កុមារ
ប្រយ័ត្ន! ក្មេងញៀនមើលទូរស័ព្ទដុះដុំសាច់ក្នុងខួរក្បាល ហើយដាច់ទំនាក់ទំនងនឹងឪពុកម្តាយ
Tror Sopheap
August 13 2025
4.2 K views

សព្វថ្ងៃនេះ មានបញ្ហាធំមួយគឺឪពុកម្តាយបណ្តោយឱ្យកូនមើលទូរស័ព្ទច្រើន ដើម្បីកុំឱ្យកូនយំ។ នេះជាវិធីលួងចិត្តកូនល្អមែន តែផលវិបាកវាធំណាស់ចំពោះខួរក្បាលនិងអារម្មណ៍របស់កូន។ យោងតាមលោកវេជ្ជបណ្ឌិត Thomas C. Chen អ្នកជំនាញខាងប្រព័ន្ធប្រសាទបានលើកឡើងពីហានិភ័យដល់ក្មេងៗ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការសិក្សាជាច្រើនបានបង្ហាញអំពីផលប៉ះពាល់នៃវិទ្យុសកម្មទូរស័ព្ទដៃមកលើខួរក្បាលរបស់កុមារ។ ជាមួយគ្នានេះផងដែរមានការលើកឡើងថា កុមារ​លេង​ទូរស័ព្ទ​ដៃច្រើន​មាន​លទ្ធភាព​កើត​ដុំ​សាច់​​នៅ​ក្នុង​ខួរក្បាល ករណីនេះមកពីកុមារទទួលផលប៉ះពាល់នៃធាតុវិទ្យុសកម្មហួសកម្រិតខ្លាំងហើយប្រព័ន្ធភាពសុំាកុមារខ្សោយផងនោះ វាជាឱកាសឱ្យប្រព័ន្ធវិទ្យុសកម្មវាយប្រហារមកលើប្រព័ន្ធខួរក្បាលកុមារ”។

តាមការស្រាវជ្រាវថ្មីមួយទៀតបានរួមទាំងការសិក្សាធំមួយបានបោះពុម្ពផ្សាយនៅក្នុង JAMA Pediatrics បង្ហាញពីទំនាក់ទំនងរវាងឪពុកម្តាយនិងកូន ចេះតែឃ្លានឆ្ងាយពីគ្នា។ ព្រោះតែប្រព័ន្ធខួរក្បាលកុមារតូច(អាយុ១ឆ្នាំទៅ២ឆ្នាំ)ងាយដាច់អារម្មណ៍ជាមួយឪពុកម្តាយលឿនណាស់។ ហៅថា “ខួរក្បាលគាំងភាសារទំនាក់ទំនង”។ ហើយទម្លាប់លេងទូរស័ព្ទជួយពន្យាពេលការរលូតលាស់របស់កុមារទើបតែចេះដើរតេះតះផងដែរគឺទាន់ដៃទាន់ជើង។ តាមការសិក្សានេះបានបន្តដានកុមារជាង ៧.០០០នាក់ បានបញ្ជាក់ថា កុមារមួយឆ្នាំងាយប៉ះពាល់ខួរក្បាល ខ្សោយទំនាក់ទំនង កម្រចេះដើរ ហើយមានហានិភ័យខ្ពស់ដល់កែវភ្នែក។ នេះជារឿងឪពុកម្តាយគួរគិតបន្ថែម។

ឪពុកម្តាយគួរតែចំណាយពេលលេងជាមួយកុមារតូចៗ ដោយសកម្មភាពលេងសើច អានសៀវភៅឱ្យកូនស្តាប់ និងនិយាយលេងជាមួយកូន ដើម្បីផ្សារភ្ជាប់ទំនងទំនាក់ជាមួយគ្រួសារផងដែរ។ ទម្លាប់ល្អបែបនេះ ការពារខួរក្បាលកូនកុំឱ្យដុះដុំសាច់ជាដើម។ ជាចុងក្រោយនេះឪពុក ម្ដាយទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ដល់គ្រឿងអេឡិចត្រូនិចឱ្យកូនលេងកំសាន្ដ ជាពិសេសការលេងទូរស័ព្ទតែម្តង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2780

អត្ថបទថ្មីៗ
#ព័ត៌មានAugust 20 2025
ក្រុមហ៊ុនកម្ពុជាធំ ២នេះ គ្រោងនាំដំណាប់ ១នេះទៅទីផ្សារពិភពលោក មាន ចិន អាម៉េរិក និងអឺរ៉ុប
#ចិត្តសាស្ត្រAugust 20 2025
ស្រ្តេសច្រើន! មកធ្វើរឿង ៤នេះរស់នៅតាមលំហូរចិត្ត នាំចិត្តដើរដោយក្តីរីករាយ
#អត្ថបទ PRAugust 20 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)
#អាហារAugust 19 2025
ផ្លែឈើល្អឯក ១នេះញ៉ាំពេលព្រឹកជួយសម្រកគីឡូ ប៉ូវខួរក្បាល និងប៉ូវដៃ//.គូបានយូរ
#កីឡាAugust 19 2025
របៀបហូបអាហារមុន និងក្រោយពេលហាត់ប្រាណ ឱ្យហាត់បានយូរ ហាត់ឱ្យស្រកគីឡី
#អាហារAugust 19 2025
តិចអត់ដឹងថាផឹកកាហ្វេពេលព្រឹក ដូចជាអ្នកដកជំងឺបងធំទាំង ៣នេះចេញពីជីវិតចឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia