ជំងឺ
រោគសញ្ញាសំខាន់ៗនៃជំងឺបេះដូងលើកុមារពីកំណើតដែលឪពុកម្ដាយត្រូវដឹង
Phoak Mary
September 23 2022
278 views

ជំងឺបេះដូងពីកំណើត ជាបញ្ហាមួយដែល សំដៅដល់ភាពមិនប្រក្រតី នៃរចនាសម្ព័ន្ធរបស់បេះដូង តាំងពីកំណើតមក ហើយជំងឺនេះ មានច្រើនប្រភេទណាស់។ ករណីខ្លះ វាអាចជារឿងធម្មតា ដែលមិនចាំបាច់ ត្រូវព្យាបាល ប៉ុន្តែករណីខ្លះទៀត មានភាពស្មុគស្មាញខ្លាំង តម្រូវឲ្យធ្វើការព្យាបាល ដោយការវះកាត់ ច្រើនដង និងរយៈពេលរាប់ឆ្នាំផងក៏មាន។

ជាធម្មតា ជំងឺបេះដូងពីកំណើត ដែលមានលក្ខណៈធ្ងន់ធ្ងរ ច្រើនត្រូវបានកត់សម្គាស់ ក្រោយកើត ឬត្រឹមរយៈពេល ពីរបីសប្ដាហ៍ប៉ុណ្ណោះ ក្រោយសម្រាល។ យោងតាមគេហទំព័រ Mayoclinic.org  មានសញ្ញា និងរោគសញ្ញាសំខាន់ៗ នៃជំងឺបេះដូងពីកំណើត មួយចំនួនដែល ឪពុកម្តាយគួរកត់សម្គាល់ និងប្រុងប្រយ័ត្ន។

សញ្ញា និងរោគសញ្ញារួមមាន៖  បបូរមាត់ អណ្តាត និងក្រចកដៃ មានសភាពស្លេកស្លាំង និងមានពណ៌ស្វាយ ។ ទារក ដកដង្ហើមញាប់ ខុសធម្មតា មានចេញហើម ជាពិសេសនៅត្រង់ជើង ពោះ និងភ្នែកផងដែរ។ ទារកមានសភាពហត់ៗ ជាពិសេសពេលបៅដោះម្ដងៗ ទារកមិនសូវឡើងទម្ងន់ មានសភាពស្លេកស្លាំង និងខ្សោយអស់កម្លាំងខ្លាំង ។

ខាងក្រោមជាកតក្តាមួយចំនួន ដែលជម្រុញនាំឲ្យ ក្មេងមានជំងឺបេះដូង ពីកំណើត ៖

១.​ ជំងឺទឹកនោមផ្អែម៖ ការគ្រប់គ្រង កម្រិតជាតិស្ករ មុននិងក្នុងកំឡុងពេលមានផ្ទៃពោះ គឺជារឿងសំខាន់ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងពីកំណើតបាន ។

២. ការប្រើប្រាស់ថ្នាំ៖ ការប្រើប្រាស់ថ្នាំ មិនបានត្រឹមត្រូវ តាមវេជ្ជបញ្ជា ជាពិសេសពេលមានផ្ទៃពោះ អាចជាមូលហេតុនាំឲ្យ កូនក្នុងផ្ទៃមានបញ្ហាបេះដូងបាន ។

៣.​ផឹកស្រា៖ ការផឹកស្រាច្រើន និងញឹកញាប់ អាចបង្កបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាពកូនក្នុងផ្ទៃ ក្នុងនោះក៏មានជំងឺបេះដូងផងដែរ ។

៣.​ ជក់បារី៖ ការជក់បារី ក៏ជាមូលហេតុសំខាន់មួយ ដែលបណ្ដាលឲ្យ កូនក្នុងផ្ទៃមានបញ្ហា ជំងឺបេះដូងផងដែរ ។

៤. ប្រវត្តិសមាជិកគ្រួសារនិងហ្សែន៖ ហ្សែនអាចជាកត្តាជំរុញ នាំឲ្យកើតជំងឺបេះដូងពីកំណើតផងដែរ ។ ជួនកាលប្រសិនបើសមាជិកគ្រួសារធ្លាប់មានបញ្ហាជំងឺនេះ អ្នកជំនាន់ក្រោយក៏អាចមានឱកាសកើតបានដែរ។

ករណីសង្ស័យ សូមប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញ ឲ្យបានទាន់ពេលវេលា ៕

អត្ថបទដោយ៖ ហួ ភារ៉ា

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia