ព័ត៌មាន
សិប្បកម្មកែច្នៃ ចាវ សួស្តី កើនឡើងការផលិតគុណនឹង៤ ក្រោយទទួលបានជំនួយឧបត្ថម្ភក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO
Vuthea Morn
September 9 2025
119 views

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អង្គការ UNIDO និងអង្គភាពសារព័ត៌មាន បានធ្វើដំណើរទស្សនកិច្ចសិក្សានៅសិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី ស្ថិតនៅទីតាំងភូមិជីមាស ឃុំផ្សារគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសិក្សាស្វែងអំពីភាពរីកចម្រើនរបស់សិប្បកម្មក្រោយមានការគាំទ្ររបស់គម្រោង CAPFISH-Capture។

លោកចាវ សួរស្តី ម្ចាស់សិប្បកម្មកែច្នៃជលផលនេសាទចាវ សួស្តី បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ មានការពិបាកមែនទែន មិនទាន់មានផលិតផលអ្វីលក់លើទីផ្សារនោះទេ។ ទើបតែឆ្នាំ២០២៣ សិប្បកម្មអាចមានលទ្ធភាពកែច្នៃ២ ទៅ៣តោន និងសម្រាប់ឆ្នាំ២០២៤បាន៤ ទៅ៥តោន សម្រាប់ផលិតផលទូទៅ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០២៥នេះ ក្រោយមានការឧបត្ថម្ភ ក្រោមគម្រោង CAPFISH-Capture លទ្ធភាពផលិតអាចគុណនឹង៤ឯណោះ។

ម្ចាស់សិប្បកម្មរូបនេះបានបញ្ជាក់ផងដែរថា ក្រោមគម្រោងឧបត្ថម្ភ CAPFISH-Capture មានការគាំទ្រសម្ភារ បរិក្ខារ៖ ម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនសម្អាត ម៉ាស៊ីនវេចខ្ចប់ស្វ័យប្រវត្តិ ម៉ាស៊ីនខ្ចប់អ៊ុតបឺតខ្យល់ ម៉ាស៊ីនធ្វើ ស្រកាត្រី ម៉ាស៊ីនលាយផ្សំគ្រឿង ម៉ាស៊ីនបោះពុម្ពកាលបរិច្ឆេទ រានហាល ទូដាក់សំលៀកបំពាក់ ធុងក្លាសេទឹកកក ឡាបូលាងដៃ ម៉ាស៊ីនវិភាគសំណើមឌីជីថល ទែម៉ូមែត្រពិនិត្យគុណភាពសាច់។ ដែលការជួយឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សម្ភារៈបែបនេះនឹងជួយដល់សិប្បកម្មកែច្នៃ អាចមានលទ្ធភាពផលិតបានច្រើន។

ក្រោមការគម្រោង គម្រោង CAPFISH-Capture របស់អង្គការ UNIDO បានផ្តល់នូវការបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម។​ ការបណ្តុះបណ្តាល និងការអនុវត្តគោលការណ៍សុវត្ថិភាពម្ហូបអាហារ «ស៊ី ខ្យូ អេស»​ការរចនាប្លង់សហគ្រាសឱ្យស្របតាមលក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រ CQS,ការបណ្តុះបណ្តាលនិងការអនុវត្តផែនការ បរិស្ថាន និងសង្គមការអភិវឌ្ឍស្លាកសញ្ញាផលិតផល និងកម្រងព័ត៌មានអាជីវកម្ម និងការចូលរួមតាំងពិព័រណ៍ផលិតផលនិងផ្គូផ្គងអាជីវកម្មថ្នាក់ជាតិ។

សូមបញ្ជាក់ថា សមិទ្ធផលសហគ្រាសក្រោមការគាំទ្ររបស់គម្រោងត្រៀមទទួលបានវិញ្ញាបនបត្រ «ស៊ី ខ្យូ អេស» កម្រិតពេញលេញ,បង្កើនបរិមាណលក់ ៨៥%,បង្កើនប្រាក់ចំណូល ៨៥%,បង្កើតការងារថ្មីបាន ២៥% (ស្រី ៣៣%) និងបង្កើនអតិថិជនក្នុងស្រុកថ្មីចំនួន ២០ផងដែរ។

2025 09 09 18.46.162025 09 10 00.22.562025 09 10 00.23.092025 09 10 00.24.012025 09 10 00.26.39

2025 09 10 00.31.452025 09 10 00.31.39

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
196 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
85 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.4 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia