សព្វថ្ងៃនេះជំងឺទឹកនោមផ្អែមកំពុងតែរាងកើនឡើងព្រោះតែមនុស្សភាគច្រើនហូបអាហារលើសជាតិស្ករនិងខ្វះលំហាត់ប្រាណ។ តាមអង្គការសុខភាព WHO បានចុះផ្សាយថា អត្រាជំងឺទឹកនោមផ្អែមជាសាកលក្នុងចំណោមមនុស្សពេញវ័យមានអាយុលើសពី១៨ ឆ្នាំបានកើនឡើងពី ៤.៧% ដល់ ៨.៥% ក្នុងឆ្នាំ ២០១៤។ ហើយជំងឺទឹកនោមផ្អែមជាមូលហេតុទី៧នៃការធ្វើឱ្យមនុស្សស្លាប់ច្រើនបំផុតនៅឆ្នាំ២០៣០។ ព្រោះអាហារជាតិផ្អែមនិងភេសជ្ជៈផ្អែមៗ កំពុងវ៉ៃលុកចូលទីផ្សារច្រើន ហើយចំនួនអ្នកកើតទឹកនោមផ្អែមក៏កើនដែរ។ ដូច្នេះ! ការពិសារទឹកដូង ១ថ្ងៃ ១ផ្លែ ជួយលាងតម្រងនោមបញ្ចេញជាតិពុលហើយជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ព្រោះទឹកដូងមានសារធាតុម៉ង់ហ្គាណែសអាចបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ពេលអ្នកមានសុខភាពល្អ ពិសារទឹកដូង ១ថ្ងៃ ១ផ្លែ អ្នកមិនងាយជំងឺទឹកនោមផ្អែម និងលើសឈាមនោះទេ។
តាមការសិក្សានៅក្នុងឆ្នាំ២០១៨និងឆ្នាំ២០២១បានឱ្យដឹងថា ការផឹកទឹកដូងជាប្រចាំអាចជួយកាត់បន្ថយ ការកើតក្រួសនៅក្នុងតម្រងនោម ព្រោះទឹកដូងអាចជួយកម្ចាត់សារធាតុដែលបង្កឱ្យកើតក្រួសនៅក្នុងតម្រងនោមមានដូចជា សូដ្យូម ប៉ូតាស្យូម ជាតិកំបោរ សារធាតុ អ៊ុកសាឡាតនិងញុំាប្រភេទអាហារមាន វីតាមីនស៊ី គ្រឿងក្នុងជាដើមតាមរយៈទឹកនោម។ បើអ្នកមិនចង់ឈឺនោមញឹកញាប់កុំផឹកទឹកដូងពេលល្ងាច គួរតែផឹកនៅពេលព្រឹកវិញល្អជាង។ ផឹកពេលល្ងាចអ្នកនឹងប្រឈមបញ្ហាឈឺនោមញឹកញាប់ ប៉ះពាល់ដល់ដំណេករបស់អ្នកមិនខាន។
មែនទែនទៅការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺពិតជាពិបាកនិងសំខាន់ខ្លាំងបំផុត តែទឹកដូងគឺជាប្រភេទទឹកដែលគ្មានជាតិស្ករ ដូច្នេះអ្នកទឹកនោមផ្អែមអាចផឹកទៅមិនធ្វើឱ្យលើសជាតិស្ករនៅក្នុងឈាម តែសូមផឹកនៅកម្រិត១ត្រឹមត្រូវ ឬក៏ពិភាក្សាជាមួយគ្រូពេទ្យជំងឺទឹកនោមផ្អែម ដែលអ្នកព្យាបាលជាមួយជាមុនសិនដើម្បីបង្កាបញ្ហា។ ហើយសម្រាប់ទឹកដូងនេះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមជាសារធាតុគ្រប់គ្រាន់ក្នុងរបបអាហារជួយក្នុងការរក្សាកម្រិតត្រឹមត្រូវដូចជាកាត់បន្ថយសម្ពាធឈាមដែរ។ ហើយវាមានគុណសម្បត្តិ diuretic ធម្មជាតិដើម្បីបន្សាបជាតិពុលនៅក្នុងតម្រងនោមដោយកម្ចាត់ជាតិពុលជួយកាត់បន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម ហើយនាំឱ្យសុខភាពផ្លូវទឹកនោមបានហូរស្រួលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព