កីឡា
ចង់ជៀសផុតពីជំងឺបេះដូង អ្នកត្រូវអនុវត្តវិធីសាមញ្ញៗទាំងនេះ
Pov Saru
September 3 2025
166 views

បេះដូងគឺជាសរីរាង្គដែលពិបាកធ្វើការបំផុតរបស់រាងកាយ។ ប៉ុន្តែអ្នកមានដឹងទេថា តើការធ្វើលំហាត់ប្រាណប្រចាំវាមានឥទ្ធិពលអ្វីខ្លះចំពោះបេះដូង? ជាការពិតណាស់ ការធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំថ្ងៃគឺវាជួយធ្វើឱ្យបេះដូងកាន់តែរឹងមាំ សុខភាពល្អ ហើយអាចធ្វើការកាន់តែមានប្រសិទ្ធភាព។ ជារឿយៗយើងអាចមានអារម្មណ៍ថាខ្ជិលនៅពេលលឺថាហាត់ប្រាណ តែត្រូវចាំថាការធ្វើលំហាត់ប្រាណវាពិតជាមានសារៈសំខាន់ណាស់សម្រាប់រាង្គកាយរបស់យើង ព្រោះវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ជាពិសេសសុខភាពបេះដូង។

ការធ្វើលំហាត់ប្រាណជាទៀងទាត់គឺជួយពង្រឹងបេះដូងរបស់អ្នកឱ្យរឹងមាំ និងធ្វើការងាយស្រួល។ អ្នកអាចហាត់បានគ្រប់ប្រភេទមិនថាជា ការដើរ រត់ ជិះកង់ ឬហែលទឹក។ វាសុទ្ធតែជាសកម្មភាពដែលបេះដូង ធ្វើការខ្លាំងទន្ទឹមពេលជាមួយគ្នា វាក៏ធ្វើឱ្យបេះដូងកាន់តែរឹងមាំដែរ។ ប្រសិនបើអ្នកមានបេះដូងរឹងមាំ នោះអ្នកនឹងមានអារម្មណ៍ស្វាហាប់ និងមិនសូវហត់នឿយក្នុងជីវិតប្រចាំថ្ងៃឡើយ។

- ​ការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ធ្វើ​ឱ្យ​ឈាម​រត់​បាន​ស្រួល​៖ ធ្វើលំហាត់ប្រាណទៀងទាត់ លើចលនារាង្គកាយធ្វើឱ្យសរសៃឈាមរត់ស្រួល ជំរុញដល់ចរាចរឈាម កាត់បន្ថយហានិភ័យនៃការស្ទះសរសៃឈាម។ វា​​ល្អ​សម្រាប់​បេះដូង​ ប្រសិនបើ​ឈាម​ដែល​មាន​អុកស៊ីហ្សែន​ច្រើន និង​សម្បូរ​សារធាតុចិញ្ចឹម​ច្រើន​ទៅដល់​បេះដូងបានងាយ។

 - ចំពោះអ្នកហាត់ប្រាណប្រចាំថ្ងៃគឺមានចង្វាក់បេះទាបជាងមនុស្សទូទៅ៖ នេះគឺបញ្ជាក់ថាបេះរបស់ពួកគេគឺមានសុខភាពល្អ ចង្វាក់បេះដូងធម្មតា និងស្ងប់ស្ងាត់ មិនមានផលប៉ះពាល់អវិជ្ជមានលើរាងកាយទេ ហើយថែមទាំងកាត់បន្ថយហានិភ័យនៃ ជំងឺបេះដូងទៀតផង។

- លំហាត់ប្រាណជួយផ្គត់ផ្គង់អុកស៊ីសែន៖ បេះដូង និងសួតធ្វើការជាមួយគ្នា ហើយនៅពេលអ្នកធ្វើលំហាត់ប្រាណប្រចាំ សួតរបស់អ្នកទទួលយកអុកស៊ីសែនកាន់តែច្រើន ហើយបេះដូងវិញវាស្រូបបានលឿន។ វិធីនេះ សាច់ដុំរបស់អ្នកទទួលបានថាមពលកាន់តែច្រើនដោយមិនងាយអស់កម្លាំង។

- អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖ ធ្វើលំហាត់ប្រាណជាប្រចាំ អ្នកអាចគ្រប់គ្រងទម្ងន់ខ្លួនឯងបាន ហើយវាក៏អាចកាត់បន្ថយ កូឡេស្តេរ៉ុលអាក្រក់  ប្រសិនបើអ្នកជាអ្នកដែលមានជំងឺទឹកនោមផ្អែម។ វាកាន់តែចាំបាច់សម្រាប់អ្នកត្រូវធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ ព្រោះពិតជាមានប្រយោជន៍ខ្លាំងមែនទែន ក្នុងការបង្កើតកូឡេស្តេរ៉ុលដែលល្អ។ ហើយថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដូចជា ជំងឺគាំងបេះដូង ជំងឺលើសឈាម និងសូម្បីតែជំងឺដាច់សរសៃរឈាមខួរ្បាល។

- ជួយសម្រួលដល់ភាពតានតឹង៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់ ធ្វើឱ្យអ្នកមានអារម្មណ៍ល្អដោយការបញ្ចេញនូវអរម៉ូនរីករាយក្នុងខ្លួន ដែលត្រូវបានគេហៅថា Endorphin ។ វាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹង ការថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងអាចផ្លាស់ប្តូរអារម្មណ៍ពីអាក្រក់ទៅល្អ។ បេះដូងរបស់អ្នកនៅទីបំផុតមានអារម្មណ៍រីករាយ និងមានសុខភាពល្អជាងមុន នៅពេលដែលវានៅឆ្ងាយពីភាពតានតឹង។

ការហាត់ប្រាណប្រចាំថ្ងៃប្រៀបដូចជាយើងបន្ថែមប្រេងឥន្ធនៈសម្រាប់បេះដូង។ វាធ្វើឱ្យបេះដូងរឹងមាំ ចរន្តឈាមដើរស្រួល និងការពារពីជំងឺផ្សេងៗ។ ដូច្នេះ ចាប់ផ្តើមពីថ្ងៃនេះ ដោយជ្រើសរើសលំហាត់សាមញ្ញៗដែលអ្នកចូលចិត្ត ដូចជាដើរ ជិះកង់ ហែលទឹក ឬ ធ្វើយូហ្គា​ ជាដើម៕ អត្ថបទដោយ៖ សារួ 

 

 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia