អត្ថបទ PR
ក្រុមហ៊ុន Herbalife រៀបចំកម្មវិធីចុះហត្ថលេខាបន្តភាពជាដៃគូសហការជាមួយអង្គការសប្បុរសធម៌ចំនួន ៣ក្នុងឪកាសព្រឹត្តិការណ៍អបអរគម្រប់ខួប ១០ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា
Chanthy Muon
October 29 2023
1.7 K views

ភ្នំពេញ ថ្ងៃទី 29 ខែ តុលា ឆ្នាំ 2023 – ក្រុមហ៊ុន​ Herbalife កម្ពុជាដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោកបានរៀបចំកម្មវិធីចុះហត្ថលេខាបន្តភាពជាដៃគូសហការជាមួយអង្គការសប្បុរសធម៌ចំនួន 3 ដែលជាដៃ​គូ​ ​Casa Herbalife របស់ខ្លួនក្រោមជំនួយរបស់មូលនិធិ Herbalife Nutrition (HNF)។​ កម្មវិធីដ៏អធិកអធ័មមួយនេះបានធ្វើឡើងក្នុងឪកាសព្រឹត្តិការណ៍អបអរគម្រប់ខួប 10 ឆ្នាំរបស់ក្រុមហ៊ុន Herbalife នៅក្នុងប្រទេស​កម្ពុជា។​ អង្គការសប្បុរសធម៌ទាំង 3 ដែលជាដៃ​គូ Casa Herbalife នោះរួមមាន​អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ​មន្ទីរពេទ្យកុមារអង្គរ ​(AHC)​ និងអង្គការអនាគតកុមារអន្តរជាតិ​ (CFI)។​ កម្មវិធីនេះមានការចូលរួមពីតំណាងអធិបតី​នៃអង្គការនីមួយៗ ថ្នាក់ដឹក​​នាំក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ និងសមាជិកឯករាជ្យ Herbalife ទាំងក្នុងនិងក្រៅស្រុកប្រមាណជាង 1,200 នាក់។​

ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ ក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) ក្រុមហ៊ុន Herbalife​កម្ពុជាតែងតែគិតគូរជាចាំបាច់ទៅលើការផ្តល់ត្រលប់ទៅវិញទៅកាន់សហគមន៍។ ដោយឈរលើគោលជំហរដ៏មុតមាំមួយ​នេះ ក្រុមហ៊ុន Herbalife កម្ពុជាបានចាប់ដៃគូសហការជាមួយអង្គការសប្បុរសធម៍​នានានៅក្នុងតំបន់តាមរយៈកម្មវិធី​ Casa Herbalife ក្រោមជំនួយឧបត្ថម្ភជាថវិកាពី​មូលនិធិ Herbalife ​Nutrition។​ ការផ្តល់ជំនួយជាហិរញ្ញវត្ថុនេះ គឺដើម្បីគាំទ្រទៅដល់កម្មវិធីអាហារ​​​​ ​និង​ការអប់រំអាហារូបត្ថម្ភ និងសុខុមាលភាពសម្រាប់កុមារ​ងាយរងគ្រោះដែលត្រូវការជំនួយនៅ​ក្នុងតំបន់។​ គួររំលឹកផងដែរថា នៅ​ក្នុងឆ្នាំ​ 2013 អង្គការដើម្បីភាពញញឹមនៃកុមារ​(PSE) ក្នុងរាជធានីភ្នំពេញបានក្លាយ​​ជាដៃគូសហការដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក មន្ទីរពេទ្យកុមារអង្គរ (AHC)​ ក្នុងខេត្តសៀមរាបបាន​​ក្លាយជាដៃគូសហការទីពីរក្នុងឆ្នាំ 2019 ហើយនៅឆ្នាំ 2022 អង្គការអនាគតកុមារអន្តរជាតិ (CFI)​ ក្នុងខេត្តបាត់ដំបងបានក្លាយជាដៃគូសហការទីបីរបស់យើង។ ជំនួយហិរញ្ញវត្ថុរបស់មូលនិធិ Herbalife ​Nutrition ទៅកាន់អង្គការសប្បុរសធម៌ទាំងបីខាងលើសម្រាប់គម្រោងឆ្នាំ ​2023-2024 នេះមានទំហំទឹកប្រាក់រហូតទៅដល់ 249,661 ដុល្លារអាមេរិក និងបាន​ជួយទៅដល់កុមារនៅក្នុងតំបន់ប្រមាណជាជាង 11,000 នាក់មកពីជាងរាប់ពាន់គ្រួសារដែលជួបប្រឈម​នឹងការ​លំបាក​។ គូសបញ្ជាក់ផងដែរថា ជំនួយជាថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ពីមូលនិធិ​ Herbalife Nutrition នេះ គឺសុទ្ធសឹងតែទទួល​បានពីការបរិច្ចាគជាប្រចាំពីសំណាក់សមាជិកឯករាជ្យរបស់ក្រុមហ៊ុន Herbalife នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមួយទាំងមូលរួមមានទាំងប្រទេស​កម្ពុជា​​ផងដែរ។​ នេះសបញ្ជាក់អោយឃើញថា សមាជិកឯករាជ្យរបស់ក្រុមហ៊ុន​ Herbalife​កម្ពុជាក៏បានគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការរបស់ក្រុមហ៊ុនក្នុងការផ្តល់ត្រលប់ទៅកាន់សហគមន៍របស់ខ្លួនវិញផងដែរ។​ 

ឆ្លៀតក្នុងឪកាសដ៏វិសេសវិសាលមួយនេះ អ្នកស្រី ឈុន ណៃឈីវ អគ្គនាយិកាក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ថា៖ “តាមបទពិសោធន៍របស់ខ្ញុំ និងសមាជិកឯករាជ្យ Herbalife កម្ពុជាដែលបានចុះធ្វើទស្សនកិច្ចដោយផ្ទាល់​​​ទៅកាន់អង្គការទាំង​បីដែលជាដៃគូ Casa Herbalife របស់យើងពីមួយឆ្នាំទៅមួយឆ្នាំ យើងពិតជាបានមើលឃើញនូវផលប៉ះពាល់ជាវិជ្ជមានទៅកាន់កុមារ និងសហគមន៍ក្នុងតំបន់ចេញពីជំនួយដែលបានមកពីមូលនិធិ Herbalife​​Nutrition ពិតប្រាកដមែន។ ភស្តុតាង​ជាក់ស្តែងទាំងអស់នេះហើយដែលជំរុញឱ្យពួកយើងនៅតែបន្តគាំទ្រទៅដល់សហគមន៍របស់យើង ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះអ្វីដែលក្រុមហ៊ុនបានចូលរួមជាចំណែកក្នុងការផ្តល់ត្រលប់ទៅកាន់សហគមន៍វិញក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ ហើយខ្ញុំរឹតតែមានមោទនភាព និងសេចក្តីអំណរអរគុណ​​ទៅដល់សមាជិកឯករាជ្យ ​Herbalife កម្ពុជាទាំងអស់នូវទឹកចិត្តដ៏សប្បុរសរបស់ពួកគេដែលបានចូលរួមចំណែកបរិច្ចាគទៅកាន់មូលនិធិ Herbalife Nutrition និងគាំទ្រទៅដល់កម្មវិធីរៃអង្គាសថវិកានានារបស់យើងកន្លងមក។ សូមអរគុណ។”​



ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

ព័ត៌មានបន្ថែមអំពីមូលនិធិ Herbalife Nutrition (HNF)

ចាប់តាំងពីឆ្នាំ 2005 មក មូលនិធិ Herbalife Nutrition (HNF) ដែលជាអង្គការមិនរកប្រាក់ចំណេញសកល 501(c)(3) បានប្តេជ្ញាក្នុងការកែលម្អជីវិតរបស់កុមារ និងសហគមន៍ជុំវិញពិភពលោក។ មូលនិធិ Herbalife Nutrition គាំទ្រដៃគូអាហារូបត្ថម្ភ Casa Herbalife ដែលមានមូលដ្ឋាននៅសហគមន៍ជុំវិញពិភពលោក ដែលជួយនាំមកនូវអាហារូបត្ថម្ភល្អដល់សហគមន៍ដែលងាយរងគ្រោះក្នុងសង្គម ក៏ដូចជាអង្គការដែលផ្តោតលើការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ និងការពង្រឹងអាហារូបត្ថម្ភល្អ សុខភាពទូទៅ និងការសង្គ្រោះគ្រោះមហន្តរាយ។ សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិ Herbalife Nutrition និងរបៀបដែលអ្នកអាចគាំទ្រកម្មវិធី សូមចូលទៅកាន់គេហទំព័រ www.herbalifenutritionfoundation.org​​


Chanthy Muon
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 35

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ
Sreymom Cha
June 11 2026
16 views

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
52 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
88 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
126 views

#អត្ថបទ PR

ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា
Tror Sopheap
June 2 2026
49 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
146 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia