀកសងខាង ថ្ងាស់ ចង្កា និងមានល្ខណះជាដុំៗនៅគៀកៗគ្នា)
- ប្រភេទទី៤ : Ocular Rosacea
(ភ្នែកឡើងក្រហម រលាក ស្ងួត ក្រហាយ)
វេជ្ជបណ្ឌិត បានបកស្រាយថា សម្រាប់អ្នកមានបញ្ហាជំងឺមុខក្រហម គឺតម្រូវឱ្យមកទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសខាងជំងឺសើស្បែក ហើយការព្យាបាលគឺធ្វើឡើងតាមរយះការលាប រឺលេបថ្នាំ បាញ់ឡាស៊ែ រួមជាមួយការការពារកំដៅថ្ងៃអោយបានត្រឹមត្រូវ នឹងកាត់បន្ថយកត្តាដែលនាំអោយងាយកើតជំងឺនេះផងដែរទើបអាចឆាប់បានផលលឿន។ លើសនេះសម្រាប់បងប្អូនដែលមានបញ្ហាជំងឺមុខក្រហមនេះ កុំព្យាយាមទៅទិញផលិតផលប្រើប្រាស់ គ្មានមូលដ្ឌានត្រឹមត្រូវ ព្រោះវាអាចធ្វើឱ្យបញ្ហាជំងឺមុខក្រហមរបស់បងប្អូនកាន់តែយ៉ាប់ ពិបាកព្យាបាលជាងមុនមិនខាន។
ពេទ្យប្រាប់ពីវិធីព្យាបាលជំងឺមុខក្រហម
១. ថ្នាំលាប
- Metronidazole, Azelaic Acid, Brimonidine, Ivermectin ជាដើម។
២. ថ្នាំលេប
- Isotretinoin, Alpha 2 receptor antagonists, NSAID ជាដើម។
៣. ព្យាបាលដោយម៉ាស៊ីនឡាស៊ែ។
ជាមួយគ្នានេះដែរ បើយោងតាមរយៈគេហទំព័រ mayoclinic បានឱ្យដឹងថាជំងឺមុខក្រហមានរោគសញ្ញាដូចជា៖
-មុខក្រហម ហើយហើម
-ហើមច្រមុះ ច្រមុះរីកធំ
-មានបញ្ហាភ្នែក
-ចេញសរសៃក្រហម នៅច្រមុះ និងថ្ពាល់…។
ជាចុងក្រោយ ប្រសិនណា អ្នកមានជំងឺក្រហមមុខ កុំព្យាយាមទុកយូរ ត្រូវប្រញាប់ព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីជួយកែប្រែមុខរបស់អ្នកឱ្យស្អាតមកវិញ បាត់សរសៃក្រហម ។ ឬមួយក៏អាចទាក់ទងសាកសួរពត៌មានពីការព្យាបាលជំងឺមុខក្រហម នៅពេទ្យឯកទេសសើស្បែកទឹកថ្លា ឬក៏ផ្នែកឯកទេសជំងឺសើស្បែក និង ឡាស៊ែ មន្ទីរពេទ្យព្រះកេតុមាលា
។ ឬក៏អាចទាក់ទង តាមរយៈតេលេក្រាមរបស់វេជ្ជបណ្ឌិត ផ្ទាល់បាន៖ +855 93 394 939