កុមារ
មិនសរសើរមិនបាន! សម្ដែងក៏បាន រៀនក៏ពូកែ អូននីកា ប្រាប់ទម្លាប់ញុំាអាហារនេះធ្វើឱ្យគាត់ឆ្លាត
Thida Pet
May 24 2023
334 views

នរណាមិនស្គាល់ក្មេងស្រី សរពេជ្ញ ម៉ានីកា? ម៉ានីការ គឺជាក្មេងស្រី ដែលប្រឡូកក្នុងការសម្ដែងតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ ។ ម៉ានីកា គឺជាក្មេងស្រីមួយរូប ដែលទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនកម្ពុជា ដោយសារទេពកោសល្យសម្ដែង ​របស់ក្មេងតូច ម្នាក់នេះ បានអង្រួនចិត្ត​អ្នកទស្សនារាប់លាននាក់។ មូលហេតុដោយសារ ជាក្មេងស្រី ឆ្លាត ជាពិសេសរូបរាង មុខមាត់វិញក៏គួរឱ្យស្រឡាញ់ទៀត។

តាមរយ៖កិច្ចសម្ពាសន៍របស់ម៉ាក ម៉ានីកាផ្ទាល់នាពេលកន្លងមក គាត់មានប្រសាសន៍ថា កូនស្រីម៉ានីកាមានភាពមមាញឹកជាខ្លាំងលើវិថីសិល្បៈ ប៉ុន្ដែកូនស្រីម៉ានីកាមិនដែលភ្លេចការសិក្សានោះឡើយ។ តួយ៉ាងនៅពេលទំនេរពីការថតកូនស្រីម៉ានីកាតែងតែបង្កើតទម្លាប់ ៣ គឺ រៀនសូត្រ អានសៀវភៅ និងស្រាវជ្រាវនូវអ្វីប្លែកៗលើអាយផេតរបស់ខ្លួន ជាពិសេសរូបនាងចូលចិត្តគូររូបទៀតផង។

ទន្ទឹមនឹងគ្នានេះដែរ អ្នកម៉ាក់របស់ប្អូនស្រី ម៉ានីកា បានលើកឡើងបន្ថែមថា បើនិយាយពីរបបអាហាររបស់ កូនម៉ានីកា គឺរូបគេមិនទម្លាប់ញុំាច្រើននោះទេ។ ជាទូទៅកូនម៉ានីកាចូលចិត្តញុំានូវរបបអាហារ ៤ធំៗគឺ បន្លែបៃតង ផ្លែឈើ ទឹកដោះគោរ និងវីតាមីន។

ថ្មីៗនេះ​ក៏ឃើញ ហ្វេបុកផេករបស់ប្អូនស្រីផ្ទាល់បានផុស និងសរសេរអត្ថន័យថា (កុំឲ្យកូនបងបង្អាប់ថា កូនពៅគិតតែដើរលេង ថតវីដេអូ មិនខំរៀនសូត្រ សូមអរគុណបងៗពូមីងយាយតា និងលោកគ្រូអ្នកគ្រូ) ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹកជាមួយលទ្ធផលសិក្សាបានបន្ទុកពេញស្ទើរតែគ្រប់មុនវិជ្ជា និងទទួលបានលទ្ធផលសិក្សាគួរជាទីគាប់ចិត្ត៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia