ចិត្តសាស្ត្រ
ព្រះអង្គ គូ សុភាព សម្តែងថា ៣ផ្នត់គំនិតជួយដោះលែងចិត្តអ្នកចេញពីស្រមោលខ្មៅអតីតកាល
Tror Sopheap
March 12 2024
2.3 K views

នៅក្នុងជីវិតរបស់មនុស្សយើងសុទ្ធតែមានរឿងស្រមោលខ្មៅជារឿងមិនល្អ ជាកំហុសឆ្គង និងជាបញ្ហារឿងអតីតកាល បើយើងមិនព្រមដោះលែងវាទេ ចិត្តនឹងកើតដំបៅបញ្ហាផ្លូវចិត្តមិនខានទេ។ ពេលអ្នកលាក់ទុក្ខលំបាកក្នុងចិត្ត តើអ្នកមានអារម្មណ៍លំបាកកម្រិតណា? ពេលអ្នកមកគិតលើរឿង ៣នេះ តាមព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព ចិត្តរបស់អ្នកនឹងដើរចេញពីបញ្ហាអតីតកាលមិនខានទេ។

១. បើហួសហើយ ឱ្យវាហួសទៅចុះ៖ តាមព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា “អតីតកាលល្អក្តី ឬមិនល្អក្តី បានកន្លងហួសទៅហើយ ទោះបីអ្នកស្តាយប៉ុនណាក៏ទាញវាមកវិញមិនបានដែរ។ អ្នកអាចចងចាំរឿងល្អៗ ឧស្សហ៍នឹកដល់អំពើល្អដែលអ្នកបានសាង ហើយរឿងមិនល្អចាត់ទុកជាមេរៀន ជាបទពិសោធន៍ ហើយចាប់ផ្តើមសារជាថ្មី អតតីកាលមិនមែនជាទីអាស្រ័យទេ វាគ្រាន់តែជាស្រមោលទេតើ”។ គំនិតរបស់ព្រះអង្គមានន័យថា កុំជាប់ចិត្តចំពោះរឿងដែលអ្នកមិនកែប្រែបាន ចូរកែប្រែចំពោះរឿងណាដែលធ្វើឱ្យជីវិតអ្នករីកចម្រើនបានហើយ ទើបផ្លូវចិត្តអ្នករឹងមាំ។

២. អ្នកមិនបាត់អស់ឯណា អ្នកនៅសល់របស់នេះតើ៖ តាមព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា “បើអ្នកបាត់បង់អ្វីៗ ស្ទើរអស់ពីខ្លួន យ៉ាងហោចណាស់ អ្នកនៅសល់ជីវិត នៅមានថ្ងៃនេះនិងស្អែកសម្រាប់រស់បន្តទៀតដែរ។ ថ្ងៃបានលិចបាត់ទៅហើយ អតីតកាលបានកន្លងហួសទៅហើយ អនុញ្ញាតឱ្យវាទៅចុះ រួចបន្តដំណើរទៅមុខទៀត”។ អ្នកអាចចាប់ផ្តើមអ្វីៗ សារជាថ្មីបានជានិច្ច។ មានមហាសេដ្ឋីជាច្រើនធ្លាប់ធ្លាក់ខ្លួនក្រ នៅតែគេអាចសាងខ្លួនកក្លាយជាអ្នកមានឡើងវិញ។ ព្រោះគេខំធ្វើរាប់ឆ្នាំដើម្បីបង្កើនទ្រព្យ គេមិនអង្គុយស្តាយក្រោយរបស់ដែលបាត់បង់នោះទេ។

៣.​ កុំតូចចិត្តនឹងកំហុស តែវាជាមេរៀនជីវិត៖ តាមព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា “គ្មាននរណាមិនធ្លាប់ធ្វើខុសនោះទេ ក្មេងធ្លាប់ដួលរាប់មិនអស់ ទម្រាំតែចេះដើរ។ រឿងមិនល្អធ្វើឱ្យអ្នកឈឺចាប់ តែវាជួយអ្នកឱ្យមើលបញ្ហាបានច្បាស់ជាងមុន ស្គាល់មនុស្សបានប្រាកដជាងមុន។ កំហុសចាត់ទុកជាគ្រូ តែកុំឱ្យខុសដដែលៗ ណា”! កំហុសមានតម្លៃពេលអ្នកចេះរៀនសូត្រពីវា ហើយវាជាកំហុសកាន់តែធំ ពេលអ្នកធ្វើកំហុសដដែលៗ ពេញមួយជីវិត។ តាមសៀវភៅ លំហូរចិត្ត បានលើកឡើងដែរថា ពេលមានបញ្ហា ចូរមកបញ្ហាធ្វើជាគ្រួ ទើបយើងមានគំនិតឆ្លាតជាងមុន៕ អត្ថបទដោយ៖ ទ្រ សុភាព 

 លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហាងឆេង២៤>> https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2812

អត្ថបទថ្មីៗ
#ជំងឺSeptember 1 2025
តើកត្តាប្រឈមគ្រោះថ្នាក់នៃជំងឺស្ទះសរសៃឈាមបេះដូង មានអ្វីខ្លះ?
#ព័ត៌មានSeptember 1 2025
មូលនិធិកូរ៉េ(GLSK) បានផ្តល់អំណោយជាស្បៀងអាហារ ថ្នាំពេទ្យ សម្ភារៈ មានទំហំ ១៦,៥លានដុល្លារ ចំនួន១២លើក ដល់ប្រជាជនកម្ពុជា
#កុមារSeptember 1 2025
ចង់ឱ្យកូនរឹងមាំ និងមានចិត្តគំនិតចាស់ទុំ ឪពុកម្ដាយគួប្បីត្រូវធ្វើរឿងទាំង ៧ យ៉ាងនេះ
#ព័ត៌មានSeptember 1 2025
ការសិក្សារកឃើញថា មនុស្ស១ក្រុមនេះ ពេលឆ្លងកូវីដ១៩ អាចធ្វើឱ្យសសៃឈាមចាស់ជាងវ័យរហូតដល់៥ឆ្នាំ
#ចិត្តសាស្ត្រSeptember 1 2025
របបអាហារទាំង ៥ ជួយពង្រឹងសុខភាពផ្លូវចិត្តឱ្យរីករាយ
#អត្ថបទ PRSeptember 1 2025
ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia