ជំងឺ
ញ៉ាំសាច់ច្រើនប្រឈមនឹងរលាកសន្លាក់ដែលអាចរហូតពិការភាពនៅពេលចាស់ទៅ បើធ្ងន់ធ្ងរ
Sochenda Hai
December 8 2020
515 views

ជំងឺរលាកសន្លាក់គឺជាជំងឺទូទៅបំផុតនៃជំងឺសន្លាក់ក្នុងចំណោមមនុស្សវ័យចំណាស់ ហើយវាក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃពិការភាពរាងកាយ ក្នុងចំណោមមនុស្សវ័យចំណាស់ផងដែរ។ ជំងឺនេះប៉ះពាល់ទាំងបុរសនិងស្ត្រី។ នៅមុនអាយុ ៤៥ ឆ្នាំជំងឺរលាកសន្លាក់ឆ្អឹងច្រើនកើតលើបុរសជាងស្ត្រី។ បន្ទាប់ពីអាយុ ៤៥ ឆ្នាំ ជំងឺរលាកសន្លាក់ឆ្អឹងកើតមានច្រើនលើស្ត្រី។

ផងដែរ ជំងឺរលាកសន្លាក់កើតឡើងនៅពេលជាលិការឆ្អឹងខ្ចីដែលរុំចុងឆ្អឹងក្នុងសន្លាក់បែក និងដាច់ចេញ។ ក្នុងករណីខ្លះ ឆ្អឹងខ្ចីទាំងអស់អាចនឹងបាត់ទៅវិញដោយបន្សល់ទុកនូវឆ្អឹងដែលជះទង្គិចលើគ្នា។

រោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹង

  • រឹងនៅតាមគន្លាក់ ពិបាកបត់បែនចលនា និងឈឺចាប់ស្រាលៗ និងឈានដល់ការឈឺសន្លាក់ធ្ងន់ធ្ងរ
  • ហើម និងសាច់ដុំទន់ជ្រាយ 
  • មានសម្លេងនៃឆ្អឹងត្រដុសលើឆ្អឹងពេលបត់បែន។

ជំងឺរលាកសន្លាក់ភាគច្រើនជះឥទ្ធិពលលើដៃ ខ្នង ក និងសន្លាក់ដែលទ្រទម្ងន់ដូចជាជង្គង់ ត្រគាក និងប្រអប់ជើង។ ជំងឺរលាកសន្លាក់ប៉ះពាល់តែសន្លាក់ទេ មិនមែនសរីរាង្គខាងក្នុងទេ។

មូលហេតុនិងកត្តាហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹង

ក្រុមអ្នកស្រាវជ្រាវសង្ស័យថាជំងឺរលាកសន្លាក់ឆ្អឹងបណ្តាលមកពីកត្តារួមផ្សំនៅក្នុងខ្លួន និងបរិស្ថានរស់នៅជុំវិញ។ ឱកាសនៃការវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹងកើនឡើងតាមអាយុ។ ការដាក់ភាពតានតឹង និងសម្ពាធច្រើនពេកទៅលើសន្លាក់ដែលធ្លាប់រងរបួសស្រាប់ ការតម្រឹមសន្លាក់មិនត្រឹមត្រូវ និងធាត់លើសទម្ងន់អាចរួមចំណែកដល់ការវិវត្តនៃជំងឺរលាកសន្លាក់។

ប្រសិនបើម្តាយ ឬជីដូនរបស់អ្នកមាន ជំងឺរលាកសន្លាក់ឆ្អឹងនៅក្នុងដៃ អ្នកនឹងមានហានិភ័យខ្ពស់ជាងមធ្យមផងដែរ។ ផងដែរ ស្ត្រីទំនងមានហានិភ័យនៃជំងឺរលាកឆ្អឹងក្នុងដៃច្រើនជាងជាបុរស ពិសេសបន្ទាប់ពីអស់រដូវ៕

ដោយ ហៃ សុចិន្តា

ប្រភព National Institute of Aging

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
4.5 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#ជំងឺ

អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
Tror Sopheap
April 5 2026
1.5 K views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia