អាហារ
វេជ្ជ.មិញ ចាន់ភក្ដីប្រាប់! ទម្លាប់១នេះ បើធ្វើជាប្រចាំ អនាគតយូរឬឆាប់នឹងកើតជំងឺទឹកនោមផ្អែមមិនខាន
Thida Pet
December 6 2022
2.6 K views

ជំងឺមិនអាចកើតឡើងដោយគ្មានកត្តាបង្កទេ កត្តារស់នៅមិនល្អ កត្តារបបអាហារមិនល្អ ទម្លាប់ស្រូបជំងឺ ដែលមនុស្សបច្ចុប្បន្នមិនបានដឹងខ្លួន យូរៗទៅប្រែក្លាយជាជំងឺបកមកវាយប្រហារជីវិតវិញ ដោយសារការរស់នៅខ្វះវិន័យ។ ជំងឺទឹកនោមផ្អែមក៏ដូចគ្នាដែរ ជំងឺទឹកនោមផ្អែមប្រភេទទី១អាចមកពីកត្តាហ្សែន ជំងឺទឹកនោមផ្អែមទី២អាចមកពីកត្តាចំណីអាហារ ជំងឺទឹកនោមផ្អែមប្រភេទទី៣គឺអាចកត្តាមានផ្ទៃពោះ។

នេះបើយោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺទូទៅ បាន​ប្រាប់មកក្រុមការងាចាបបៃតង ថា​ ចំពោះជំងឺទឹកនោមផ្អែមនេះ ងាយប្រឈមខ្លាំងណាស់ ជាពិសេសអ្នកមានក្រុមគ្រួសារកើតមានជំងឺនេះផ្ទាល់ ។ មួយវិញទៀតលោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់បញ្ជាក់ច្បាស់ៗថា ទម្លាប់តែ១នេះ មិនដែលធ្វើជាប្រចាំថ្ងៃ យូរនឹងឆាប់ក៏អាចឱ្យអ្នកកើតជំងឺទឹកនោមផ្អែមបានទាំងមិនដឹងខ្លួនមិនខាន ទម្លាប់១នោះ គឺ ស្រ្តេស រាល់ថ្ងៃ

ដូច្នេះហើយសូមបងប្អូនកុំមើលស្រាលស្រ្តេសឱ្យសោះ ស្រ្តេសគឺជាឃាតករសម្ងាត់ លាក់មុខទាំងស្រស់ អាចឱ្យអ្នកអាចកើតជំងឺទឹកនោមផ្អែមបាន និងប្រភេទជំងឺកាចសាហាវជាច្រើនទៀត។

តួយ៉ាងតាមរយៈគេហទំព័រ everydayhealth​ ក៏បានប្រាប់ពីប្រភេទទម្លាប់អាក្រក់មួយចំនួនដែលអាចឱ្យអ្នកកើតជំងឺទឹកនោមផ្អែមបានដូចគ្នា។ទម្លាប់ទាំងនោះមានដូចជា៖

១.មិនដែលហាត់ប្រាណទាល់តែសោះ៖ គ្រប់គ្នាសុទ្ធតែដឹងក្នុងចិត្តរៀងៗខ្លួន ពីអត្ថប្រយោជន៍ទទួលបានពីការហាត់ប្រាណ។ ហាត់ប្រាណបានជួយដល់សុខភាពស្ទើរតែគ្រប់ផ្នែក ទាំងរាងកាយ ប្រព័ន្ធឈាមរត់ បេះដូង ការពារជំងឺទឹកនោមផ្អែម កម្ចាត់ស្រ្តេស ការពារជំងឺច្រើនបំផុត និយាយឱ្យស្រួលយល់ អ្នកដែលហាត់ប្រាណជាប្រចាំ នឹងរស់បានយូរជាងអ្នកមិនដែលហាត់។

២.គ្រឿងកំប៉ុងផឹករាល់ថ្ងៃ៖ គ្រឿងកំប៉ុងផ្អែមៗ ស្រា​ រាល់ថ្ងៃ យូរឬឆាប់អនាគតនឹងរស់នៅជាមួយជំងឺទឹកនោមផ្អែមមិនខាន​ មិនត្រឹមតែជំងឺទឹកនោមផ្អែមទេ ខូចទាំងក្រលៀន អ្នកខ្លះលាងឈាមអស់រាប់ម៊ីន ក្នុង១ខែ​ មិនមែនស្រួលទេ ដូច្នេះបងប្អូនគួរតែចេះមើលថែសុខភាពខ្លួន

៣.ញុំាតែសាច់ក្រហមមិនដែលញុំាបន្លែផ្លែឈើសោះ៖ ជាទូទៅប្រភេទសាច់ដែលល្អជាងគេបំផុតគឺសាច់ត្រីនិងសាច់មាន់ សាច់ទាំង២នេះ មិនបង្កជាគ្រោះថ្នាក់ដល់សុខភាពឡើយ តែបើប្រភេទសាច់ក្រហម ប្រឈមប៉ះពាល់ច្រើនណាស់ ទាំងមហារីក ក្រពះពោះវៀន លើសឈាម បេះដូង ជំងឺទឹកនោមផ្អែម ។ ដូច្នេះកុំចូលចិត្តញុំាច្រើនពេក ក្រឡែកមកញុំា បន្លែផ្លែឈើខ្លះគឺល្អ។

គូសបញ្ជាក់ឱ្យបានដឹងផងដែរថា ទម្លាប់ទាំងប៉ុន្មានខាងលើនេះ បើអ្នកចូលតែ១ ហើយជាប្រភេទទម្លាប់អាក្រក់កាន់ឆ្នាំ អនាគតយូរឬឆាប់អ្នកនឹងរស់នៅជាមួយជំងឺទឹកនោមផ្អែមអស់១ជីវិតមិនខាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia