រកឃើញអ្នកឆ្លងជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា)១ករណីទៀតហើយ
យោងតាមរយៈក្រសួងសុខាភិបាល ចុះផ្សាយនាថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា)១ករណីទៀតហើយលើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ សរុបមកមកដល់ពេលនេះរកឃើញអ្នកឆ្លងជំងឺនេះ១០ករណីហើយ ។
ជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា)បាននឹងកំពុងផ្ទុះឆ្លងរីករាលដាលក្នុងប្រទេសចំនួន១១៧ ហើយមានអ្នកស្លាប់ចំនួន១៧៦នាក់ នៅលើពិភពលោក។ ចំពោះករណីឆ្លងសរុបគឺមានចំនួន៩៣,០៣០នាក់មកហើយ។ សម្រាប់អ្នកមិនទាន់ស្គាល់ជំងឺនេះគួរដឹងជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអ៊ីមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអ៊ីមផឹក
១. របៀបចម្លងជំងឺអុតស្វាពីមនុស្សម្នាក់ទៅមនុស្សម្នាក់
• វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នក ជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ល។
• វីរុសអុតស្វា ឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។
២. វិធានការបង្ការការចម្លងជំងឺអុតស្វារបស់ក្រសួងសុខាភិបាល
-អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។
-ចៀសវាងការប៉ះពាល់ផ្ទាល់ អ្នកដែលមានចេញ រោគសញ្ញាជំងឺអឹមផត។
-ចៀសវាងការប៉ះពាល់ផ្ទាល់ ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកឡើង ឬកន្សែងពោះគេវិញ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។
-ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអ៊ីមផក។
-អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែល លាងដៃ ឬអាល់កុលលាងដៃ។
-បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអ៊ីមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។
-បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអ៊ីមផក ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
ជាចុងក្រោយ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ថែរក្សាសុខភាពរបស់ខ្លួន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺនេះមួយវិញទៀត បើមានចេញជារោគសញ្ញាដូចានរៀបរាប់ខាងលើ ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់ទាន់ពេលវេលា៕