អាហារ
របបអាហារទប់ស្កាត់&បង្កជំងឺលើសឈា.ម ជ្រើស១ញុំា១បើមិនឈឺលើសឈា.មទាំងវ័យក្មេង
Thida Pet
October 5 2023
4.1 K views

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ចាន់ បញ្ញាសុខា ឯកទេសជំងឺបេះដូង និងស្ទះសរសៃឈាមបេះដូងបានចែករំលែកថា ជំងឺលើសសម្ពាធឈាមប្រសិនណាមិនព្រមព្យាបាលឱ្យបានទាន់ពេលវេលានោះទេ គឺប្រឈមគាំងបេះដូងស្លាប់ ឬក៏ប្រឈមស្ទះសរសៃឈាមក្នុងខួរក្បាល ។ដោយឡែកចំពោះមូលហេតុដែលបង្កជំងឺនេះមានដូចជា កត្តា​ កត្តាជីវភាពរស់នៅ កត្តាតំណពូជ ការឡើងរឹងនៃសរសៃឈាម មានជំងឈរុំារ៉ៃជាដើម។

អាស្រ័យហេតុនេះហើយ ការពិនិត្យសុខភាពយ៉ាងយូរ៦ខែគួរតែទៅពិនិត្យឱ្យបានម្ដងដែរ។ ដូចជំអឺលើសឈាមនេះអ៊ីចឹងបើមិនតាមដានឱ្យបានទាន់ពេល មិនព្យាបាលឱ្យបានទាន់ពេល​អាចប្រឈមគ្រោះថ្នាក់ដល់ជីវិតដូចពេទ្យប្រាប់អ៊ីចឹង។ មួយវិទៀតរបៀបរបបរស់នៅក៏គួរតែប្រយ័ត្ន នឹងថែសុខភាពរបស់ខ្លួនឯងខ្លះផងអាហារណាញុំាហើយបង្កជាជំងឺសួរថាខំញុំាធ្វើអ្វី ឈឺស្រួលក្នុងខ្លួនណាស់មែន? សម្បូរលុយណាស់មែន​? ចូលចិត្តពេទ្យណាស់មែន? បើដឹងហើយលឺហើយចៀសខ្លះទៅ មិនខាតទេមានតែចំណេញ មានសុខភាពល្អរស់នៅជុំគ្រួសារ មនុស្សជាទីស្រឡាញ់របស់អ្នកបានយូរ។

ដូច្នេះហើយដើម្បីការពារពីជំងឺលើសឈាម គួរតែមានទម្លាប់ហាត់ប្រាណ ញុំាបន្លែផ្លែឈើ សាច់ ឱ្យមានតុល្យភាព និងកុំភ្លេចពិនិត្យសុខភាពឱ្យបានទៀងទាត់។ ជាក់ស្ដែងដូចការការចែករំលែករបស់វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺទូទៅ ក៏បានសង្កត់ធ្ងន់ថា គ្រឿងកំប៉ុងផឹករាល់ថ្ងៃ ផ្អែមៗ ស្រា​ រាល់ថ្ងៃ យូរឬឆាប់អនាគតនឹងរស់នៅជាមួយជំងឺទឹកនោមផ្អែមមិនខាន​ មិនត្រឹមតែជំងឺទឹកនោមផ្អែមទេ ខូចទាំងក្រលៀន អ្នកខ្លះលាងឈាមទៀត មិនមែនស្រួលទេ ដូច្នេះបងប្អូនគួរតែចេះមើលថែសុខភាពខ្លួន។

មួយវិញទៀត តាមលោកវេជ្ជបណ្ឌិត Rui Hai Liu មានប្រសាសន៍ថា “ការញ៉ាំផ្លែឈើ និងបន្លែជាច្រើន ជួយកាត់បន្ថយហានិភ័យជំងឺមហារីក ជំងឺបេះដូង និងការពារជំងឺទឹកនោមផ្អែមល្អបំផុតដែលអ្នកមិនគួររំលង បើអ្នកជាមនុស្សមិនចូលចិត្តបន្លែច្រើន អាចព្យាយាមញុំា ឬក៏ជ្រើសរើសបន្លែ ផ្លែឈើណាដែលអ្នកចូលចិត្តញុំា។

 នៅថ្ងៃទី២ទី៣ខែធ្នូ ឆ្នាំ២០២៣នេះ បងប្អូនកុំភ្លេចចូលរូមពិព័រណ៍មុខរបររ នៅសាលាតិចនូ ទាំងអស់គ្នា។ ក្នុងនោះផងដែរយើងមានការចែកសៀវភៅ៣០០០ក្បាល៕

May be an image of 1 person and textMay be an image of 11 people and text


Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia