ជំងឺ
១សប្ដាហ៍រួមភេទក្រោមចំនួន១នេះ ប្រឈមស្ដើងទ្វារមាស ងាប់លិង្គ ងាយនឹងផ្ដាសាយ
Ouk Sreynuch
July 13 2023
15.9 K views

ការ​រួមភេទ​មិន​មែន​គ្រាន់​តែ​ជា​ការ​បំពេញ​នូ​វ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​គ្រប់​គ្នា​នោះ​ទេ វា​ក៏​​មាន​អត្ថប្រយោជន៍​យ៉ាងសម្បូរបែប​ចំពោះ​សុខ​ភាព​ផ្លូវ​កាយ និងផ្លូវចិត្ត​របស់​យើង​ផងដែរ។ បើយើងខកខានការរួមភេទក្នុងរយៈពេលអាចនឹងធ្វើឲ្យប៉ះពាល់សុខភាពផ្លូវកាយជាច្រើន ជាពិសេសគឺការកើនឡើងនឹងជំងឺតែម្ដង។

ជាក់ស្ដែងផ្អែកលើប្រភពវែបសាយ Prevention បានឲ្យដឹងថា មនុស្សយើងបើខកខានរួមភេទ ឬក៏កង្វះការរួមភេទក្នុងរយៈពេលយូរអាចមានហានិភ័យនៃជំងឺមួយចំនួនដូចខាងក្រោម

១. ងាយផ្ដាសាយ៖ នៅក្នុងការសិក្សាឆ្នាំ២០០៤មួយ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wilkes-Barre ក្នុងរដ្ឋ Pennsylvania បានរកឃើញថា អ្នកដែលរួមភេទ១ដង ឬ២ដងក្នុង១សប្តាហ៍ ទទួលបានការកើនឡើង៣០% នៃសារធាតុ immunoglobulin A (IgA) បើធៀបនឹងអ្នកដែលកម្ររួមភេទ ឬមិនធ្លាប់រួមភេទ។ អ្នកស្រាវជ្រាវបាននិយាយថា IgA គឺជាប្រូតេអ៊ីនប្រឆាំងនឹងការឆ្លងមេរោគ និងជាខ្សែការពារដំបូងបង្អស់របស់រាងកាយប្រឆាំងនឹងមេរោគដែលទាក់ទងនឹងជំងឺផ្តាសាយ ។

២. ទ្វារមាសស្ដើង៖ លោកវេជ្ជបណ្ឌិត Paul K. Gilbert បានឲ្យដឹងថា មនុស្សស្រីកាលណាអស់រដូវរាងកាយរបស់អ្នកនឹងមិនបញ្ចេញអរម៉ូនអ៊ឹស្ត្រូសែនច្រើននោះទេ។ នេះ​អាច​នាំ​ឱ្យសុខភាព​ទ្វារមាសមានការ​ធ្លាក់​ចុះ ដែល​ជា​ស្ថានភាព​នាំឲ្យស្រទាប់​ទ្វារមាស​របស់​អ្នក​ប្រែជា​ស្តើង ស្ងួត ​ងាយ​នឹង​រហែក នេះ​បើ​យោង​តាម Mayo Clinic ។ ការមិនរួមភេទអាចនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីការបញ្ចេញទឹករំអិល និងលំហូរឈាមបន្ថែមដែលអ្នកជួបប្រទះអំឡុងពេលរួមភេទ។ ដូច្នេះការរួមភេទឲ្យបាន២ដងក្នុង១សប្ដាហ៍គឺអាចជួយរក្សាជាលិកាក្នុងទ្វារមាសរបស់អ្នកឱ្យមានសុខភាពល្អ។

៣. ហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត៖  ការសិក្សាដ៏ធំមួយក្នុងឆ្នាំ២០១៦ដែលត្រូវបានចេញផ្សាយនៅក្នុងអ៊ឺរ៉ុប Urology បានរកឃើញថា បុរសដែលបញ្ចេញទឹកកាមយ៉ាងហោចណាស់២១ដង ក្នុង១ខែ អាចកាត់បន្ថយហានិភ័យ ជំងឺមហារីកក្រពេញប្រូស្តាត។ នេះក៏ព្រោះតែការបញ្ចេញទឹកកាមញឹកញាប់អាចដកសារធាតុដែលបង្កគ្រោះថ្នាក់ចេញពីក្រពេញប្រូស្តាត ដែលអាចការពារការបង្កើតដុំសាច់មហារីក។

៤. ប្រឈមនឹងងាប់លិង្គ៖ បុរសដែលកម្ររួមភេទទំនងជាប្រឈមនឹងបញ្ហាលិង្គមិនឡើងរឹង ខុសពីបុរសដែលបានរួមភេទ១ដងក្នុង១សប្តាហ៍ ឬច្រើនជាងនេះ ដែលមិនងាយប្រឈមបញ្ហានេះ។ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអាមេរិក ។  អ្នកជំនាញ​បាន​ណែនាំ​ថា ដោយសារ​លិង្គ​ជា​សាច់ដុំ ដូច្នេះការ​រួមភេទ​ញឹកញាប់​អាច​ជួយ​រក្សា​ថាមពល​តាមរបៀប​ស្រដៀង​គ្នា​នឹង​ការ​ហាត់ប្រាណ​ជួយ​រក្សា​កម្លាំង។

សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទ ។ មួយវិញទៀតប្រសិនបើចាបបៃតងប្រើប្រាស់នូវពាក្យសម្ដីណាមិនសមរម្យ សូមមេត្តាបងប្អូនមេត្តាអនុគ្រោះផង គ្រាន់តែព្យាយាមប្រើនពាក្យដើម្បីឱ្យងាយស្រួលយល់តែ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia