អាហារ
ទម្លាប់ពេលព្រឹកអស្ចារ្យទាំង៥នេះ នាំលាភនាំសំណាងចូលខ្លួនទាំងព្រឹក
Thida Pet
December 7 2022
3.5 K views

ទម្លាប់ពេលព្រឹកគឺជាពេលអស្ចារ្យមួយ ជាពេលចាប់ផ្ដើមថ្ងៃថ្មី ដូច្នេះហើយ បើពេលព្រឹកឡើងអ្នកស្រ្តេស អារម្មណ៍អួអាប់ ម៉ួម៉ៅ មុខមិនរីក នោះពេលព្រឹករបស់អ្នកប្រាកដជា ក្លាយជាពេលព្រឹកគ្មានសិរីសួស្តីអ្វីឡើយ។ ដូច្នេះហើយ ដើម្បីឱ្យពេលព្រឹករបស់អ្នកពោពេញដោយ លាភជ័យ សិរីសួស្ដី ទាំងនេះជាទម្លាប់នាំលាបនាំសំណាងទាំងព្រឹក។

នេះបើយោងតាមរយៈគេហទំព័រ self​.com បានណែនាំទម្លាប់តូចៗពេលព្រឹកបើអ្នកធ្វើជាប្រចាំ សរីសួស្តីមកពេញ១ថ្ងៃ ហើយទម្លាប់ទាំងនោះមានដូចជា៖

១.រៀបចំបន្ទប់គេង៖ រឿងដំបូងសម្រាប់ធ្វើនៅពេលព្រឹកគឺការបត់ មុង ភួយ ខ្នើយ ដែលខ្លួនបានគេង ឱ្យបានស្អាតបាត ហើយ​អ្នកប្រាកដជាមានអារម្មណ៍ថា ខ្លួនឯងបានធ្វើរឿងមួយដែលរួចរាល់ល្អនោះរឿងផ្សេងៗនឹងរលូនតាមក្រោយជាមិនខាន។

២.ផឹកទឹក១កែវ៖ ពេលភ្ញាក់ពេលព្រឹកឡើង ការផឹកទឹក១កែវគឺជារឿងមួយសំខាន់ដូចគ្នា​ ការផឹកទឹកអាចជួយសម្រួលដល់ប្រព័ន្ធឈាមរត់ បេះដូង សរសៃឈាមខួរក្បាល ក្រពះពោះវៀនឱ្យ បើកដំណើរការឡើងវិញ បន្ទាប់ពី ក្រពះអត់អាហារអត់ទឹកតាំងពីយប់មក។

Every glass of tap water you drink has been through 10 people already |  Metro News

៣.ញុំាអាហារពេលព្រឹកទាន់ពេល៖ ការញុំាអាហារពេលព្រឹកឱ្យត្រឹមត្រូវតាម ម៉ោងបានកំណត់ជាពិសេសប្រភេទអាហារបែបសុខភាព មាន​បន្ថែផ្លែឈើជាដើម គឺល្អសម្រាប់សុខភាពក្រពះ ខួរក្បាល ព្រោះយើងបានដឹងហើយថា​ ការអត់អាហារពេលព្រឹកមនុស្សអាចប្រឈមជាមួយជំងឺច្រើនមុខណាស់ ប្រព័ន្ធការពាររាងកាយងាយនឹងចុះខ្សោយជំងឺងាយងវាយលុកមក។

27+ Healthy Food Pictures | Download Free Images & Stock Photos on Unsplash

៤.រៀបចំផែនការថ្ងៃថ្មី៖ ការរៀបចំផែការសម្រាប់ថ្ងៃថ្មីគឺជារឿងមួយដែល អ្នកត្រូវតែធ្វើដូចគ្នា ព្រោះ បើថ្ងៃថ្មីអ្នកមិនបានដឹងថាខ្លួងឯងត្រូវធ្វើអ្វីសោះ អ្នកប្រាកដជាវង្វេង ចាប់នេះខុសនោះខុស ចំណែកឯលទ្ធផលវិញក៏មិនបានល្អគបប្រសើរឡើយ។

៥.ហាត់ប្រាណ ៖ ជាប្រចាំថ្ងៃគួរតែបញ្ចូលទម្លាប់ហាត់ប្រាណ ដើម្បីពង្រឹងសុខភាព ទាំងរាងកាយនិងផ្លូវចិត្ត ការហាត់ប្រាណអាចជួយកម្ចាត់ស្រ្តេសបានច្រើនខ្លាំង ណាស់ ការពារជំងឺក៏ច្រើនដូចគ្នា ជាទូទៅយើងសង្កេតឃើញថា អ្នកហាត់ប្រាណតែងមានរាងកាយរឹងមាំជាងអ្នកមិនហាត់ដូច្នេះទម្លាប់ហាត់ប្រាពនៅពេលព្រឹកគឺសំខាន់។

Día del Yoga, cinco canales de YouTube que debes conocer

គូសបញ្ជាក់ឱ្យដឹងផងដែរថា​ ទម្លាប់តូចៗទាំង៤នេះ បើអ្នកតាំងចិត្តប្រព្រឹត្តធ្វើជាប្រចាំ ពេលព្រឹករបស់អ្នកប្រាកដជាអស្ចារ្យជាងអ្នកដទៃជាមិនខាន ព្រោះអ្នកមានគោលដៅ អ្នកបានចាប់ផ្ដើមក្រោកមិនធ្វើរឿងល្អៗមុនគេ នោះ លាបជ័យ ជោគជ័យក៏មុនគេដែរ៕


អត្ថបទដោយ៖ ប៉ែត ​ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

អត្ថបទថ្មីៗ
#កុមារSeptember 21 2025
ឪពុកម្តាយចង់ឱ្យកូនស្តាប់តាមខ្លួន ធ្វើតាមនោះ លុះត្រាឪពុកម្តាយធ្វើរឿង ១នេះ ដើម្បីយល់ពីកូនសិន
#ជំងឺSeptember 19 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា នេះជាមូលហេតុ និងរោគសញ្ញាជំងឺគ្រុនពោះវៀន
#ព័ត៌មានSeptember 19 2025
លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
#គំនិតរកស៊ីSeptember 19 2025
លោកស្រី អេង សាលត បញ្ជាក់ថា ប្រេងឆាអ្នកខេត្តបាត់ដំបង ១នេះ ជួយពង្រឹងសន្លាក់ និងសក់
#អាហារSeptember 19 2025
តិចអត់ដឹង! អាហារពណ៍ក្រហម ៦ នេះជួយដល់សុខភាពបេះដូង
#គំនិតរកស៊ីSeptember 19 2025
ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia