សម្រស់
សម្រាលកូនរួចលែងភ័យបាក់សម្រស់ ឱ្យតែអនុវត្តក្បួនទាំង ៥ នេះជាប់សម្រស់នៅតែក្មេងស្អាតមិនចាស់តាមអាយុ
Pov Saru
September 9 2025
583 views

ក្រោយពេលសម្រាលកូនរួច សុខភាព និងសម្រស់របស់អ្នកម្ដាយច្រើនតែមានការប្រែប្រួលមិនត្រឹមតែការឡើងទម្ងន់ ឬធ្វើឱ្យស្បែកស្រអាប់ទេ តែអាចនាំឱ្យប្រឈមមុខនឹងជំងឺផ្សេងៗដូចជា លើសឈាម និងទឹកនោមផ្អែម ជាដើម។ ដោយឡែក វេជ្ជបណ្ឌិត គឹម សុចិត្រា ឯកទេសសម្ពព និងរោគស្ត្រី និងអេកូសាស្រ្តផ្ទៃពោះ បានចែករំលែកពីគន្លឹះមួយចំនួនដែលអ្នកម្ដាយគ្រប់រូបអាចអនុវត្តបានដើម្បីស្ដារសម្រស់ឱ្យត្រឡប់មកស្រស់ស្អាតវិញ បើទោះបីជាគន្លឹះទាំងនេះវាមិនអាចជួយឱ្យសម្រស់វិលមកដូចដើមបាន ១០០% តែយ៉ាងហោចណាស់ក៏បាន ៧០ ទៅ ៨០% ដែរ។

១. ថែរក្សាស្បែកឱ្យបានទៀងទាត់៖ វាជាបញ្ហាមួយដែលមិនអាចប្រកែកបាន ស្ត្រីក្រោយពេលសម្រាលកូនរួច ស្បែកច្រើនតែមានបញ្ហា ដូចជា ខ្មៅ ក្រិន ឡើងមុន ឬឡើងសង្វារ ជាដើម។ ដូច្នេះម៉ាក់ៗគួរសម្អាតផ្ទៃមុខជារៀងរាល់ថ្ងៃ (២–៣ ដង អាស្រ័យលើសភាពស្បែក) ដើម្បីកាត់បន្ថយជាំខ្មៅ និងការឡើងមុន។ ក្រៅពីនេះ ការលាបឡេការពារកម្ដៅថ្ងៃជាប្រចាំក៏សំខាន់ណាស់ដែរ ដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យដែលវាអាចបណ្ដាលទៅជា ជាំខ្មៅ ក្រហម ឬជ្រីវជ្រួញ។ អ្នកក៏អាចជ្រើសប្រើផលិតផលថែរក្សាស្បែកដែលមានវីតាមីន C ឬជាតិប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយឱ្យស្បែកភ្លឺស្អាត និងស្រស់ថ្លាឡើងវិញ។

២. គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគឺជាថ្នាំព្យាបាលសម្រស់តាមបែបធម្មជាតិ។ ម៉ាក់ៗគួរគេងឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ ការគេងឱ្យបានគ្រប់គ្រាន់ជួយឱ្យស្បែកភ្លឺរលោង និងកាត់បន្ថយភាពស្លក់ជ្រីវជ្រួញនៅក្រោមភ្នែក។ ប្រសិនបើគេងមិនគ្រប់ គឺអាចធ្វើឱ្យស្បែកស្ងួត និងមានភាពជ្រីវជ្រួញ ធ្វើឱ្យឆាប់ចាស់ជាងវ័យថែមទៀត។

៣. របបអាហារមានតុល្យភាព៖ អាហារល្អជាគន្លឹះនាំឱ្យមានសុខភាពល្អ និងជាជំនួយដល់សម្រស់។ ម៉ាក់ៗគួរទទួលទានអាហារដែលមានជីវជាតិគ្រប់ប្រភេទដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រាប់ធញ្ញជាតិ។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏សំខាន់ដែរ ដើម្បីឱ្យស្បែកស្រស់ស្អាត មានសំណើម និងរក្សាសុខភាពរបស់រាងកាយទាំងមូល។

៤. ហាត់ប្រាណទៀងទាត់៖ ការហាត់ប្រាណមិនត្រឹមតែជួយឱ្យរាងកាយរឹងមាំទេ ប៉ុន្តែថែមទាំងជួយឱ្យឈាមរត់បានល្អ ការពារជំងឺបេះដូង និងជំងឺលើសឈាម។ វាក៏ជួយបំបាត់អារម្មណ៍តានតឹង និងស្រ្តេស ដែលជាកត្តាធ្វើឱ្យបាក់សម្រស់ផងដែរ។ ទោះជាហាត់ស្រាលៗដូចជា ដើរលំហែ ឬហាត់យូហ្គា ក៏អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដែរ។

៥. ពិគ្រោះជាមួយវេជ្ជបណ្ឌិតសើស្បែក៖ បើម៉ាក់ៗជួបប្រទះបញ្ហាស្បែកធ្ងន់ធ្ងរ ឬបញ្ហាដែលថែរក្សាដោយខ្លួនឯងមិនបានប្រសើរ ការទៅជួបវេជ្ជបណ្ឌិតសើស្បែកគឺជាជម្រើសល្អបំផុត។ ការពិគ្រោះជាមួយអ្នកជំនាញនឹងជួយរកដំណោះស្រាយត្រឹមត្រូវ និងឆាប់បានលទ្ធផល។

ក្រោយសម្រាលកូន ការថែរក្សាសម្រស់ត្រូវការពេលវេលា អត់ធ្មត់ និងការយកចិត្តទុកដាក់។ ទោះមិនអាចស្រស់ស្អាតដូចមុន ១០០% ក៏ដោយ ប៉ុន្តែប្រសិនបើអនុវត្តគន្លឹះទាំង ៥ ដូចដែលបានណែនាំ អ្នកអាចស្ដារវិញបានយ៉ាងហោចណាស់ ៧០ ទៅ ៨០%។ គន្លឹះសំខាន់គឺ ត្រូវជឿជាក់ លើកទឹកចិត្ត និងថែរក្សាសុខភាពខ្លួនឯងជាប្រចាំ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 10

អត្ថបទថ្មីៗ
#សម្រស់September 9 2025
សម្រាលកូនរួចលែងភ័យបាក់សម្រស់ ឱ្យតែអនុវត្តក្បួនទាំង ៥ នេះជាប់សម្រស់នៅតែក្មេងស្អាតមិនចាស់តាមអាយុ
#ព័ត៌មានSeptember 9 2025
ក្រសួងការងារ៖ នេះជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
#ជំងឺSeptember 9 2025
តិចដុះជំងឺចូលខ្លួន! អ្នកចុចទូរស័ព្ទយូរលើបង្គន់ ងាយកើតជំងឺ ១នេះ ជិត ៥០%
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង
#ជំងឺSeptember 8 2025
មិនចង់ខូចតម្រងនោម និងឈឺក្រពះទេ កុំរំលងទម្លាប់ ១នេះនៅពេលព្រឹក
#សម្រស់September 8 2025
មិនបាច់កែសម្ផស្ស! មានតែ ៣ ចំណុចនេះ ធ្វើឱ្យស្រីៗស្រស់ស្អាត ថ្លៃថ្នូរ និងពោរពេញដោយទំនុកចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia