ជំងឺ
មកដឹងពីអាការៈនិងវិធីបង្ការជំងឺអាលាក់ហ្ស៊ីច្រមុះដែលងាយប្រឈមលើមនុស្សគ្រប់វ័យ
MC LyHouy
February 4 2021
2.5 K views

ទាក់ទងទៅនឹងបរិយាកាសនិងបញ្ហាជុំវិញខ្លួន យើងមើលឃើញថាមានមនុស្សច្រើនណាស់កំពុងតែប្រឈមជាមួយជំងឺផ្សេងៗ​។ ក្នុងចំណោមជំងឺទាំងនោះយើងឃើញថាជំងឺច្រមុះក៏កើតមានច្រើនណាស់ដែរចំពោះមនុស្សគ្រប់វ័យ។ ហើយចំពោះបញ្ហាច្រមុះនេះផងដែរ បើអ្នកមានអាការៈរុំារ៉ៃជាប្រចាំចំពោះវានោះសបញ្ជក់ថាអ្នកកំពុងតែមានជំងឺ អាលាក់ហ្ស៊ីច្រមុះហើយ។ ខាងក្រោមនេះជារោគសញ្ញាដែលប្រាប់ថាអ្នកកុំពុងតែមានជំងឺអាលាក់ហ្ស៊ីច្រមុះ៖

រោគសញ្ញា រោគសញ្ញានៃអាលាក់ហ្ស៊ីច្រមុះរួមមាន៖

-ហៀរសំបោរថ្លាៗ

-តឹងច្រមុះ

-កណ្ដាស់

-រមាស់ភ្នែក

-រមាស់ត្រចៀក

-រមាស់ក្រអូមមាត់

-ឈឺក្បាល។

មូលហេតុ៖ ចំណែកឯមូលហេតុវិញដោយសារ៖

         -ធូលីដី

         -រោមសត្វចិញ្ចឹម

         -ផ្សែង និងផ្សែងគីមី

         -លំអងផ្កា

         -ចំណីអាហារ

         -មាស៊ីនត្រជាក់ ...។

ដំណោះស្រាយ៖ អ្នកគួរតែមានទម្លាប់រស់នៅឲ្យបានស្អាត រួមទាំងសម្អាតបន្ទប់គេងដូចជាឧស្សាហ៍បោកខ្នើយ ភួយជាញឹកញាប់ និងបើកបង្អួចឲ្យមានខ្យល់និងពន្លឺថ្ងៃចូល ដើម្បីជួយសម្លាប់នូវបាក់តេរីទាំងអស់ដែនោះចោល។ ការញុំាទឹកក្ដៅឲ្យបានជាប្រចាំក៏អាចជួយឲ្យច្រមុះរបស់អ្នកធូរពីជំងឺអាលាក់ហ្ស៊ីច្រមុះនេះផងដែរព្រោះទឹកក្ដៅធ្វើឲ្យសារធាតុរំអរិលដែលនៅក្នុងច្រមុះឆាប់ស្ងួតទៅវិញដោយសារចំហាយនៃទឹកក្ដៅបានបំភាយទៅកាន់ច្រមុះដែលមានលក្ខណៈធូរស្រាល ហើយប្រសិនបើអ្នកមាននៅចម្ងល់បន្ថែមចំពោះបញ្ហានេះ សូមលោកអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យបន្ទាន់។

អត្ថបទដោយ៖ ភី សៅឌី

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia