ព័ត៌មាន
ដំណឹងល្អ! សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%

យោងតាមសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក លោកប្រធានាធិបតិដូណាល់ត្រាំបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%។

សេចក្តីសម្រេចនេះនឹងជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

សម្តេចហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០២៥នេះបានលើកឡើងថា «ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%»។ 

សម្តេចបានបន្ថែមថា «ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ»។

មុនសេចក្តីសម្រេចនេះ ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក៏បានបញ្ជាក់ថា បើអាមេរិកដាក់អត្រាពន្ធទំនិញកម្ពុជាត្រឹម២៥% ឬ២០% ឬទាបជាងនេះ ពិតជាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះរោងចក្រជាច្រើននឹងបន្តវិនិយោគនៅកម្ពុជា ហើយអ្នកវិនិយោគថ្មីៗនឹងមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ហើយនេះជាសញ្ញាវិជ្ជាសម្រាប់សេដ្ឋកិច្ច។

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1477

អត្ថបទថ្មីៗ
#សម្រស់September 18 2025
រំលង ៥ ចំណុចនេះ ទើបធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃហើយ នៅតែការពារស្បែកមិនបាន
#សម្រស់September 17 2025
អស់បារម្ភរឿងជ្រុះសក់! ៥វិធីព្យាបាលសក់ជ្រុះ ក្រោយពេលសម្រាល
#គំនិតរកស៊ីSeptember 17 2025
សាប៊ូដុំកូនខ្មែរ ១នេះមានសមត្ថភាពកម្ចាត់បញ្ហាស្បែកមុខ បំបាត់ស្នាម និងជាំ
#អាហារSeptember 17 2025
គ្រាប់ស្វាយចន្ទីកូនខ្មែរ ១នេះឆ្ងាញ់ជាងគេក្នុងលោក! មានអត្ថប្រយោជន៍ប្រឆាំងជំងឺកាចទាំង ៤មុខនេះ
#អត្ថបទ PRSeptember 17 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកចម្លើយទៅនឹងសំណួរដែលថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ?
#គំនិតរកស៊ីSeptember 16 2025
ខ្មែរក៏មិនធម្មតាដែរ! សាប៊ូខ្មែរ ១នេះជួយកាត់បន្ថយសក់ជ្រុះ ឱ្យសក់ឆាប់ដុះ និងទន់រលោង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia