ជំងឺ
ញ៉ាំ១ថ្ងៃ១ផ្លែ! ផ្លែឈើទិព្វ ១នេះ ប្រឆាំងជំងឺមហារីក
Tror Sopheap
June 13 2025
2.3 K views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីក្នុងអាហារ ដើម្បីកាត់បន្ថយការកើតជំងឺមហារីក... ព្រោះជារៀងរាល់ឆ្នាំកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី និងមានអ្នកស្លាប់ប្រមាណ ១៤,០០០នាក់ ដែលស្មើនឹងមនុស្សម្នាក់ស្លាប់រៀងរាល់ ៤០នាទី ឬ ៣៨នាក់ក្នុងមួយថ្ងៃ”។ នេះជាសញ្ញាគ្រោះថ្នាក់ខ្លាំងណាស់ បើអ្នកមិនការពារខ្លួនពីជំងឺមហារីកទេនោះ។

កត្តាជំងឺមហារីកកើតមានច្រើនដូចជាហូបអាហារប្រៃ ផ្អែម និងខ្លាញ់លើសកម្រិត។ ហើយមានកត្តាហ្សែន និងខ្វះទម្លាប់លំហាត់ប្រាណជាប្រចាំថ្ងៃ។ មានផ្លែឈើមួយដែលមានសមត្ថភាពការពារជំងឺមហារីកល្អគឺផ្លែប៉ោម។

យោងតាមគេហ័ទំព័រសុខភាពអន្តរជាតិ National Institutes of Health បានចុះផ្សាយថា ផ្លែប៉ោមមានសារធាតុ polyphenol phloretin មានសមត្ថភាពជួយរារាំងការលូតលាស់កោសិកាមហារីកឈានមុនគេលំដាប់ទី២។ ក្រុមសារធាតុ phloretin អាចជម្រុញឱ្យមានការចាប់ខ្លួនកោសិកាក្នុងដំណាក់កាល G0/G1 ឱ្យស្លាប់កោសិកា apoptotic ដើម្បីការពារហានិភ័យទាបចំពោះជំងឺមហារីកសុដន់។

ការញ៉ាំផ្លែប៉ោមជាប្រចាំថ្ងៃ ១ផ្លែ ១ថ្ងៃជួយកម្ចាត់ជាតិស្ករក្នុងសរសៃឈាម កាត់បន្ថយសម្ពាធឈាម កាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល និងការពារការខូចខាតកោសិកាពីរ៉ាឌីកាល់សេរី។ ហើយជាពិសេសជួយប្រឆាំងនឹងជំងឺមហារីកដទៃផ្សេងរួមមាន​មហារីក​សុដន់ ថ្លើម ​ពោះវៀន​ ​និងក្រពេញ​ប្រូស្តាត​ជាដើម​។ ពេលព្រឹកជាពេលអ្នកហូប​​​ផ្លែប៉ោមមានគុណភាពដល់សុខភាពជួយប្រឆាំងជំងឺមហារីកបានល្អបំផុត។ ព្រោះផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន (Pectin) ជាសារធាតុស្ករងាយរលាយជួយសម្រួលពោះវៀន និងបង្ការអាការៈទល់លាមក។ ហើយមានសមត្ថភាពជួយលុបបំបាត់នូវសារធាតុដែលបង្កជំងឺមហារីកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2614

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia