អាហារ
ថ្ងៃក្ដៅខ្លាំងណាស់! ភេសជ្ជៈ៣មុខនេះគួរចៀសវាងកុំផឹក ប្រយ័ត្ត​ខ្សោះជាតិទឹក និងប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល
Thida Pet
March 28 2024
10 K views

ថ្ងៃក្ដៅខ្លាំងណាស់! ភេសជ្ជៈ៣មុខនេះគួរចៀសវាងកុំផឹក ប្រយ័ត្ន ប្រឈមខ្សោះជាតិទឹក និងជំងឺដាច់សរសៃឈាមខួរក្បាល

នៅអំឡុងខែក្ដៅ រាងកាយរបស់យើងច្បាស់ជា ជួបប្រទះនឹងបញ្ហា ដូចជាខ្សោះជាតិទឹក ឈឺក្បាល វិលមុខ អស់កម្លាំង ស្បែកមានបញ្ហា ឡើងកម្ដៅក្នុងខ្លួនជាដើម។ ដូច្នេះហើយគេណែនាំឱ្យអ្នកត្រូវឧស្សាហ៍ផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីចៀសវាងហានិភ័យកើតមានឡើងមក។

សំណួរសួរថា នៅក្នុងខែក្ដៅនេះ តើភេសជ្ជៈអ្វីដែលគួរតែចៀសវាងផងដែរ ដើម្បីការពារសុខភាព?

 នេះបើយោងតាមរយៈ piedmont គេបានបញ្ជាក់ឱ្យដឹងថា នៅអំឡុងខែក្ដៅបងប្អូនអាចងាយជួបប្រទះបញ្ហាដូចបានរៀបរាប់ខាងលើ អាស្រ័យហេតុនេះហើយ ភេសជ្ជៈដែលបងបប្អូនគួរតែចៀសវាង នឹងកាត់បន្ថយ ផឹក គឺមានស្រា ភេសជ្ជៈមានជាតិផ្អែមខ្លាំង និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ ព្រោះភេសជ្ជៈទាំងនេះ និងធ្វើឱ្យរាងកាយរបស់បងប្អូនបាត់បង់ជាតិទឹកលឿន ត្រូវនឹងខែកំពុងក្ដៅទៀត ប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ។ ពីព្រោះថាប្រសិនណាបងប្អូនផឹកច្រើន នោះងាយនឹងជួបប្រទះបញ្ហាដូចខាងក្រោម៖

-វិលមុខ

-ក្អួតចង្អោរ

-មាត់​ស្ងួត

-ភាពច្របូកច្របល់

-ជំងឺគ្រុនក្តៅ

-ប្រឈមជាមួយជំងឺដាច់សរសៃឈាមខួរក្បាល។

មួយវិញទៀតប្រសិនណាបងប្អូនចង់កាត់បន្ថយហានិភ័យ នៅអំឡុងពេលផឹកស្រានៅខែក្ដៅ អាចអនុវត្តគន្លឹះការពារសុខភាពទុកជាមុនបាន មានដូចខាងក្រោម៖

-ប្រសិនណាអ្នកចូលរួមកម្មវិធីហើយត្រូពិសារស្រា គួរតែផឹកទឹកឱ្យបានច្រើនជាមុន

-មុនពេលពិសារស្រា អ្នកគួរតែញុំាអាហារដើម្បីទ្រាប់ក្រពះរបស់អ្នកជាមុនសិន។ កាលណាក្រពះរបស់អ្នកមានអាហារគឺអាចជួយពន្យឺតការស្រូបយកជាតិអាល់កុលចូលក្នុងខ្លួនរបស់អ្នក

-ចៀសវាងក្រុមភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ភេសជ្ជៈកែច្នៃ ព្រោះភេសជ្ជៈប្រភេទទាំងនេះ នឹងធ្វើឱ្យអ្នកងាយប្រឈមនឹង ខ្វះជាតិទឹកកាន់តែខ្លាំងជាក់ជាមិនខាន

-គួរជ្រើសរើសយកប្រភេទបន្លែផ្លែឈើសម្រាប់ញុំាឱ្យបានច្រើន ដូចជាបន្លែសាឡាដ តាសក់ រួមទាំងបន្លែផ្សេងទៀតដែលមានជាតិទឹកច្រើន ឬក៏ផ្លែឪឡឹក ជាដើម ដើម្បីជួយបំពេញជាតិទឹក។

ជាចុងក្រោយនៅអំឡុងខែក្ដៅនេះ ប្រភេទស្រា និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ភេសជ្ជៈកែច្នៃ អ្នកគួរតែព្យាយាមកាត់បន្ថយផឹកនៅខែក្ដៅ ព្រោះអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកខ្លាំង៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 9 2025
សិប្បកម្មកែច្នៃ ចាវ សួស្តី កើនឡើងការផលិតគុណនឹង៤ ក្រោយទទួលបានជំនួយឧបត្ថម្ភក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO
#ជំងឺSeptember 9 2025
ផ្លែឈើ ២នេះញ៉ាំពេលព្រឹក ខ្លាញ់ក៏ស្រក ជំងឺទឹកនោមផ្អែមក៏គ្មាន
#សម្រស់September 9 2025
សម្រាលកូនរួចលែងភ័យបាក់សម្រស់ ឱ្យតែអនុវត្តក្បួនទាំង ៥ នេះជាប់សម្រស់នៅតែក្មេងស្អាតមិនចាស់តាមអាយុ
#ព័ត៌មានSeptember 9 2025
ក្រសួងការងារ៖ នេះជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
#ជំងឺSeptember 9 2025
តិចដុះជំងឺចូលខ្លួន! អ្នកចុចទូរស័ព្ទយូរលើបង្គន់ ងាយកើតជំងឺ ១នេះ ជិត ៥០%
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia