ជំងឺ
ផ្លែឈើ ២នេះញ៉ាំពេលព្រឹក ខ្លាញ់ក៏ស្រក ជំងឺទឹកនោមផ្អែមក៏គ្មាន
Tror Sopheap
September 9 2025
2.8 K views

ពេលអ្នកភ្ញាក់ពីគេងពិសារទឹកធម្មតាមួយកែវ ទៅបន្ទាប់ដុសធ្មេញនិងងូតទឹក ធ្វើឱ្យអារម្មណ៍ស្វាងពីងងុយគេងផងដែរ។ មានសំណួរមួយថា ពេលព្រឹកនេះ តើអ្នកគួរហូបផ្លែឈើអ្វីល្អដល់សុខភាពដូចជាស្រកគីឡូ និងបន្ថយជាតិស្ករ? បើហូបអាហារខុសធ្វើឱ្យអ្នកឡើងគីឡូបន្ថែមមានដូចជាកាហ្វេមានស្ករ១០០% បាយឆា និងនំសម្បូរស្ករជាដើម។ អ្នកគួរបកទម្លាប់មកហូបផ្លែឈើ ២នេះពេលព្រឹកដកខ្លាញ់ ដកស្ករចេញសរសៃឈាមគឺផ្លែប័រនិងផ្លែប៉ោម។

ចំពោះ​ផ្លែប័រក៏មានប្រយោជន៍សម្រាប់ជួយអ្នកសម្រកគីឡូបានល្អណាស់។ ព្រោះវាមានខ្លាញ់ល្អទៅដកខ្លាញ់អាក្រក់ចេញពីរាងកាយ។ ហើយផ្លែប័រជាអាហារពេលព្រឹកល្អបំផុតសម្រាប់សុខភាពសម្រាប់អ្នកមានបំណងចង់សម្រកគីឡូ គឺមិនអាចរំលងផ្លែប័រនេះបានទេ។ យោងតាមរយៈការសិក្សាបានសង្កេតឃើញថាមនុស្សញ៉ាំផ្លែប័រ ១ផ្លែក្នុង ១ថ្ងៃសម្រាប់រយៈពេល៦ខែជាប់ ជួយរក្សាបាននូវទម្ងន់រាងកាយថេរ និងមិនធ្វើឱ្យអ្នកឡើងគីឡូនោះទេ។ តាមគេហទំព័រ Healthline បានបញ្ជាក់ថា ការហូបផ្លែប័រក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម  ថែមទាំងមានរាងកាយស្លីម សម្រស់ក្មេងជាងវ័យផងដែរ។

ចំណែកផ្លែឈើទីពីរគឺផ្លែប៉ោមនេះឯង បើគិតជាមធ្យមមាន ៩៥កាឡូរី, ២៥ក្រាមនៃជាតិស្ករធម្មជាតិ។ ការសិក្សាមួយពីសាកលវិទ្យាល័យ Ohio បាននបញ្ជាក់ថា ការហូបផ្លែប៉ោមមួយ ក្នុងមួយថ្ងៃ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនិងស្រូបជាតិស្ករចេញពីសរសៃឈាមបានល្អ។ ត្រូវបានគេរកឃើញថា ការញ៉ាំផ្លែប៉ោមនេះ បន្ថយកម្រិតជាតិខ្លាញ់ LDL ដែលមានអុកស៊ីតកម្ម លីប៉ូប្រូតេអ៊ីនដែលបន្ថយកូលេស្តេរ៉ុលអាក្រក់” ។ ហើយជាតិសរសៃបានធ្វើការការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រមទាំងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ហើយផ្លែ​ប៉ោមនេះក៏ជួយ​សម្លាប់​បាក់តេរី​​ក្នុងរាងកាយផង​ដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2825

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 9 2025
សិប្បកម្មកែច្នៃ ចាវ សួស្តី កើនឡើងការផលិតគុណនឹង៤ ក្រោយទទួលបានជំនួយឧបត្ថម្ភក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO
#ជំងឺSeptember 9 2025
ផ្លែឈើ ២នេះញ៉ាំពេលព្រឹក ខ្លាញ់ក៏ស្រក ជំងឺទឹកនោមផ្អែមក៏គ្មាន
#សម្រស់September 9 2025
សម្រាលកូនរួចលែងភ័យបាក់សម្រស់ ឱ្យតែអនុវត្តក្បួនទាំង ៥ នេះជាប់សម្រស់នៅតែក្មេងស្អាតមិនចាស់តាមអាយុ
#ព័ត៌មានSeptember 9 2025
ក្រសួងការងារ៖ នេះជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
#ជំងឺSeptember 9 2025
តិចដុះជំងឺចូលខ្លួន! អ្នកចុចទូរស័ព្ទយូរលើបង្គន់ ងាយកើតជំងឺ ១នេះ ជិត ៥០%
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia