ចិត្តសាស្ត្រ
តើត្រូវរំងាប់ស្រ្តេសដោយរបៀបណា ដើម្បីកុំឱ្យប៉ះពាល់ដល់ការងារផ្សេងៗ
Phoak Mary
April 8 2021
323 views

មិនខុសអ្វីពីការកើតមានចិត្តខឹងដែរ អារម្មណ៍ស្រ្តេស អាចនឹងពិបាកគ្រប់គ្រងនៅពេលកើតឡើងភ្លាមៗ ចំពោះអ្នកនៅពេលប្រឈមនឹងរឿងកើតឡើងមិនល្អមិនសមបំណង ជាប់គាំងការងារភ្លាមៗជាដើម។ហើយការកើតមានអារម្មណ៍បែបនេះនឹង​ធ្វើឱ្យប៉ះពាល់ ដល់ការធ្វើការងារដែលនៅចំពោះមុខ ការសម្រេចចិត្តលើកិច្ចការធំ ជាដើមជួនកាលបង្កើតជា ហេតុធ្វើឱ្យមានការបែបបាក់មិត្តភាពថែមទៀតផង។ 

មធ្យោបាយលឿនបំផុតដើម្បីកាត់បន្ថយស្ត្រេសគឺដោយដង្ហើមជ្រៅៗមួយ ខណៈដែលអារម្មណ៍អ្នកមិនល្អនោះ ឫនៅពេលដែលអ្នកខឹងនរណាម្នាក់ អ្នកក៏អាចអនុវត្តន៍វាបានដែរ។

មួយវិញទៀតអ្នកអាចអនុវត្តន៍ការប្រើញាណទាំង៥របស់អ្នក ដូចជា ការមើលឃើញ, ភ្លក់រសជាតិនិងការប៉ះ - ឬតាមរយៈចលនាដែលផ្តល់ភាពកក់ក្តៅដូចជា ការមើលរូបថតដែលចូលចិត្ត ក្លិន ស្តាប់តន្ត្រី ការទំពាស្ករកៅស៊ូឬអោបសត្វចិញ្ចឹម (ឆ្កែ ឫឆ្មា) ។

បន្ថែមពីនេះអ្នកអាចបណ្តុះគំនិតវិជ្ជមាន លើរឿងដែលកើតឡើងនោះឱ្យបានច្រើន និងទទួលស្គាល់ថារឿងបានកើតឡើងហើយ ទោះយ៉ាងណាមិនត្រូវឆេវឆាវ ធ្វើឱ្យទម្ងន់ផ្លូវចិត្តកាន់តែធ្ងន់ធ្ងរឡើយ។

គួរបញ្ជាក់ដែរថា ភ្លាមៗនោះអ្នកត្រូវធ្វើការផ្ដោតលើស្ថានភាពខ្លួនឯងឱ្យបានឆាប់រហ័ស ដើម្បីដឹងពីអារម្មណ៍មិនល្អរបស់អ្នកដែលកំពុងកើតឡើងនោះ ហើយផ្ដើមអនុវត្តន៍វិធីសាស្រ្តខាងលើភ្លាម កុំទុកឱ្យនៅយូរជាមួយអ្នកព្រោះវានឹងកាន់តែរាលដាល ទៅជាការបង្កបញ្ហាកាន់តែច្រើនថែមទៀត។

គួររំលឹកដែលថានៅពេល មានសម្ពាធលើផ្លូវចិត្តសុំកុំទុកអូសបន្លាយឱ្យវា នៅយាយីអារម្មណ៍របស់អ្នកឱ្យសោះ សូមស្វែងរកអ្នកពិគ្រោះយោបល ឱ្យបានឆាប់ បើទុកយូរៗទៅក្រែងមានបញ្ហាកាន់តែធ្ងន់លើផ្លូវចិត្ត ព្រោះបញ្ហាផ្លូវចិត្តអាចមានការវិវត្តន៍ទៅជាជំងឺផ្លូវចិត្តផ្សេងៗទៀត។

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
253 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
916 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
608 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
311 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
767 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
182 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia