នៅក្នុងការផ្ដួចផ្ដើមនិងជម្រុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃបានបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ដោយលោក ត្រាំ បានជួយសម្របសម្រួល។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
កម្ពុជានឹងទិញយន្ដហោះ Boeing 737 mx 8 ចំនួន ១០ គ្រឿងពីសហរដ្ឋអាមេរិក ហើយមានជម្រើសអាចបង្កើនទិញ ១០ គ្រឿងបន្ថែមទៀតនាពេលអនាគតដែលនឹងអាចដឹកមកដល់កម្ពុជានៅឆ្នាំ២០៣១ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្នីសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា៖«ទិញយន្ដហោះ Boeing 737 mx8 ចំនួន ១០គ្រឿងពីអាម៉េរិក ហើយមានជម្រើសអាចបង្កើនទិញ១០គ្រឿងបន្ថែមទៀត។ នៅខែសីហានេះ អាចនឹងចុះកិច្ចព្រមព្រៀងមួយបញ្ជាក់ពីការទិញ ប៉ុន្តែចំពោះការទិញយន្តហោះនេះមិនអាចងាយមកទេ ព្រោះថានៅរោងចក្រ Boeing បានពេញអស់ ហើយនៅឆ្នាំ២០៣១ ទើបមានយន្តហោះថ្មីនេះ យើងបានចុះកិច្ចព្រមព្រៀងគ្នាមែន តែដល់ឆ្នាំ២០៣១ ទើបយន្តហោះថ្មីនេះ អាចចូលមកកម្ពុជាបាន»។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រៅពីនោះមិនមានលក្ខខ័ណ្ឌអ្វីទេ ក្រៅពីនិយាយកុំឱ្យមាននីតិវិធីស្មុគស្មាញ...៕