សម្រស់
ក្រៅពីSkin care! ភេសជ្ជៈ៤នេះ ជួយលុបបំបាត់ស្នាមជាំ អុចខ្មៅលើមុនពូកែបំផុតបើបានផឹករាល់ថ្ងៃ
Mourn Kunthea
July 4 2023
10.6 K views

ជាំមុខគឺជាបញ្ហាមួយដែលពិបាកក្នុងការព្យាបាលជាងបញ្ហាមុន និងផ្សេងៗ។ ពីព្រោះ ជាំមុខគឺវាកើតឡើងមកពីកត្តាច្រើនដូចជា ជាំកម្តៅថ្ងៃ ជាំឈាម ជាំកំណើតកូន ជាំដោយសារការប្រើប្រាស់ផលិតផលខុស ផលិតជាតិកាត់ជាតិមក ជាហេតុធ្វើឱ្យស្បែកស្តើង ហើយផលិតជាតិមេឡានីនលើសកម្រិត បង្កទៅជាជាំនៅលើស្បែក ជាពិសេសគឺស្បែកមុខតែម្តង។ មួយវិញទៀត គឺបញ្ហាជាំកើតច្រើនទៅលើ មនុស្សស្រី ពីព្រោះជាភេទដែលមានការប្រែប្រួលអរម៉ូនខ្លាំង។

ជាការពិតណាស់ បងប្អូនខ្មែរយើងអ្នកដែលមានបញ្ហាជាំមុខ ឬមុខឡើងស្នាមអុចខ្មៅ ពួកគាត់តែផ្តោចសំខាន់ទៅលើការប្រើប្រាស់Skin care។ ជាក់ស្តែង Skin care តែមួយមុខមិនអាចកម្ចាត់ស្នាមជាំនៅលើមុខបានទេ លុះត្រាតែមានកត្តារួមផ្សំផ្សេងៗទៀត ដូចជារបបអាហារ ការផឹកទឹកឱ្យគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Jonathan T. Wolfe, M.D បានប្រាប់ថា អ្នកជាំមុខគឺគេណែនាំឱ្យញ៉ាំទឹកឱ្យបានច្រើន ១ថ្ងៃ៧ទៅ៨កែវ ស្មើនឹង២លីត្រកន្លះទៅ៣លីត្រ។ 

ក្រៅពីផឹកទឹកឱ្យគ្រប់គ្រាន់ គេហទំព័រ manipalhospitals បានណែនាំ ភេសជ្ជៈធម្មជាតិទាំង៣ប្រភេទខាងក្រោមគឺមាននាទីជួយទប់កម្រិតជាតិមេឡានីនកុំឱ្យកើន ជួយបំបាត់ស្នាមជាំបន្តិចម្តងៗ បើព្យាយាមផឹកបានរាល់ថ្ងៃ៖

-ទឹកល្ហុង៖ ផ្លែល្ហុងមានអង់ស៊ីម និងសារធាតុរ៉ែ ដែលជាធាតុផ្សំធម្មជាតិក្នុងការបំបាត់ស្នាមអុចខ្មៅ។ អ្នកត្រូវយកសាច់ល្ហុងទុំចំនួន៣ខាំ ស្មើនឹង៣០០ក្រាម ទៅចិតជាដុំតូចៗ រួចដាក់ក្នុងម៉ាស៊ីនក្រឡុក ថែមទឹកត្រជាក់១កែវ ផឹកមុនអាហារពេលព្រឹក រាល់ព្រឹក។ មួយទៀត អ្នកអាចប្រើវិធីលាប ដោយក្រឡុកសាច់ល្ហុងទុំឱ្យហ្មត់រួចលាបនៅលើស្បែកមុខ ទុកចោលរយៈពេល២០នាទីលាងមុនជាមួយទឹកធម្មតាចេញជាការស្រេច។

-ទឹកប៉េងប៉ោះ+ទឹកឃ្មុំ៖ អ្នកត្រូវមានប៉េងប៉ោះទុំ១ឬ២ផ្លែ ចិតជាចំណិតតូចៗ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្រឡុកឱ្យហ្មត់ រួចផឹកនៅពេលល្ងាច។

-ទឹកខ្មេះប៉ោម+ក្រូចឆ្មារ+ទឹកក្តៅឧណ្ហៗ៖ លាយខ្មេះប៉ោមកន្លះព្រាបាយ ជាមួយនឹងក្រូចឆ្មារ១ចំណិតក្នុងទឹកក្តៅឧណ្ហៗ១កែវ ផឹកនាពេលព្រឹកក្រោយពីទទួលទានអាហារ អាចជួយរក្សាសុខភាពស្បែកបានល្អ។ ដោយហេតុថា នៅក្នុងក្រូចឆ្មារ និងទឹកខ្មេះប៉ោម ផ្ទុកទៅដោយសារជាតិវីតាមីនC ជំនួយដល់ស្បែកប្រឆាំងនឹងបាក់តេរីអាក្រក់ រ៉ាឌីកាល់សេរី ពន្យាភាពចាស់ បណ្តេញជាតិពុលចេញពីស្បែក ជួយដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការស្រូបយកសារធាតុរ៉ែ និងធ្វើឱ្យសុខភាពក្រពះមានតុល្យភាព pH ឡើងវិញ ដើម្បីធ្វើឱ្យរាងកាយទទួលបាននូវសារចាតិចិញ្ចឹមគ្រប់គ្រាន់ទៅបំប៉នសុខភាពស្បែកពេញរាងកាយ។

-តែជីរអង្កាម៖ តែជីអង្កាមជាប្រភេទភេសជ្ជៈល្អបំផុតសម្រាប់ជួយដល់សុខភាពផ្លូវដង្ហើម ក៏ប៉ុន្តែអត្ថប្រយោជន៍របស់វាមួយផ្នែកទៀតក៏ជួយដោះស្រាយបញ្ហា ស្នាមជាំផងដែរ។ ការទទួលទានតែជីអង្កាមក្តៅៗព្រឹក-ល្ងាច ជាប្រចាំថ្ងៃ អាចទប់ស្កាត់ការកើនឡើងនៃអរម៉ូនស្ត្រេសដែលបង្កឱ្យកើតមុន ប្រឆាំងនឹងការរលាកផ្សេងៗដែលបណ្ដាលឱ្យកើតជាមុនខ្ទុះ ឬមុនកប់ក្រោមស្បែក និងជួយសម្រួលដល់បញ្ហាស្បែកងាយឡើងសរសៃក្រហម។

គូសបញ្ជាក់ផងដែរថា ភេសជ្ជៈទាំង៤ខាងលើមិនមែនជាថ្នាំទេ ប៉ុន្តែវាមាននាទីជំនួយនិងជួសជុលកោសិកាស្បែកដែលខូចខាតពីខាងក្នុង។ ដូច្នេះចំពោះការផឹកគឺមិនអាចផឹកភ្លាមបានផលភ្លាមនោះទេ ទាមទារឱ្យអ្នកមានការព្យាយាម បូកផ្សំជាមួយការប្រើប្រាស់ Skin care ញ៉ាំអាហារសុខភាព ផឹកទឹកឱ្យគ្រប់៕

អត្ថបទដោយ៖ គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia