ការរំលងអាហារពេលព្រឹកមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ជាពិសេសអ្នកធ្វើការប្រើកម្លាំង កុមារ ក្មេងជំទង់ មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាពដូចជាជំងឺទឹកនោមផ្អែម ឬបញ្ហាក្រពះ មានផលប៉ះពាល់សុខភាពណាស់។ ខាងក្រោមនេះជាផលប៉ះពាល់អ្នករំលងអាហារពេលព្រឹក៖
១. ពេលអ្នករំលងអាហារពេលព្រឹក ខួរក្បាលរបស់អ្នកនឹងខ្វះជាតិស្ករក្នុងដំណើរការនាំឱ្យបាត់បង់ការផ្តោតអារម្មណ៍កាត់បន្ថយលទ្ធផលការងារ និងអស់កម្លាំងខុសពីធម្មតា ហើយមានអារម្មណ៍ឆាប់ខឹង។ បញ្ហាទាំងអស់នេះនាំខួរក្បាលរបស់អ្នកចុះខ្សោយលឿនព្រោះគ្មានថាមពលដាស់កោសិកាខួរក្បាលនោះឯង។ ចូលអ្នកហូបស៊ុត ផ្លែប័រ និងការរ៉ុត ភេសជ្ជៈកាហ្វេអត់ស្ករ... សុទ្ធតែជួយខួរក្បាលមានថាមពលគិតបានល្អ។
២. វានាំឱ្យកើនឡើងជំងឺមេតាប៉ូលីសជាជំងឺដែលបណ្តាលមកពីការរំលាយអាហារខុសប្រក្រតីរបស់រាងកាយ។ វាបណ្តាលមកពីបញ្ហាសម្ពាធឈាមខ្ពស់។ តាមគេហទំព័រ vnexpress បានចុះផ្សាយថា ការរំលងអាហារពេលព្រឹកជាប្រចាំថ្ងៃនោះ នាំឱ្យអ្នកមានបញ្ហាដូចជា ធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ កើនខ្លាញ់ក្នុងឈាមខ្ពស់ និងកើនសម្ពាធឈាមខ្ពស់។ ព្រោះរាងកាយរបស់អ្នកមានអរម៉ូនប្រែប្រួលនាំឱ្យគ្មានលំនឹងជាតិស្ករក្នុងសរសៃឈាម។
៣. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ បើអ្នកម្តងហូបអាហារពេលព្រឹង ម្តងអត់ វានាំបញ្ហាដល់ក្រពះ។ ភាគច្រើនអ្នកមានទម្លាប់បែបនេះ មានបញ្ហាឈឺចាប់ក្រពះ ឬជំងឺច្រាលជាតិអាស៊ីតក្រពះពោះវៀនងាយជួបប្រទះការក្រហាយទ្រូង និងឈឺក្រពះកាន់តែធ្ងន់ធ្ងរ ពេលអ្នករំលងអាហារពេលព្រឹកហូបមិនទៀងទាត់។
៤. ការរំលងអាហារពេលព្រឹកអាចបង្កើនកម្រិតស្ត្រេស ការថប់បារម្ភ និងសូម្បីតែកាត់បន្ថយសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នកថែមទៀត។ ដូច្នេះហើយ! ចូរអ្នកជ្រើសរើសអាហារពេលព្រឹកដោយផ្លែប៉ោម ផ្លែប័រ ស៊ុត និងត្រី... ដើម្បីជំនួយក្រពះមានសុខភាពហើយបង្កើនថាមពលរាងកាយ។ បើអ្នកចង់សាកល្បងតមអាហារពេលព្រឹកហើយមានអារម្មណ៍អត់ស្រួលខ្លួនទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ៕ អត្ថបទដោយ៖ ទ្រ សុភាព