អាហារ
សក់ជ្រុះ សក់ស្ងួត សក់បែកចុង ផឹកភេសជ្ជៈ៣ប្រភេទនេះ ជួយឱ្យបញ្ហាសក់អ្នកកាន់តែឆាប់ដុះ រឹងមាំមានទម្ងន់ជាងមុន
Thida Pet
November 15 2022
1.1 K views

តាមរយៈ អ្នកប្រឹក្សាផ្នែកអាហារូបត្ថម្ភ Rupali Datta បាននិយាយថា​ ហ្សែនគឺជាអ្នកដែលកំណត់​ទម្រង់ ប្រភេទសក់ ទាំងត្រង់ រួញ ជាដើម ដែលអ្នកមិនអាចទៅកែប្រែបានឡើយ។ ម៉្យាងទៀត បញ្ហាសក់កើតឡើង ពោលបង្កឡើយដោយសារ កត្តាទាំងខាងក្នុង ខាងក្រៅនាំឱ្យសក់ជ្រុះ សក់ បែកចុង​សក់ស្ងួត សក់គ្មានសំណើមតែបញ្ហានេះ គឺយើងអាចកែប្រែវាបាន ។

ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាសក់ជ្រុះ​សក់បែកចុង សក់គ្មានសំណើម ភេសជ្ជៈធម្មជាតិទាំងប៉ុន្មាននេះ​មានសមត្ថភាពជួយឱ្យសក់ដុះមកវិញលឿន ធ្វើឱ្យសក់មានសំណើម ភ្លឺរលោង មានទម្ងន់។ នេះបើយោងតាមរយៈគេហទំព័រ ndtv.com បានណែនាំស្ដេចភេសជ្ជៈ៣ប្រភេទដែលអ្នកមានបញ្ហាសក់មិនគួរមើលរំលងឡើយ។

១.ទឹកត្រសក់៖ ទឹកត្រសក់សម្បូរដោយជាតិទឹក ផលិតខ្លាញ់គ្រប់គ្រាន់ ដែលល្អសម្រាប់ស្បែកក្បាល ធ្វើឱ្យក្បាលមានសំណើម ជាហេតុនាំឱ្យអាចកាត់បន្ថយ​ហានិភ័យនៃសក់ជ្រុះ សក់ស្ងួតផងដែរ ។

២.ទឹកការ៉ុត៖ សម្រាប់អ្នកចង់បានសក់ស្អាត សក់វែង ដុះក្រាស់ល្អ មិនងាយប្រែពណ៌ គួរតែបន្ថែមទឹកការ៉ុតនៅក្នុងរបបអាហារ១កែវជាប្រចាំថ្ងៃ​ បណ្ដាលឱ្យសក់មានសុខភាពល្អមិនងាយបែកចុង ជ្រុះឡើងមកឡើយ។

៣.ទឹកប្រទាលកន្ទុយក្រពើ៖ ទឹកនេះស​ម្បូរដោយ វីតាមីន​A ,C ,E ដែលវីតាមីន ល្អសម្រាប់ជំនួយសក់ ជួយឱ្យសក់មានសុខភាពល្អ ភ្លឺរលោងមានទម្ងន់ ទន់ល្អ។

បន្ថែមជាមួយគ្នានេះ វេជ្ជបណ្ឌិត Abraham Armani, MD ឯកទេសវះកាត់ ព្យាបាលស្បែក និងបញ្ហាជ្រុះសក់នៅទីក្រុង Dallas រដ្ឋ Texas បានបង្ហាញថា សក់អាចដុះលូតលាស់បានល្អ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាវីតាមីន និងសារជាតិចិញ្ចឹមផ្សេងៗទៀតដែលមនុស្សគ្រប់រូបទទួលបានមកពីចំណីអាហារប្រចាំថ្ងៃ ដោយសារវីតាមីន និងសារជាតិចិញ្ចឹមទាំងនោះរួមមាន៖ វីតាមីន A ឲ C D E បាយអូនទីន ( Biotin ) ឬ វីតាមីន B –complex ជាមួយនឹងជាតិដែក សេលេញូម និងស័ង្កសី ផងដែរ។

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

អត្ថបទថ្មីៗ
#កុមារSeptember 21 2025
ឪពុកម្តាយចង់ឱ្យកូនស្តាប់តាមខ្លួន ធ្វើតាមនោះ លុះត្រាឪពុកម្តាយធ្វើរឿង ១នេះ ដើម្បីយល់ពីកូនសិន
#ជំងឺSeptember 19 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា នេះជាមូលហេតុ និងរោគសញ្ញាជំងឺគ្រុនពោះវៀន
#ព័ត៌មានSeptember 19 2025
លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
#គំនិតរកស៊ីSeptember 19 2025
លោកស្រី អេង សាលត បញ្ជាក់ថា ប្រេងឆាអ្នកខេត្តបាត់ដំបង ១នេះ ជួយពង្រឹងសន្លាក់ និងសក់
#អាហារSeptember 19 2025
តិចអត់ដឹង! អាហារពណ៍ក្រហម ៦ នេះជួយដល់សុខភាពបេះដូង
#គំនិតរកស៊ីSeptember 19 2025
ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia