គំនិតរកស៊ី
សហគ្រិនឆ្នើម២រូប៖ អាជីវករសម័យថ្មីគួរភ្ញាក់ខ្លួន ងាកទៅរបរផ្តោតលើសុខភាពអតិថិជនជាធំវិញ
MC LyHouy
January 13 2021
507 views


និយាយដល់វិស័យចំណីរអាហារនៅកម្ពុជានៅមានលក្ខណៈទូលំទូលាយមែនទេ ជាពិសេសនឹងគឺពពួកអាហារមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ជាទូទៅអ្នកបរិភោគមានច្រើនជាងអ្នកលក់ ហើយអ្នកបរិភោគពេលខ្លះក៏មិនបានគិតគូរដល់សុខភាពខ្លាំងក្លានោះទេ ពោលគឺឱ្យតែឃ្លានញ៉ាំសិនហើយមិនថាជាអាហារលក់ស្រាប់ឬអាហារទិញមកចំអីនខ្លួនឯង។ ដោយសារហេតុនេះហើយទើបយើងឃើញមានប្រជាជនយើងនៅពេលអាយុច្រើនបន្តិចចាប់ផ្តើមមានជំងឺប្រចាំខ្លួន ហើយតាមរយៈការសម្ភាសជាមួយវេជ្ជបណ្ឌិតជាច្រើនរូបកន្លងមកបានបង្ហាញថាអ្នកជំងឺភាគច្រើនបណ្តាលមកពីកត្តាចំណីរអាហារមិនល្អឬមិនគ្របើគ្រប់គ្រាន់នោះឯង។

ដើម្បីដោះស្រាយបញ្ហានេះយើងមិនអាចទៅហាមឃាត់អតិថិជនបានគ្រប់គ្នាទាំងអស់នោះទេ តែយើងអាចចូលរួមចំណែកម្នាក់បន្តិចតាមរយៈអ្នកលក់ផ្ទាល់និងអតិថិជនខ្លួនឯង។ អតិថិជនបច្ចុប្បន្នក៏ចាប់ផ្តើមមានការជ្រើសរើសអាហារបានត្រឹមត្រូវជាងមុន គឺពួកគាត់គិតគូរដល់សុខភាពជាច្រើនដែលសបញ្ជាក់ឱ្យឃើញថាអាជីវករក៏គួរចាប់ផ្តើមងាកទៅរកអាជីវកម្មណាដែលគិតដល់សុខភាពអតិថិជនជាធំផងដែរ។ ក្រុមការងារHealthy Cambodiaយើងនឹងលើកយកអាជីវកម្ម២ប្រភេទដែលកំពុងតែជាទីពេញនិយមនិងគាំទ្រពីសំណាក់អតិថិជនជាខ្លាំង មកជាគម្រូសម្រាប់មិត្តអ្នកអាន។

១. ហាងដាវ៉ាន់ គឺជាហាងលក់បន្លែ ផ្លែឈើ សាច់​ គ្រឿងទេស សុវត្ថិភាពគ្មានសារធាតុគីមីដែលបង្កើតឡើងដោយស្ថាបនិក៣រូប។ សូមរម្លឹកផងដែរថា ដាវ៉ាន់ បានបង្កើតឡើងក្នុងគោលបំណងតែមួយគត់គឺធ្វើយ៉ាងណាឱ្យតុអាហាររបស់ពលរដ្ឋកម្ពុជាទាំងអស់មានអាហារសុវត្ថិភាពទទួលទាន។ លោកបានបញ្ជាក់ប្រាប់ក្រុមការងារយើងថាទោះបីជាការលក់បន្លែ ផ្លែឈើ សាច់ដែលឆ្លងកាត់ការតេស្តរកសារធាតុគីមីច្រើនដងពីអ្នកជំនាញដែលឆ្លងកាត់ការហ្វឹកហាត់ពីប្រទេសអ៊ីស្រាអែលត្រឹមត្រូវ ហើយយកមកដាក់លក់ក្នុងតម្លៃមួយដែលធូរថ្លៃជាងតម្លៃទីផ្សារ។ នៅពេលដែលក្រុមការងារសួរថា តើបងធ្វើបែបនេះមិនខ្លាចប៉ះពាល់ប្រាក់ចំណូលទេខណៈបងអាចលក់បានតម្លៃថ្លៃបើធៀបនឹងអ្នកផ្សេង? តែអ្វីដែលគាត់ឆ្លើយតបមកវិញនោះគឺ អាជីវកម្មណាក៏ត្រូវប្រាក់ចំណេញដែរ តែអ្វីដែលសំខាន់ជាងប្រាក់គឺគុណតម្លៃ។ គាត់សុខចិត្តយកចំណេញតិចឱ្យតែប្រជាជនមានអាហារសុវត្ថិភាពទទួលទាន លើសពីនេះគាត់អាចជួយឱ្យកសិកររកទីផ្សារបានថែមទៀត។​ នេះគឺជាមទោនភាពរបស់គាត់ដែលឃើញប្រជាជនមានសុខភាពល្អតាមរយៈការបរិភោគ។ សម្រាប់បងប្អូនដែលចង់បាន បន្លែ ផ្លែឈើ និងសាច់ដែលមានសុវត្ថិភាព លោកអ្នកអាចទំនាក់ទំនងទៅទូរស័ព្ទលេខ 011 338 133 ឬអាចចូលមើលតាមរយៈផេកហ្វេសប៊ុក ដាវ៉ាន់ Davane ដើម្បីមើលតម្លៃសិនក៏បានដែរ ព្រោះទំនិញនៅទីនោះមានតម្លៃសមរម្យ៕

ក្រៅពីក្រុមហ៊ុនដែលបានរៀបរាប់ខាងលើនេះ ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់អតិថិជន ក៏មានក្រុមហ៊ុនច្រើនទៀតដែលយកចិត្តទុកដាក់លើសុខភាពអតិថិជនហើយទទួលបានការគាំទ្រខ្លាំង។ មួយក្នុងចំណោមនោះគឺ ហាងសាលម៉ុនហាប់ ឬ Salmon Hub និង Salmon Box KH ដែលបានបង្កើតឡើងដោយនិសិត្សពេទ្យម្នាក់គឺកញ្ញា សឿន ទេព្ពី។

ការបង្កើតហាងនេះឡើងគឺមិនខុសពីអ្វីដែលជាអត្តសញ្ញាណរបស់កញ្ញាដែលជាវេជ្ជបណ្ឌិតទេ គឺកញ្ញាចង់ឃើញប្រជាជនយើងទទួលបាននូវអាហារសុខភាពសម្រាប់បរិភោគប្រចាំថ្ងៃ។ ក្នុងហាងរបស់កញ្ញាមានលក់ត្រីសាលម៉ុន សូស៊ី និងពពួកត្រីសុខភាព ដែលនាំចូលផ្ទាល់ពីប្រទេសនូវែស។ កញ្ញាបានបន្ថែមថា កាលខ្លួននៅជានិសិត្ស សាលម៉ុននេះគឺជាអាហារដែលកញ្ញាចូលចិត្តបំផុតតែកញ្ញាពុំមានលទ្ធភាពក្នុងការញ៉ាំទេដោយសារវាមានតម្លៃថ្លៃនៅក្នុងហាង ដូចនេះកញ្ញាក៏បានសម្រេចចិត្តបើកលក់នាំចូលខ្លួនឯងហើយលក់ក្នុងតម្លៃបាច់ពី៥ដុល្លារឡើងទៅដែលអាចធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពញ៉ាំ។ ប៉ុន្តែនេះមិនមែនជាចំណុចសំខាន់ទេ អ្វីដែលសំខាន់ជាងនេះគឺកញ្ញាបានបញ្ជាក់ថា សុខភាពអ្នកបរិភោគគឺជារឿងសំខាន់បំផុតរបស់ហាង ដូចនេះកញ្ញាមិនលក់របស់លេខ២ទេ ហើយក៏មិនលក់របស់សល់ដែរ ព្រោះវាជាអាហារឆៅបើសល់អាចប៉ះពាល់សុខភាពអ្នកញ៉ាំ។

ការគិតបែបនេះបានធ្វើឱ្យហាងរបស់កញ្ញាលក់ដាច់រាល់ថ្ងៃ មកទាំងភ្ញៀវចាស់ ភ្ញៀវថ្មី ហើយសរសើរមិនដាច់បីមាត់ពីរសជាតិនិងការយកចិត្តទុកដាក់របស់ម្ចាស់ហាង។

ឧទាហរណ៍ទាំង២ខាងលើសបញ្ជាក់ឱ្យឃើញថា អាជីវកម្មទាំង២ទោះបីជាចំណូលតិចមែនតែលក់បានបរិមាណច្រើន ដូចនេះនៅតែអាចរកចំណូលបានហើយ ថែមសុខភាពឱ្យអតិថិជនហើយ នៅទទួលបានការសរសើរពីអតិថិជនទៀតផង៕


អត្ថបទដោយ៖ អឿ ស្រីហួយ 

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
165 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
43 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
140 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
127 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
69 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
289 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia