ជំងឺ
កុំញុំា៣មុខនេះច្រើនពេក បើមិនចង់ខូចក្រពះ ខូចថ្លើមអស់
Thida Pet
February 26 2024
4.4 K views

កុំញុំា៣មុខនេះច្រើនពេក បើមិនចង់ខូចក្រពះ ខូចថ្លើមអស់

-ទី១គឺក្រុមអាហារដែលមានជាតិប្រៃ និងខ្លាញ់ច្រើន អាហារទាំងនេះ ញុំាច្រើនលើសកំណត់អាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់ក្រលៀនអ្នកបាន ដូចនេះសូមអ្នកញុំាគិតគូរពីសុខភាពរបស់ក្រលៀន កុំចាំតែដល់ដំណាក់កាលធ្ងន់ធ្ងរទើបខ្លាចរអានោះ។

 -ទី២គឺគ្រឿងស្រវឹង​ ផឹកច្រើនមិនល្អចំពោះសុខភាពរបស់ថ្លើមអ្នកនោះទេ​ ព្រោះគ្រឿងស្រវឹងដែលលើសលួសបានធ្វើឱ្យអ្នកមានជំងឺឡើងមកដូចជា រលាកថ្លើម ខូចថ្លើម ក្រិនថ្លើម មហារីកថ្លើមឡើងមកបាន ។​មួយវិញទៀត នេះបើយោងតាមរយៈសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសមហារីកនិងជំងឺឈាមបានឱ្យដឹងថា ជំងឺមហារីកថ្លើម នាពេល​ប​ច្ចុប្បន្ននេះ មានកំណើនកើតច្រើន ដូច្នេះ សូមអ្នករក្សានិងការពារថ្លើម ចៀសវាងស្លាប់បាត់បង់ជីវិតទាងវ័យក្មេងព្រោះជំងឺរុំខ្លួន ដោយសារកត្តារបបអាហារ ការផឹកស្រា គ្មានលុះថ្ងៃ។

-ទី៣ក្រុមអាហារកែច្នៃ​ ញុំាច្រើនមិនល្អសម្រាប់សុខភាពរបស់អ្នកទេ ព្រោះវាជាអាហារដែលមានខ្លាញ់អាក្រក់ជាច្រើននៅក្នុងនេះ​ ខ្លាញ់ទាំងនេះ អាចបង្កជាបញ្ហាសុខភាពច្រើន ប្រភេទ ដូចជា បេះដូង​ លើសឈាម ប៉ះពាល់ថ្លើមផងដែរ ដូច្នេះសូមកាត់បន្ថយការញុំាក្រុមអាហារទាំងនេះ ប៉ុន្ដែ បើចង់ញុំា កុំញុំាលើសកំណត់ឬក៏ញុំារាល់ថ្ងៃ គ្រោះថ្នាក់ណាស់ ។

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia