ព័ត៌មាន
ក្រសួងពាណិជ្ជកម្មប្រកាសផ្អាកលក់ម្សៅទឹកដោះគោ Nutrilatt ជាបន្ទាន់ព្រោះប៉ះពាល់ដល់សុខភាពកុមារ
Sochenda Hai
September 3 2020
1.6 K views

ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចាត់វិធានចំពោះផលិតផលម្សៅទឹកដោះគោ Nutrilatt ដោយឱ្យក្រុមហ៊ុនផ្អាកជាបន្ទាន់រាល់ការនាំចូល ការចែកចាយ និងបញ្ជាឱ្យក្រុមហ៊ុនប្រមូលត្រឡប់មកវិញឱ្យអស់ ហើយគ្រប់ឪសថស្ថាន ផ្សារទំនើប និងហាងលក់ទំនិញនានាត្រូវផ្អាកការលក់ជាបន្ទាន់ ដោយយផ្អែកលើលទ្ធផលវិភាគលើសំណាកគំរូ ចេញដោយមន្ទីរពិសោធន៍ស្តង់ដារមួយនៅសិង្ហបូរីដែលបង្ហាញថាមានកម្រិតជាតិដែកទាបខ្លាំង គឺទាបខ្លាំងជាងកម្រិតស្តង់ដារអប្បរមាទៅទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទារកនិងកុមារ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានារសៀលនេះ។

គួរបញ្ជាក់ថា វិធានការនេះមានគោលបំណងដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារកនិងកុមារ ពីការបំបៅកូនដោយម្ស៉ៅទឹកដោះគៅម៉ាក Nutrilatt ស្របតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “ការបំបៅកូនដោយទឹកដោះម្តាយ” គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។

សូមអានសេចក្តីលម្អិតនៃសេចក្តីជូនដំណឹងស្តីខាងក្រោម៖


ប្រភព ក្រសួងពាណិជ្ជកម្មកម្ពុជា

អត្ថបទដោយ ហៃ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia