ការគេងមិនស្កប់នេះ អាចបណ្ដាលមកពីបញ្ហាទម្លាប់ប្រចាំថ្ងៃ ដោយជួនកាលកើតចេញពីការលេងទូរស័ព្ទដល់យប់ជ្រៅ ខ្លះទៀតមានរបបអាហារមិនប្រក្រតីញ៉ាំប្រភេទភេសជ្ជៈ និងម្ហូបដែលមានជាតិកាហ្វេអ៊ីន ដែលជាសារធាតុដើមចម បង្អាក់ដំណើរការដំណេក។
អាស្រ័ហេតុនេះហើយ ថ្ងៃនេះ Healthy Cambodia នឹងសូមពាំនាំនូវប្រភេទទឹកដោះគោចំនួន ៤ប្រភេទ ដែលវាមានអត្ថប្រយោជន៍ពិសេសជាខ្លាំង ប្រៀបបានដូចជាថ្នាំជួយថែសុខភាពអ្នកទទួលទាននាពេលយប់៖
១. ម្សៅតែបៃតងទឹកដោះគោ (Matcha milk)៖ ការផឹកតែបៃតងទឹកដោះគោមុនពេលចូលគេង គឺជាប្រធានបទដ៏ចម្រូងចម្រាសមួយ ដោយសារតែជាតិកាហ្វេអ៊ីនដែលម្សៅតែបៃតងអាចប៉ះពាល់ដល់បញ្ហាដំណេក។ តែទោះយ៉ាងណានេះក្តី មានក្រុមអ្នកជំនាញ បានបង្ហើបឱ្យដឹងថា ជាតិកាហ្វេអ៊ីននៅក្នុងម្សៅតែបៃតងដែលគេឱ្យឈ្មោះថា Matcha មានកាហ្វេអ៊ីកម្រិតទាប ដែលផលប៉ះពាល់អវិជ្ជមានដល់ការគេងឡើង។ មិនតែប៉ុណ្ណោះមូលហេតុដែលត្រូវបានគេណែនាំឱ្យទទួលទានភេសជ្ជៈមួយមុខនេះដើម្បីជម្រុញដល់ការគេងក៏ព្រោះថា សារធាតុនៅក្នុង ម្សៅតែបៃតង Matcha មានឥទ្ធិពលជួយស្រាយបញ្ហទៅលើកម្រិតនៃការថប់អារម្មណ៍ក្នុងអំឡុងពេលគេង។ មិនតែប៉ុណ្ណោះលេចធ្លោនៃសារធាតុ L-theanine បង្កើនកម្រិត serotonin, GABA និង dopamine ដែលអាចផ្តល់អត្ថប្រយោជន៍ដល់គុណភាពនៃការគេង។ កត្តានេះហើយ លោកអ្នកអាចទទួលទាន ម្សៅតែបៃតងទឹកដោះគោក្តៅៗ១ពែងមុខចូលគេង ដោយប្រើម្សៅតែបៃតង Matcha ក្នុងបរិមាណសមល្មមនឹងទឹកដោះដែលទទួលទាននោះ។
២. ផឹកទឹកដោះគោស្ត្របឺរី៖ តើអ្នកធ្លាប់សាកផឹកទឹកដោះគោស្ត្របឺរីស្រស់ទេ? ប្រភេទទឹកដោះគោស្រ្តបឺរី គេតម្រូវឱ្យយកទឹកគោស្រស់ កិនលាយជាមួយនឹងស្ត្របឺរីស្រស់ ដែលវិធីនេះដែរពេញនិយមខ្លាំងក្នុងទឹកដីកូរ៉េខាងត្បូង ញ៉ាំក្នុងរដូវផ្ការីក ដើម្បីជំនួយដល់ការគេងលក់ទាំងកុមារ និងមនុស្សធំ។ ភេសជ្ជៈមួយមុខនេះផ្តល់នូវវីតាមីនB៦ ដែលល្អមានគុណប្រយោជន៍ជួយទ្រទ្រង់តុល្យភាពវដ្តនៃការគេង និងការធ្វើនិយ័តកម្មមេឡាតូនីន។ ចំណែកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់របស់ផ្លែស្ត្របឺរីក៏ល្អនឹងជួយដល់សុខភាពស្បែកពេញមួយយប់។
៣. ទឹកដោះគោផ្កាឡាវេនឌ័រពណ៌ស្វាយ៖ ឥទ្ធិពលផ្កាឡាវេនឌ័រពណ៌ស្វាយ ត្រូវបានគេសិក្សាស្រាវជ្រាវឃើញពីសមត្ថភាពរបស់វា អាចជួយព្យាបាលអ្នកដែលស្ថិតនៅក្នុងស្ថានភាពអារម្មណ៍តានតឹង និងលើកកម្ពស់ក្នុងការជួយសម្រួលឱ្យបានគេងលក់ស្កប់ស្កល់ ជាមួយនឹងអារម្មណ៍ស្រស់ស្រាយនៅពេលភ្ញាក់ពីដំណេក។ ដើម្បីបង្កើនគុណភាពដំណេកការទទួលទានទឹកដោះគោក្តៅៗជាមួយនឹងផ្កាឡាវេនដឺ នឹងជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងមានកម្លាំងឡើងវិញនៅព្រឹកបន្ទាប់។
៤. ទឹកគោស្រស់ និងផ្លែចេក៖ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ក្នុងផ្លែឈើចេកអាចមានឥទ្ធិពលវិជ្ជមានទៅលើការគេង និងដោះស្រាយវិបត្តិគេងមិនលក់ជាពិសេសចំពោះមនុស្សវ័យចំណាស់ អ្វីដែលប្រសើរជាងនេះទៅទៀតចេកក៏មានផ្ទុកនូវ tryptophanTrusted Source ដែលជាអាស៊ីតអាមីណូគ្រប់គ្រងការគេងប្រកបតុល្យភាព៕