ជំងឺ
មិនមែនឱ្យតែកើតជំងឺទឹកនោមផ្អែមត្រូវលាងឈា.មនោះទេ! អ្នកមានជំងឺ១នេះយូរឬឆាប់ក៏អាចលាងឈា.មដូចគ្នា។
Thida Pet
February 19 2024
6.8 K views

មិនមែនឱ្យតែកើតជំងឺទឹកនោមផ្អែមត្រូវលាងឈា.មនោះទេ! អ្នកមានជំងឺ១នេះយូរឬឆាប់ក៏អាចលាងឈា.មដូចគ្នា។

និយាយពីជំងឺលើសសម្ពាធឈាម ជំងឺនេះកើតមានច្រើនខ្លាំងម្ល៉េះ អ្នកខ្លះអាយុ៣០មិនទាន់មានជំងឺលើសឈាមបាត់ទៅហើយ ហើយបើបណ្ដោយមិនព្រមព្យាបាលទៀត គឺមានប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខា ពីព្រោះថាជំងឺលើសឈាម បើកើតមកហើយ គឺអាចហៅជំងឺផ្សេងមកជាមួយវាដូចគ្នា។

ជាក់ស្ដែងបើយោងតាមរយៈវេជ្ជបណ្ឌិត​ ប៊ុន សុជាតិ ជាស្ថានិក មជ្ឃមណ្ឌលឯកទេសជំងឺទឹកនោមផ្អែម មានបទពិសោធន៍លើការព្យាបាលជំងឺទឹកនោមផ្អែម១០ឆ្នាំមមកហើយ។ លោកវេជ្ជបណ្ឌិតបានបកស្រាយបន្តថា ជំងឺលើសសម្ពាធឈាម ឬក៏បងប្អូនខ្មែរយើងនិយមហៅថាជំងឺលើសឈាមនេះគឺមានភាគរយកើតច្រើនជាងជំងឺទឹកនោមផ្អែមទៅទៀត។ តួយ៉ាងនេះបើអ្នកជំងឺកើតលើសឈាម៣ទៅ៥ឆ្នាំ ឬក៏១០ឆ្នាំ ច្បាស់ណាស់ ថាគាត់នឹងអាចប្រឈមកើតជំងឺទឹកនោមផ្អែម១មុខទៀតមិនខាន ព្រោះវេជ្ជបណ្ឌិតបានបញ្ជាក់ថាជំងឺលើសឈាមគឺជាបងប្អូនភ្លោះជាមួយជំងឺទឹកនោមផ្អែម។

លើសពីនេះប្រសិនណាជំងឺ២នេះជួបគ្នា គឺធ្វើឱ្យមានផលវិបាកក្នុងរាងកាយរបស់យើងកាន់តែច្រើន កាន់តែខ្លាំងកាន់តែធ្ងន់ធ្ងរ។ ដូច្នេះប្រសិនណាបងប្អូនទើបតែមានជំងឺ១ក្នុងចំណោមជំងឺ២នេះ សូមថែរក្សាខ្លួនឱ្យបានត្រឹមត្រូវ ព្រោះជាក់ស្ដែងប្រសិនណាបងប្អូនមានជំងឺទឹកនោមផ្អែមគឺអាចរុញបងប្អូនឱ្យងាយនឹងខូចក្រលៀនទៅហើយ បទពិសោធន៍ជាក់ស្ដែង ២នាក់គឺមានម្នាក់ហើយខូចក្រលៀន​ ចុះទម្រាំមានជំងឺលើសឈាម១បន្ថែមទៀតកាន់តែធ្ងន់ធ្ងរ។ បន្ថែមពីនេះលោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា អ្នកមានជំងឺលើសឈាមក៏ដូចគ្នា​បើព្យាបាលមិនបានត្រឹមត្រូវ ទៅមុខទៅក៏ប្រឈមខូចក្រលៀន ត្រូវលាងឈាម ដូចជំងឺទឹកនោមផ្អែមដែរ។

អាស្រ័យហេតុនេះហើយ សូមបងប្អូនថែរក្សាសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវព្រោះបើកើតជំងឺលើសឈាមព្យាបាលមិនត្រឹមត្រូវក៏អាចវិវត្តធ្វើឱ្យខូចក្រលៀនដូចគ្នា។ ជាពិសេសវេជ្ជបណ្ឌិតផ្ដាំថា បើមានកើតជំងឺ១ណាក្នុងចំណោមជំងឺ២នេះត្រូវប្រយ័ត្ននិងព្យាបាលឱ្យបានទាន់ពេលវេលា ព្រោះ២នេះបូកចូលគ្នាហើយ​ ឱកាសគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយអ្នកកាន់តែខ្លាំងទ្វេដង៕

អត្ថបទដោយ៖ ប៉ែត​ ធីតា

Kidney failure - symptoms, causes and treatment | healthdirect

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia