ជំងឺ
តើជំងឺប្រមេះទឹកបាយកើតឡើងដោយសារអ្វីនិងត្រូវការពារបែបណា?
Phoak Mary
May 1 2022
1.2 K views

ជំងឺប្រមេះទឹកបាយគឺជាជំងឺ ម្យ៉ាងដែលប្រឈមហានិភ័យខ្ពស់ ក្នុងកាឆ្លងពីដៃគូមួយទៅដៃគូ​មួយទៀតដោយមិនមានការពារប្រុងប្រយ័ត្ន ។យោងទៅតាម  webmd.com បានឱ្យយើងពីមូលហេតុដែរបង្កឱ្យកើតជំងឺប្រមេះទឹកបាយនេះ ៖

មូលហេតុនៃជំងឺប្រមេះទឹកបាយ ៖ អ្នកអាចកើតជំងឺប្រមេះទឹកបាយគឺទាក់ទងផ្លូវភេទគ្រប់ប្រភេទ រួមទាំង៖

  • ការរួមភេទតាមរន្ធគូថ
  • ការរួមភេទតាមមាត់ (ទាំងការផ្តល់ និងទទួល)
  • ការរួមភេទតាមទ្វារមាស

ដូចទៅនឹងមេរោគដទៃទៀតដែរ អ្នកអាចឆ្លងបាក់តេរីដែលបណ្តាលឱ្យកើតរោគប្រមេះបានដោយគ្រាន់តែប៉ះកន្លែងដែលមានមេរោគលើមនុស្សម្នាក់ទៀត។ ប្រសិនបើអ្នកប៉ះ  ប្រដាប់  ភេទ ទ្វារមាស មាត់  ឬ  រន្ធគូថ  របស់អ្នកដែលមានជំងឺប្រមេះទឹកបាយ អ្នកអាចឆ្លងវាបាន ។​

កត្តាហានិភ័យនៃជំងឺប្រមេះទឹកបាយ ៖ ហានិភ័យនៃជំងឺប្រមេះទឹកបាយរបស់អ្នកគឺខ្ពស់ជាងប្រសិនបើអ្នក៖

  • រួមភេទនៅក្មេងពេក
  • កំពុង  រួម​​​ភេទ  ជាមួយដៃគូថ្មី។
  • ​រួមភេទ​ជាមួយ​អ្នក​ដែល​កំពុង​រួមភេទ​ជាមួយ​អ្នក​ដទៃ
  • មានដៃគូរួមភេទច្រើន
  • ធ្លាប់មានរោគប្រមេះពីមុនមក
  • ធ្លាប់ឆ្លងជំងឺកាមរោគផ្សេងៗ

ការបង្ការរោគប្រមេះ

ដើម្បីការពារខ្លួនអ្នកពីជំងឺប្រមេះទឹកបាយ៖

-ប្រើ  ស្រោមអនាម័យ ៖  វាដើរតួជារបាំងការពារ និងការពារបាក់តេរីមិនឱ្យឆ្លងទៅអ្នកបាន ថ្នាំសំលាប់មេជីវិតឈ្មោល  នឹងមិនការពារអ្នកពីការកើតរោគប្រមេះទេ។

-ឱ្យដៃគូរួមភេទរបស់អ្នកធ្វើតេស្ត៖  សួរពួកគេថាតើពួកគេបានពិនិត្យរករោគប្រមេះហើយឬនៅ ប្រសិនបើពួកគេមិនទាន់មានទេ ចូរនិយាយបញ្ចុះបញ្ចូលឱ្យពួកគេយលអំពីការធ្វើតេស្តនេះ។

-កុំរួមភេទជាមួយ  អ្នកដែលមានរោគសញ្ញានៃជំងឺប្រមេះទឹកបាយ៖  តើដៃគូររបស់អ្នកបានត្អូញត្អែរពីអារម្មណ៍ថាពិបាកនៅពេលកំពុងនោម ឬឈឺនៅតំបន់ប្រដាប់ភេទរបស់ពួកគេដែរឬទេ? សម្រាកពីសកម្មភាពផ្លូវភេទ រហូតទាល់តែពួកគេពិនិត្យរោគសញ្ញា (ហើយអ្នកគួរតែពិនិត្យផងដែរ)។

- ធ្វើតេស្តរករោគប្រមេះម្តងក្នុងមួយឆ្នាំ ប្រសិនបើអ្នក៖

  • បុរសដែលរួមភេទជាមួយបុរស
  • ស្ត្រីសកម្មផ្លូវភេទអាយុក្រោម ២៥ ឆ្នាំ។
  • ស្ត្រីដែលមានដៃគូរួមភេទថ្មី ដៃគូច្រើន ឬដៃគូដែលមានជំងឺកាមរោគ

ផលវិបាកនៃរោគប្រមេះ ៖ យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ បានបញ្ជាក់ថាប្រសិនបើអ្នកមិនបានទទួលការព្យាបាលទេ ជំងឺប្រមេះទឹកបាយអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរ និងយូរអង្វែង រួមមានៈ

  • បង្កើនឱកាសនៃការ ឆ្លងមេរោគអេដស៍
  • ការឆ្លងមេរោគនៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ដូចជាស្បែក ឬសន្លាក់របស់អ្នក
  • ភាពគ្មានកូន

ចូលអានអត្ថបទនេះ http://healthy-cambodia.com/article/gonorrhea-disease

ប្រភព webmd.com​​​​​  

អត្ថបទដោយ ៖ ជុជ ណាឃីម

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia