ជំងឺ
ឥទ្ធិពលស្ត្រេសលើកម្រិតអរម៉ូនអ៊ឹស្ត្រូសែន៖ ស្ត្រីក្រោយអស់រដូវប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង
Sochenda Hai
December 7 2020
574 views

ស្ត្រេសដូចគ្នា ស្ត្រីក្រោយអស់រដូវប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងជាងស្ត្រីនៅមានរដូវ ព្រោះកម្រិតនៃអរម៉ូនអ៊ឹស្ត្រូសែនរបស់ស្ត្រីដែលអស់រដូវធ្លាក់ចុះ ដែលធ្វើឱ្យសរសៃឈាមឆ្លើយតបមិនសូវបានល្អប្រសើរក្នុងអំឡុងពេលស្ត្រេស ដោយហេតុនេះវាធ្វើឱ្យរាងកាយរបស់ពួកគាត់ពិបាកនឹងទប់ទល់នឹងភាពតានតឹង និងផលប៉ះពាល់ ដែលយូរៗទៅធ្វើឱ្យកម្រិតនៃការការពារក៏បាត់បង់។

ជំងឺសរសៃឈាមបេះដូង (CVD) គឺជាឃាតករលេខមួយ និងជាបុព្វហេតុនាំ មុខគេនៃពិការភាព ក្នុងចំណោមស្ត្រីនៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើន។ យោងតាមការសិក្សាអំពីរោគរាតត្បាតជាច្រើនបង្ហាញថា ស្ត្រីក្នុងកំឡុងពេលមានគភ៌មានហានិភ័យទាបនៃការគាំងបេះដូង ហើយអ័រម៉ូនអេស្ត្រូសែនរបស់ស្ត្រីនេះឯងជាអ្នកផ្តល់នូវការការពារធម្មជាតិនេះ។ ជាធម្មតាការការពារថយចុះបន្ទាប់ពីអស់រដូវ ហើយហានិភ័យនេះកើនឡើងជាលំដាប់ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំបន្ទាប់ពីអ័រម៉ូនអេស្ត្រូសែនរបស់ស្ត្រីចាប់ផ្តើមចុះខ្សោយ។ ហេតុដូច្នេះហើយស្ត្រីអស់រដូវស្ថិតក្នុងបណ្តុំកត្តាហានិភ័យ ពិសេសមិនបានព្យាបាលត្រឹមត្រូវទេអាចធ្វើឱ្យពួកគាត់ងាយនឹងវិវត្តទៅជាជំងឺ myocardial infarction ខ្សោយបេះដូង និងការគាំងបេះដូងភ្លាមៗ។

លើសពីនេះទៀត អត្ថបទជាច្រើនដែលត្រូវបានចុះផ្សាយថ្មីៗនេះបានបង្ហាញពីឥទ្ធិពលនៃស្ត្រេសទៅលើប្រព័ន្ធសរសៃឈាម បេះដូង និង ខួរក្បាល ក៏ដូចជាការស្ទះ ឫដាច់សរសៃឈាមខួរក្បាល ហើយឥទ្ធិពលនៃស្ត្រេសលើកម្រិតអរម៉ូនអ៊ឹស្ត្រូសែនក៏ត្រូវបានចុះផ្សាយ ដោយអត្ថបទមួយចំនួនដែលបានបោះពុម្ពផ្សាយថ្មីៗនេះផងដែរ៕

ដោយ ហៃ​ សុចិន្តា

ប្រភព American Psychological Association & Today Dietitian

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia