ជំងឺ
ទន្ដបណ្ឌិត ចែកក្បួន៣ អនុវត្តរាល់ថ្ងៃជួយធ្មេញគេចផុតពីជំងឺរាក់ស៊ីធ្មេញ

ជំងឺរាក់ស៊ីធ្មេញ វា​​​ជា​ការ​រលាក​ធ្ងន់ធ្ងរ​លើ​អញ្ចាញ​ធ្មេញ​ដែល​ប៉ះពាល់​ដល់​ជាលិកា​ទន់​ជុំ​វិញ​អញ្ចាញ ​និង​ធ្វើ​ឲ្យ​បាត់បង់​ឆ្អឹង​ដែល​ទ្រទ្រង់​ធ្មេញ។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ធ្មេញ​រង្គើ ​អាចមាន​គ្រោះថ្នាក់​ដល់​គាំង​បេះដូង​ ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ច្រើន​ទៀត។

ជាក់ស្ដែងយោងតាមទន្ដបណ្ឌិត សំ សូវ៉ាត់ឌី បានឲ្យដឹងថា ជំងឺរាក់ស៊ីធ្មេញកើតឡើងមកពីកំណកកំបោរដែលនៅតោងស្អិតជាមួយនឹងធ្មេញយូរឆ្នាំបង្កមកពីការអនាម័យមាត់ធ្មេញមិនបានស្អាតល្អ។ លោកគ្រូបានបន្ថែមទៀតថា ជាទូទៅជំងឺរាក់ស៊ីធ្មេញច្រើនតែមានរោគសញ្ញាកើតឡើងដំបូងគេនោះគឺបញ្ហាក្លិនមាត់មិនល្អ បន្ទាប់មកទៀតក៏ចាប់ផ្ដើមមានបញ្ហារលាកអញ្ចាញធ្មេញ ខណៈអញ្ចាញដែលមានសុខភាពល្អគឺមានពណ៌ផ្កាឈូក ហើយអញ្ចាញដែលសុខភាពមិនល្អគឺមានពណ៌ក្រហម ដំណាក់កាលចុងក្រោយនោះគឺបណ្ដាលឲ្យធ្មេញរង្គើព្រោះតែឆ្អឹងចាប់ផ្ដើមស្រុតហើយលេចចេញធ្មេញទាំងមូលតែម្ដង ដែលបណ្ដាលឲ្យធ្មេញលោតចេញមកដោយខ្លួនឯង ឬក៏ឈឺចាប់នៅពេលដែលយើងទំពារ។

ដោយឡែកបញ្ហាជំងឺរាក់ស៊ីធ្មេញនេះទន្ដបណ្ឌិត សំ សូវ៉ាត់ឌី បានគូសបញ្ជាក់ថា ជំងឺនេះគឺអាចកើតឡើងទៅលើមនុស្សគ្រប់ប្រភេទដោយមិនប្រកាន់អាយុ ភេទ ហើយនិងវ័យទេ។ មនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសប្រឈមនឹងជំងឺរាក់ស៊ីធ្មេញ បើកាលណាយើងមិនបានអនុវត្តការថែរក្សាសុខភាពមាត់ធ្មេញឲ្យត្រឹមត្រូវ ជាប្រចាំជាប់លាប់។

ទាក់ទិញនឹងជំងឺរាក់ស៊ីធ្មេញនេះលោកគ្រូពេទ្យបានណែនាំនូវវិធីសាស្រ្ដមួយចំនួនដែលជួយឲ្យចៀសផុតពីជំងឺរាក់ស៊ីធ្មេញពាក់ព័ន្ធទាំងការថែទាំដោយយើងត្រូវតែធ្វើការសម្អាតមាត់ធ្មេញឲ្យបានស្អាតក្រោយពេលបរិភោគដោយការប្រើ Flosh ដែលជាអំបោះទាក់ធ្មេញឲ្យបានជាប្រចាំ ហើយក្នុង១ថ្ងៃយើងត្រូវតែដុសសម្អាតធ្មេញឲ្យបាន២ទៅ៣ដង កាត់បន្ថយ ឬក៏កុំជក់បារី អ្វីដែលសំខាន់ទៀតនោះត្រូវតែរៀបចំផែនការមកពិនិត្យសុខភាពមាត់ធ្មេញក្នុង១ឆ្នាំឲ្យបាន២ដង ៦ខែ១ម្ដង និងបរិភោគបន្លែ ផ្លែឈើដែលជំនួយដល់ធ្មេញឲ្យបានច្រើន។

គួរឱ្យដឹងផងដែរថា ទន្ដបណ្ឌិត សំ សូវ៉ាត់ឌី កំពុងបម្រើការនៅពេទ្យធ្មេញពិស្សុត និងជាប្រធានផ្នែកវះកាត់ក្រអូមមាត់នៃមហាវិទ្យាល័យសាទន្ដសាស្រ្ដនៃសកលវិទ្យាល័យពុទ្ធសាស្រ្ដ។ ជាមួយគ្នានេះផងដែរពេទ្យធ្មេញពិស្សុត មានសេវាកម្មវះកាត់ធ្មេញថ្គាមទាល់ ដាំបង្គោលក្នុងឆ្អឹង ពត់ធ្មេញ ដាក់ធ្មេញ ព្យាបាលជំងឺរលាកអញ្ចាញធ្មេញ និងបិទធ្មេញឲ្យសតាមបែបធម្មជាតិ។ សម្រាប់បងប្អូនចង់ពិនិត្យនឹងព្យាបាលសេវាកម្មណាមួយដែលបានរៀបរាប់នៅខាងលើ អាចទំនាក់ទំនងណាត់ជួបទន្ដបណ្ឌិត តាមរយៈទូរសព្ទ័លេខ៖ ០១៥ ៣៥៣ ៣១០ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
737 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
199 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
55 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia