កុមារ
ចំណាំទុកស្រីៗ! ពេលមានផ្ទៃពោះធ្វើរឿង៤នេះ ស្បែកពោះរលោងស្រិលគ្មានបែកសង្វារទេ
Mourn Kunthea
July 20 2023
4.8 K views

ស្នាមសង្វារជាកង្វល់ដ៏ធំមួយសម្រាប់មនុស្សស្រីដែលមានផ្ទៃពោះគ្រប់រូប ត្បិតថាសង្វារមិនបានជះផលប៉ះពាល់ទៅដល់កូនក្នុងផ្ទៃនិងស្រ្តីមានផ្ទៃពោះ។ ប៉ុន្តែសង្វារធ្វើឱ្យស្រ្តីជាម្តាយបាត់បង់ភាពជឿជាក់ បាក់សម្រស់ ស្រ្តីខ្លះឈានដល់ការបាក់ទឹកចិត្តព្រោះតែសង្វារ។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ verywellfamily វេជ្ជបណ្ឌិត vegara wijangco ឯកទេសផ្នែកសើរស្បែកបានប្រាប់ឱ្យដឹងថា ស្រ្តីមានផ្ទៃពោះស្ទើរតែ៧០%ហើយដែលមានស្នាមសង្វារនៅពេលមានផ្ទៃពោះ។ ស្នាមសង្វារកើតឡើងដោយសារតែការលាតសន្ធឹងនៃស្បែកឆាប់រហ័សពេល កត្តាតំណរពូជ ហ្សែន ស្បែកស្ងួតខ្វះជាតិទឹកនៅពេលមានផ្ទៃពោះ។ មួយវិញទៀតគឺបណ្តាលមកពី សរសៃយឺតនៅចខាងក្រោមស្បែកខូត បាត់បង់ជាតិខូឡាជែន ជាហេតុនាំឱ្យស្បែកមានលក្ខណៈប្រេះបែក។ ដូច្នេះដើម្បីការពារស្នាមសង្វារកុំឱ្យកើតអំឡុងពេលមានផ្ទៃពោះស្រ្តីគ្រប់រូបដាច់ខាតត្រូវអនុវត្តដូចខាងក្រោម៖

១. ផ្តល់សំណើមដល់ស្បែក៖ នេះជាចំណុចសំខាន់បំផុត វេជ្ជបណ្ឌិតណែនាំទៅស្រ្តីថា នៅពេលដឹងថាមានផ្ទៃពោះភ្លាមអ្នកត្រូវ ប្រញាប់ផ្តល់សំណើមដល់ស្បែកតាមរយៈ ការផឹកទឹក១ថ្ងៃ២លីត្រកន្លះទៅ៣លីត្រ ប្រើប្រាស់ផលិតផលផ្តល់សំណើមសម្រាប់ស្រ្តីមានផ្ទៃពោះដែលអ្នកទុកចិត្តបំផុត។ បញ្ចាក់៖ ស្រ្តីចៀសវាងប្រើផលិតផលផ្តល់សំណើម ដែលផលិតចេញមកពីសារធាតុផ្សំដូចជា Retinol, សារធាតុ Formaldehyde និង formaldehyde, Parabens, និងសារធាតុ Phthalates ព្រោះវាអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ ប្រតិកម្មលើស្បែក ហើយអាចវិវត្តទៅជាជំងឺទឹកនោមផ្អែមទៀតផង។

២. ប្រើប្រេងសង្វារ៖ ប្រេងការពារសង្វារអ្នកអាចប្រើប្រេងដូងដែលមានសារធាតុផ្សំសម្រាញ់ចេញពីប្រេងដូងធម្មជាតិ។ របៀបលាប៖ ចាក់ប្រេងដូង២ទៅ៣ដំណក់លើដៃ រួចយកទៅលាបម៉ាស្សារាងជារង្វង់នៅបរិវេណពោះរយៈពេល៣០វិនាទី។ ប្រេងដូងការពារសង្វារនេះគួរប្រើចាប់ពីពេលមានផ្ទៃពោះ៣ខែឡើងទៅ។

៣. ញ៉ាំអាហារវីតាមីន​៖ សារជាតិវិតាមីន A, E និង C គឺល្អសម្រាប់ស្បែក ដែលអាចជាជំនួយក្នុងការជួសជុល ជាលិកាស្បែក រក្សាភ្នាសរបស់ស្បែក និងជួយបង្កើតនូវកោសិការស្បែក។ អាហារដែលផ្ទុកនូវសារជាតិអូមេហ្កាល៣ ស្រ្តប៊េរី គ្រប់ធញ្ញជាតិ ការ៉ុត ដំឡូងជ្វា ផ្លែស្វាយ និងស៊ុត ដែលអាហារទាំងនេះសម្បូរទៅដោយវីតាមីន ដើម្បីធានាថានឹងផ្តល់ឱ្យស្បែកមិនមានស្លាកស្នាម និងជួយឱ្យមានសុខភាពល្អទាំងម្តាយ និងទារក។

៤. ហាត់ប្រាណ៖ លំហាត់ប្រាណជួយឱ្យសាច់ដុំរបស់អ្នករក្សាសម្លេង និងកាត់បន្ថយការឡើងជាតិខ្លាញ់លើស។ លំហាត់ប្រាណក៏ជួយឱ្យស្បែករបស់អ្នករក្សាភាពយឺត និងជំរុញការយកកាកសំណល់ចេញផងដែរ។ លំហាត់ប្រាណល្អបំផុតសម្រាប់ការពារស្នាមសង្វារអ្នកត្រូវហាត់ក្បាច់៖

·   លំហាត់ប្រាណ Core Breathing Belly Pump៖ ដំបូងអ្នកត្រូវ ឈរ ឬអង្គុយឱ្យស្រួល ដាក់ដៃទាំងពីរនៅលើពោះខាងក្រោមរបស់អ្នក សម្រាក និងដកដង្ហើមចូលឱ្យវែងៗពីរទៅបីដង។

·   ការ​ហាត់ប្រាណ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ​អាច​ធ្វើ​បាន​តាម ​វិធី​ផ្សេងៗ​គ្នា រួម​មាន ​ការ​ហែល​ទឹក ការ​ដើរ ការ​រត់តិចៗ យូហ្គា។ អាស្រ័យលើកម្រិតនៃកាយសម្បទា ចាប់ផ្តើម មួយថ្ងៃក្នុងមួយសប្តាហ៍ ហើយបណ្តើរទៅពីរថ្ងៃ បី បួន ឬប្រាំថ្ងៃក្នុងមួយសប្តាហ៍។ ដើម្បីសុវត្ថិភាពអ្នកត្រូវរកគ្រូបង្ហាត់ប្រាណដែលមានជំនាញច្បាស់លាស់ខាងផ្នែកបង្ហាត់ស្រ្តីមនាផ្ទៃពោះ៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia