ជំងឺ
មករដូវនាក្នុងអំឡុងខែធ្លាក់ភ្លៀង ស្ត្រីគ្រប់រូបគួរតែកំណត់ចំណាំទៅលើរឿងទាំងប៉ុន្មាននេះ

ខែធ្លាក់ភ្លៀង គឺជារដូវមួយដែលមនុស្សស្រីគ្រប់រូបពិបាកមែនទែន ជាពិសេសអំឡុងពេលមករដូវ។ ហេតុនេះហើយ 4ចំណុចខាងក្រោមនេះ ស្ត្រីគ្រប់រូបគួរតែកត់ចំណាំ និងមិនគួរធ្វើវាទេ នាអំឡុងពេលមករដូចក្នុងខែត្រជាក់​ ឬខែធ្លាក់ភ្លៀង៖

-មិនញុំាទឹកគ្រប់គ្រាន់៖ អំឡុងពេលខែចុះត្រជាក់ ឬខែធ្លាក់ភ្លៀងមនុស្សយើងម្នាក់ៗភាគច្រើនមិនសូវស្រេកទឹកប៉ុន្មាននោះទេ ដែលនេះជាហេតុធ្វើឱ្យសរីរាង្គកាយរបស់យើងងាយនឹងខ្សោះជាតិទឹកខ្លាំងមែនទែន និងប្រសិនណាបើនិយាយចំពោះស្ត្រីអំឡុងពេលមករដូវទៀតកាន់តែពិបាក និងខ្សោះជាតិទឹកលឿនក្នុងរាងកាយ ខណៈពេលដែលជាតិទឹកនឹងត្រូវបាត់បង់មួយចំនួនបន្ថែមតាមឈាមរដូវ។ 

-ងូតទឹកក្តៅរយៈពេលយូរ៖ ការងូតទឹកក្តៅឧណ្ហៗក្នុងខែត្រជាក់ ឬខែភ្លៀង អាចជួយឱ្យយើងមានអារម្មណ៍ថា ស្រស់ថ្លា កក់ក្តៅក្នុងរាងកាយ និងមានអត្ថប្រយោជន៍មួយផ្នែកទៀតជួយដល់លំហូរឈាមរដូវ។ ក៏ប៉ុន្តែប្រសិនបើមនុស្សស្រីនាអំឡុងពេលមករដូវវិញ គាត់ងូតទឹកក្តៅរយៈពេលយូរវិញ គឺវាអាចនឹងធ្វើឱ្យស្បែករបស់គាត់មានបញ្ហាស្ងួត ងាយបែកស្រកា។ 

-ញុំាស្រា៖ អំឡុងពេលមករដូវមានមនុស្សស្រីមិនតិចនាក់ទេ តែងយល់ច្រលំថា ស្រា អាចជួយដោះស្រាយបញ្ហាឈឺចាប់ពេលមករដូវបាន ប៉ុន្តែនេះជាការយល់ខុសទាំងស្រុង ខណៈពេលដែលជាតិគ្រឿងស្រវឹងនៅពេលណាចូលដល់រាងកាយយើងហើយ វានឹងធ្វើឱ្យរាងកាយកាន់តែឆាប់ខ្សោះជាតិទឹក បង្កើនកម្រិតកន្ត្រាក់នៃស្បូន បង្កឱ្យមានអាការឈឺចុកពោះលើសដើម។

-កង្វះអនាម័យខ្លួនប្រាណ៖ ពេលមករដូវ មនុស្សស្រីចាំបាច់ខ្លាំងរឿងអនាម័យខ្លួនប្រាណឱ្យល្អជានិច្ច ជាពិសេសយកចិត្តទុកដាក់ថែទាំនៅនឹងតំបន់ពិសេសរបស់ខ្លួនតែម្តង ដោយព្យាយាមផ្លាស់ប្តូរសំឡីអនាម័យនៅរៀងរាល់៤ម៉ោងម្តង ងូតទឹក១ថ្ងៃ២ដង និងលាងសម្អាតនៅតំបន់ពិសេសឱ្យបានត្រឹមត្រូវនៅរៀងរាល់ពេលចូលបន្ទប់។ ពីព្រោះនាក្នុងអំឡុងខែធ្លាក់ខ្យល់ត្រជាក់ ឬខែភ្លៀង រាងកាយរបស់យើងងាយនឹងប្រឈមនូវការកើនឡើងមេរោគបាក់តេរីណា បើស្ត្រីគាត់មិនព្រមអនាម័យខ្លួនទេ គឺអាចនឹងងាយធ្វើឱ្យតំបន់ពិសេសនោះងាយឆ្លងនូវមេរោគបាក់តេរី រលាក និងឆ្លងមេរោគផ្សិតផ្សេងៗ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia