ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តបញ្ជាក់ថា ៦សញ្ញានេះជាអាការៈប្រាប់អ្នកមានជំងឺផ្លូវចិត្ត

សព្វថ្ងៃនេះ មនុស្សមួយចំនួនមានបញ្ហាផ្លូវចិត្តអត់ដឹងខ្លួនទេ គិតថាខ្លួនមិនអីទេ។ ការព្យាយាមលាក់ទុកយូរខែយូរឆ្នាំរហូតចិត្តចុះខ្សោយក្លាយជាជំងឺធ្ងន់ ទើបមានអារម្មណ៍ស្តាយក្រោយ។ បើអ្នកមានសញ្ញាណាមួយមិនស្រួលទេ ហើយហ៊ានទទួលស្គាល់ការពិត ធ្វើឱ្យផ្លូវចិត្តរបស់អ្នកាន់តែរឹងមាំ ហើយមានវិធីដោះស្រាយ។ តាមវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ជាអ្នកឯកទេសវិកលវិទ្យាបានមានប្រសាសន៍ថា បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តគឺអាចកើតមានលើមនុស្សគ្រប់រូប គ្រប់វ័យ ទាំងកុមារ ទាំងយុវវ័យ ទាំងមនុស្សចាស់ និងគ្រប់ជាតិសាស្រ្តទូទាំងសកល។ ខាងក្រោមនេះជាសញ្ញាជំងឺផ្លូវចិត្តអ្នកគួរយល់ដឹង និងការពារខ្លួនទុកជាមុនដែរ។

១. កន្លែងងងឹតជាក្តីសុខ។ អ្នកមានជំងឺផ្លូវចិត្តមិនសូវចូលចិត្តនៅកន្លែងដែលមានពន្លឺខ្លាំង និងមនុស្សច្រើននោះទេ ព្រោះគេមានអារម្មណ៍ថាគ្មានក្តីសុខ មានអារម្មណ៍ធុញ តានតឹន និងគ្មានសុវត្ថិភាពក្នុងចិត្ត។

២. មានអារម្មណ៍ថា ខួរក្បាលគិតពីការកើតទុក្ខស្ទើរគ្រប់ពេលវេលា។ អ្នកមានបញ្ហាផ្លូវចិត្ត មិនអាចគ្រប់គ្រងលើខ្លួនឯងបាន នៅសុខៗ ក៏យំដោយគ្មានមូលហេតុទេ វាជាអារម្មណ៍សោកសៅពីរឿងអតីតកាលដិតជាប់ក្នុងចិត្ត។

៣. មានអារម្មណ៍ខឹងច្រើន ហើយប្រែប្រួលអារម្មណ៍ភ្លាមៗ ដោយគ្មានមូលហេតុនោះទេ។

៤. ចេះតែគិតច្រើនពេលគេង។ ហើយពេលគេងមិនលក់ងាយនឹងឱ្យសុខភាពចុះខ្សោយ។ ការគេងមិនលក់បណ្តាលមកពីមនុស្សគិតច្រើន បារម្ភច្រើន ភ័យខ្លាច... ពេលយប់គេងមិនលក់ តែពេលថ្ងៃគេងថ្ងៃច្រើន។ វាជាសញ្ញាបញ្ជាក់ថា អ្នកអាការៈបញ្ហាផ្លូវចិត្តកម្រិតស្រាលដែរ។ ការគេងមិនលក់អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យប៉ុន្តែជាធម្មតាវាប៉ះពាល់ដល់មនុស្សនៅពេលពួកគេកាន់តែចាស់។ ទោះបីជាការគេងមិនលក់មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពក៏ដោយក៏វាកំណត់ប្រសិទ្ធភាពខួរក្បាលនិងរាងកាយកាន់តែបង្កគ្រោះថ្នាក់ឡើងដែរ។

៥. ការគិតអវិជ្ចមានជាអារម្មណ៍តែងបន្ទោសខ្លួនឯង គិតថាខ្លួនគ្មានតម្លៃ និងអស់សង្ឃឹមក្នុងជីវិត។

៦. ចង់ធ្វើអត្តឃាតដោយគិតថា ខ្លួនអស់ផ្លូវហើយ គ្មានអ្នកណាជួយខ្លួនទេ និងខ្លួនស្លាប់ជាជម្រើសល្អ...។ រោគសញ្ញាធ្វើទុក្ខរាងកាយមួយចំនួនដែលបង្ករឡើងដោយជំងឺផ្លូវចិត្ត បានធ្វើឱ្យរំខានដល់ការ រស់នៅ ការងារ ប្រចាំថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានការចាប់អារម្មណ៍ និងធ្វើការវាយតម្លៃស្ថានភាពរោគសញ្ញានៃជំងឺរបស់លោកអ្នកមិនបានច្បាស់លាស់ ជាហេតុបន្តទុករហូតដល់ធ្ងន់ធ្ងរ ទំរាំតែដឹងអាចនឹងហួសពេលហើយចេះតែគិតខ្លីបញ្ចប់ជីវិតខ្លួនដែរ។

បើអ្នកមានកត្តាទាំង ៦នេះ កុំភ័យអី។ គ្រាន់តែកែទម្លាប់ចេញ ផ្លូវចិត្តរបស់អ្នកក៏រឹងមាំឡើងវិញហើយ។ ហើយអ្នកគ្រូ ស៊ុយ សុវឌ្ឍនា បានបញ្ជាក់ថា បើចង់ពង្រឹងផ្លូវចិត្តរបស់អ្នកកាន់រឹងមាំ នេះជាជាដំណោះស្រាយដើម្បីទប់ស្កាត់នៃការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺ៖

- ធ្វើលំហាត់ប្រាណជាប្រចាំ ឬហាត់យូហ្គា និងសម្រាកកាយនិងចិត្តតាមធម្មជាតិ

- ការធ្វើរបបអាហារឲ្យមានតុល្យភាពមានបន្ថែមស្រស់ៗ បន្លែឈើ និងត្រី

-រៀបចំបន្ទប់គេងឱ្យបានល្អ និងព្យាយាមគេងឱ្យទៀងម៉ោង

- កុំញុំាគ្រឿងស្រវឹង ឬគ្រឿងញៀន

-ជជែកកម្សាន្ត ឬបង្កើតបរិយាកាសសប្បាយៗជាមួយមនុស្សជុំវិញ។

- ស្វែងរកវេជ្ជបណ្ឌិត ឬអ្នកចិត្តសាស្រ្ត ដើម្បីផ្តល់ការប្រឹក្សា

-ការព្យាបាលដោយការនិយាយ ការណែនាំ

-ប្រើឱសថដោយវេជ្ជបណ្ឌិតឯកទេស។

អ្នកគ្រូបានផ្តល់នូវសារដ៏មានសារៈសំខាន់មួយដែរថា សូមមេត្តាយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវចិត្តអោយបានល្អប្រសើរ ព្រោះពិការភាពផ្លូវចិត្តក៏ជាកត្តាគ្រោះថ្នាក់មួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទាំងមូល ។ ត្រូវចាំថា សុខភាពផ្លូវចិត្ត និងសុខរាងកាយល្អបរិបូរណ៍ ទើបយើងអាចទទួលបានភាពពេញលេញនៃជីវិត និងរីកចម្រើនទៅបាន៕ អត្ថបទដោយ៖ ទ្រ សុភាព

សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក We Care Mental Clinic វីឃែរ គ្លីនិក ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ។ តាមTelegram : 087 744 913

493998553 1290435146203128 2033750532396130958 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3172

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
203 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
453 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
739 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
413 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.2 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia