អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានអញ្ជើញអត្តពលិកដែលខ្លូនបានឧបត្ថម្ភ ពីសហព័ន្ធកីឡាទោចក្រយាន្តទៅចូលរួមកម្មវិធី Proactive Fitness នៅសហរដ្ឋអាមេរិក
Chanthy Muon
October 27 2023
1.3 K views

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុន និងសហគមន៍សុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានអញ្ជើញអត្តពលិក និងគ្រូបង្វឹកដែលក្រុមហ៊ុន Herbalife បានឧបត្ថម្ភកន្លងមក ពីសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា ទៅចូលរួមក្នុងកម្មវិធី Proactive Fitness នៅសហរដ្ឋអាមេរិក។

កម្មវិធីនេះបានចាប់ផ្តើមនៅ Proactive Sports Performance ដែលចូលរួមបង្កើតឡើងដោយ Herbalife ដែលកន្លែងហាត់ប្រាណមានគ្រឿងបរិក្ខារទំនើបៗ និងបច្ចេកវិទ្យាខ្ពស់ ដែលផ្តល់ជូននូវកម្មវិធីស្តារនីតិសម្បទាកីឡា ការធ្វើតេស្តការហ្វឹកហាត់ និងការអប់រំក្នុងការគ្រប់គ្រងអាហារូបត្ថម្ភសម្រាប់អត្តពលិក ដែលមានទីតាំងនៅ Westlake Village រដ្ឋ California សហរដ្ឋអាមេរិក។

ជាមួយនឹងរយៈពេលប្រាំមួយថ្ងៃនៃកម្មវិធី Proactive Fitness បានផ្តល់ឱកាសដល់អត្តពលិកដែលត្រូវបានឧបត្ថម្ភកន្លងមករួមមាន លោក ឃឹម ម៉េងឡុង កីឡាករប្រណាំងកង់ជម្រើសជាតិ ដែលដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា និងលោក អ៊ុច សុខវិបុល គ្រូបង្វឹកនៃសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា ដើម្បីចូលរួមវគ្គបណ្តុះបណ្តា​លជាច្រើនដែលធ្វើឡើងជារៀងរាល់ថ្ងៃដោយបុគ្គលិកឯកទេសផ្នែកកីឡា។ លើសពីនេះ ការតាមដានក្រោយការទៅជួបគឺត្រូវបានផ្តល់ជូន ដើម្បីតាមដានការអនុវត្តន៍របស់អត្តពលិក។ កម្មវិធីនេះក៏រួមបញ្ចូលវគ្គព្យាបាលកាយសម្បទា ម៉ាស្សា និងថ្នាក់យូហ្គា សម្រាប់កីឡាករបន្ទាប់ពីការបណ្តុះបណ្តាល និងហ្វឹកហាត់ផងដែរ។

អ្នកជំនាញអាហារូបត្ថម្ភរបស់ Herbalife ក៏បានរៀបចំផែនការអាហារូបត្ថម្ភផ្ទាល់ខ្លួន ជូនដល់អត្តពលិកផងដែរសម្រាប់ការហ្វឹកហាត់ និងការអនុវត្តប្រចាំថ្ងៃរបស់ពួកគេ។ លើសពីនេះ អត្តពលិកទទួលបានអត្ថប្រយោជន៍ក្នុងការទទួលបានការអប់រំជាបន្តបន្ទាប់ជាមួយក្រុមមន្ទីរពិសោធន៍ Herbalife ទាក់ទងនឹងការហ្វឹកហាត់ អាហារូបត្ថម្ភ ជាដើម សម្រាប់ការគាំទ្របន្ថែមលើការបំពេញការងាររបស់ពួកគេនាពេលអនាគតនៅពេលត្រលប់មកកម្ពុជាវិញសម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។

“ឆ្នាំនេះ ក្រុមហ៊ុន Herbalife កម្ពុជាមានមោទនភាពក្នុងការពង្រីកការគាំទ្ររបស់យើងបន្ថែមទៀតដល់កីឡាកម្ពុជា ដោយផ្តល់ការគាំទ្រដល់អត្តពលិកជើងឯកថ្នាក់ជាតិកីឡាទោចក្រយាន្ត ចំនួន ២រូប ដើម្បីទទួលបានបទពិសោធន៍ហ្វឹកហាត់ដោយផ្ទាល់ និងដំបូងបង្អស់នៅសហរដ្ឋអាមេរិក។ ជាមួយនឹងឧបករណ៍បច្ចេកវិជ្ជាទំនើបៗនៅទីតាំងផ្ទាល់ និងក្រុមអ្នកជំនាញផ្នែកប្រតិបត្តិការកីឡានៅនឹងកន្លែង នឹងជួយអត្តពលិកតាមដានការរីកចម្រើនរបស់ខ្លួន ប្រៀបធៀបទិន្នន័យ និងកំណត់ស្តង់ដារការអនុវត្ត ដែលអនុញ្ញាតឱ្យពួកគេអាចផ្លាស់ប្តូរ និងវិវឌ្ឍន៍ជំនាញរបស់ពួកគេ។”, នេះ​បើ​តាមប្រសាសន៍​លោកស្រី ឈុន ណៃឈីវ ប្រធាន​ក្រុមហ៊ុន Herbalife កម្ពុជា។

លោក អ៊ុច សុខវិបុល គ្រូបង្វឹកនៃសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជា ដែលបានទៅចូលរួមកម្មវិធី Proactive Fitness នៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់ Herbalife កម្ពុជា ដែលតែងតែឧបត្ថម្ភ និងយកចិត្តទុកដាក់ដល់វិស័យកីឡានៅកម្ពុជា ជាពិសេសដល់គឺកីឡាករ កីឡាការនី និងគ្រូបង្វឹកកីឡាទោចក្រយានរបស់យើង ព្រមទាំងព្រឹត្តិការណ៍កីឡាទោចក្រយានផងដែរ។ ខ្ញុំយល់ថា កម្មវិធី Proactive Fitness នេះគឺពិតជាល្អ ពីព្រោះវាអាចផ្តល់ជាចំណេះដឹង និងពត៌មានផ្សេងៗទាក់ទងនឹងអាហារូបត្ថម្ភ នឹងដំណោះស្រាយនៃការហ្វឹកហាត់ផ្សេងៗដើម្បីឈានទៅទទួលបានជោគជ័យកាន់តែប្រសើរ។ ស្របពេលជាមួយគ្នានោះ យើងក៏មានឱកាសជួបជាមួយនឹងកីឡាករ កីឡាការិនី និងគ្រូបង្វឹកមកពីបណ្តាប្រទេសផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងគន្លឹះដល់ចាំបាច់ផងដែរ»។

តួយ៉ាង តាមរយៈការឧបត្ថម្ភសហព័ន្ធកីឡាទោចក្រយាន្តកម្ពុជាតាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជា បានផ្តល់ជូនអត្តពលិក និងគ្រូបង្វឹកនូវផលិតផលអាហារូបត្ថម្ភកីឡារបស់ខ្លួន រួមមាន Herbalife 24 F1 Sport, Herbalife 24 Rebuild Strength និង Herbalife 24 CR7-Drive ។ កម្មវិធីឧបត្ថម្ភប្រចាំឆ្នាំរបស់ Herbalife បានផ្តល់មិនត្រឹមតែផលិតផលអាហារូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងការបណ្តុះបណ្តាលអាហារូបត្ថម្ភដល់អត្តពលិកសហព័ន្ធ ដែលជួយដល់ការអភិវឌ្ឍន៍របស់ពួកគេ ដើម្បីអាចប្រកួតប្រជែងកីឡាទោចក្រយាន្តទាំងថ្នាក់ជាតិ និងអន្តរជាតិ។

#####

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

 


Chanthy Muon
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 35

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ
Sreymom Cha
June 11 2026
16 views

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
52 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
88 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
126 views

#អត្ថបទ PR

ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា
Tror Sopheap
June 2 2026
49 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
146 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia