សម័យអនឡាញនេះ បើអ្នកចង់លក់បង្កើនចំណូលគួរតែឡើងបណ្តាញសង្គម។ បើអ្នកបន្តលក់នៅមួយកន្លែង ចំណូលអ្នកក៏អាចគាំងមួយកន្លែងដែរ។ នៅផ្សារមនុស្សដើរមានកំណត់ តែទីផ្សារអនឡាញមានមនុស្សមើលរាប់លាននាក់។ នេះជាសម័យឪកាសធំក្នុងការបង្កើនចំណូល។
នៅក្នុងសង្គមខ្មែរមានអ្នកលក់អនឡាញជាច្រើនណាស់ដែលអាចកែប្រែជីវិតជាថ្មីព្រោះតែពួកគាត់មានចំណូលច្រើនពីការលក់តាមអនឡាញនេះឯង។ មានផ្លូវមួយឱ្យលក់លើអនឡាញកើនចំណូល គឺលក់ផលិតឱ្យមនុស្សស្រី។ តាមជនជាតិជ្វីហ្វជាស្តេចរកស៊ីមានចំណូលច្រើន បានលើកឡើងថា ចំណូលក្នុងការរកស៊ីច្រើនមានកត្តាពីរគឺ "មាត់ និងមនុស្សស្រី"។ គោលដៅចម្បងក្នុងការរកស៊ីរបស់អ្នកមនុស្សស្រីគួរតែជាអតិថិជនទីមួយ។ មកបុរសជាអ្នករកលុយឱ្យមនុស្សស្រីទុក។ ចឹងហើយការរកលុយពីមនុស្សប្រុស វាពិបាកជាងមនុស្សស្រី១០ដង”។
នៅត្រង់ចំណុចនេះ តារាចម្រៀង Selena Gomez ពិតជាយល់ច្បាស់ណាស់បាននាងលក់គ្រឿងសម្អាងឱ្យមនុស្សស្រី។ វិធីលក់របស់នាងគឺប្រើដោយខ្លួនឯងដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន។ ពេលនាងបង្ហោះរូបភាព ថតវីដេអូ និងឡាយផ្ទាល់ មានអ្នកមើលនាងច្រើន។ ហើយនាងតែងតែប្រាប់ពីផលិតផលពីរបៀបប្រើប្រាស់ក្នុងការលើកសម្រស់កាន់តែស្រស់ស្អាត។ នាងមិនត្រឹមតែថតលក់ផលិតផលទេ នាងជាម្ចាស់បទចម្រៀងល្បីៗ រាប់សិនបទ នាងតែងច្រៀងឱ្យហ្វេនស្តាប់ផងដែរ។ ពេលគាត់ប្រាប់ការពិតពីផលិតផលគ្រឿងសម្អាង រួចក៏លើកពីអារម្មណ៍អ្នកប្រើហើយមានលទ្ធផលដោយភាពស្មោះត្រង់ នាំឱ្យគាត់លក់កាន់តែដាច់។
មានចំណុចពិសេសមួយរបស់នាង Selena Gomez លក់ដាច់ខ្លាំងលើអនឡាញនោះព្រោះនាងចេះលក់អារម្មណ៍ឱ្យអតិថិជនមានអារម្មណ៍ថា ខ្លួនដូចជាម្ចាស់ផលិតផលមួយហ្នឹងដែរ។ នេះជាអារម្មណ៍មទនភាពដែលហ្វេនៗ Selena Gomez ទទួលបាន។ ដើម្បីមានអារម្មណ៍នេះ ផលិតផលអ្នកត្រូវតែមានគុណភាពពិតៗ មិនមែនដាក់កំហិតឱ្យងតិថិជនទិញនោះទេ។ នាង Gomez ឡាញនិយាយដុតអារម្មណ៍ឱ្យហ្វេនគិតហើយសម្រេចចិត្តទិញផលិតផលដោយខ្លួនឯង។
ផលិតផលមានគុណភាព អ្នកប្រើបានផលពិត ជាវិធីចងជើងអតិថិជនដើរចេញពីផលិតរបស់អ្នកទៅណាមិនរួចនោះទេ។ រហូតម៉ាកយីហោ Rare Beauty របស់នាង Selena Gomez បានចងចិត្តមនុស្សស្រីឱ្យដក់ជាប់ក្នុងចិត្ត។ អ្នកឃើញទេ! ពេលអតិថិជនទទួលបានអារម្មណ៍ថាខ្លួនជាម្ចាស់ មានបទពិសោធក្នុងប្រើផលិតផល Rare Beautyហើយមានផលវិជ្ជមាន និងជាទីពេញចិត្តពួកគេនោះ ផលិតផលនេះត្រូវបានបង្ហោះចូលបណ្តាញសង្គមនិយាយពីមាត់មួយទៅមាត់។ នេះជាផ្សព្វផ្សាយម៉ាកយីហោដ៏អស្ចារ្យបំផុតដែលម្ចាស់ក្រុមហ៊ុនធំៗ តែងធ្វើជានិច្ច។ អ៊ីចឹងហើយវាធ្វើឱ្យផលិតផល Rare Beauty របស់ Gomez កាន់មានអំណាចលើចិត្តមនុស្សស្រីកាន់តែច្រើន។ ពេលដែលមនុស្សស្រីមានភក្ដីភាពចំពោះផលិតផលអ្វីមួយហើយ ពួកគេមិនងាយដកចិត្តនោះទេ។ ចូរអ្នកលក់ផលិតដោះបញ្ហាដល់មនុស្សស្រី ចំណូលរបស់អ្នកនឹងកើនទ្វេដង។
មកដល់ពេលនេះលោកស្រី Selena Gomez មានទ្រព្យសម្បត្តិ ១.៣ពាន់លានដុល្លារអាមេរិក។ ហើយចំណូលរបស់តារាចម្រៀងវ័យ ៣២ឆ្នាំមួយភាគធំបានមកពីការលក់តាមអនឡាញលើផលិតផលគ្រឿងសម្អាងមានឈ្មោះថា Rare Beauty នេះឯង។ តាមការវិភាគ Bloomberg បានប៉ាន់ប្រមាណថា Gomez មានភាគហ៊ុន ៥១% ក្នុងក្រុមហ៊ុន Rare Beautyដែលមានតម្លៃជាង ១.១ពាន់លានដុល្លារ។ គេហៅ Selena Gomez ថា ជាមហាសេដ្ឋីរានីសម្រស់៕ អត្ថបទដោយ៖ ទ្រ សុភាព