ជំងឺ
ស្រ្តីនិងបុរសកើតជំងឺប្រមេះទឹកបាយ ប្រឈមការលំបាកច្រើនហើយងាយឆ្លងជំងឺគ្រោះថ្នាក់ច្រើនទៀត
Phoak Mary
April 29 2022
652 views

ថ្វីត្បិតថាជំងឺប្រមេះទឹកបាយមានមនុស្សភាគច្រើនគាត់គិតថាងាយនិងព្យាបាល។ ប៉ុន្ដែគាត់មិនដឹងថាអ្នកដែលកើតជំងឺនេះវាងាយនិងប្រឈមមុខឆ្លងមេរោគផ្សេងៗនោះទេ។ តើជំងឺនេះមានអាការបែបណានិងមានកត្តាប្រឈមអ្វីខ្លះ? យោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ប្រាក់ ណារុំ ឯកទេសជំនាញ ព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ បានលើកមូលហេតុនៃជំងឺប្រមេះទឹកបានយកមកបង្ហាញជូនដល់បងប្អូន​ ថាជំងឺប្រមេះទឹកបាននេះគឺបានជាប់ចំណាប់ថ្នាក់ទី២ ក្នុងចំណោមជំងឺកាមរោគដែលឆ្លងតាមរយៈបាក់តេរី ដែលមានឈ្មោះថា Neisseria gonorrhea ដែលឆ្លងតាមរយៈការរួមភេទ និងឆ្លងពីម្ដាយទៅកូនពេលសម្រាល ។

រោគសញ្ញាជំងឺទឹកបាយលើបុរសមាន ៖  ក្ដៅក្រហល់ក្រហាយ ឈឺផ្សា មានការឈឺចាប់នៅពេលនោម មានកាឈឺចាប់ពងស្វាស ទឹកនោមល្អកដូចទឹកបាយមានខ្ទុះលាយឈាម ហូរខ្ទុះតាមបង្ហួរនោ ហូរទឹករងៃ និងមានប្រឡាក់ខោផងដែរ ជាពិសេសគឺពេលព្រឹក ។

ការពិនិត្យមើលប្រដាប់បន្ដរពូជរបស់បុរស ៖ លោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ បានបញ្ជាក់ទៀតថាអ្នកដែលមានជំងឺមួយនេះ មានអាការ ហើម ក្រហម នៅលើបង្ហួរនោម ជួនកាលហើមនៅលើពងស្វាស់ជាដើម ។

រោគសញ្ញាជំងឺទឹកបាយលើស្ត្រីមាន ៖ ជាទូទៅមានការបង្ករោគដែរតែគ្មានអ្វីដែលស្ដែងចេញ ពីរោគសញ្ជាអ្វីទេ ក៏ប៉ុន្ដែទោះគ្មានរោគសញ្ញាអ្វីក៏ដោយ វាក៏អាចចម្លងមេរោគទៅដៃគូម្ខាងទៀតដែរ ។ លោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ បានបញ្ជាក់ទៀតថារោគសញ្ញាលើស្ត្រីមានតិចជាង៥០ភាគរយនៃស្ត្រីដែលកើតជំងឺប្រមេះទាំងអស់ ។ និងមានអាការក្ដៅក្រហល់ក្រហាយ ឈឺផ្សា មានការឈឺចាប់នៅពេលនោម ទឹកនោមល្អកដូចទឹកបាយមានខ្ទុះលាយឈាម មានធ្លាក់ស ឈឺចុកចាប់ ក្រោមពោះ មានការឈឺចាប់ខ្លាំងនៅពេលរួមភេទ ឬ អាចរលាកមាត់ស្បូន ផងដែរ។

ផលវិបាកនៃជំងឺប្រមេះ ៖ ចំពោះបុរសមានរលាកបំពង់បង្ហួរ មេជីវិត​រួមឬត្បៀតបង្ហួរនោម​ និងមិនអាចមានកូននៅថ្ងៃក្រោយ ចំណែកឯស្ត្រីវិញរួមមាន រលាកអាងត្រគៀក រលាកដៃស្បូន​ រលាកស្បូន កើតបូសដៃស្បូន កូនក្រៅស្បូន ឬមិនអាចមានកូននៅថ្ងៃក្រោយបាន។

ហានិភ័យដល់កុមារដែលកើតពីម្ដាយ ៖ ប្រសិនបើម្ដាយដែលមានជំងឺប្រមេះ អាចមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកាមរោគមួយនេះ​នៅពេលសម្រាល ដូចជារលាកភ្នែក ហើមត្របកភ្នែក ហូរខ្ទុះ ហើយទារក អាចងងឹតភ្នែក ។

លោកវេជ្ជបណ្ឌិត ប្រាក់​ ណារុំ​​​​​​​ បានបញ្ជាក់យ៉ាងច្បាស់ថា ផលវិបាកទាំងអស់ប្រសិនបើមិនបានព្យាបាល ត្រឹមត្រូវ មេរោគនេះអាចរាលដាលដល់សិរីរាង្គផ្សេងទៀត ដូចជាស្បែក ខួរក្បាល បេះដូង ។ ហើយប្រសិនបើជំងឺប្រមះទឹកបាយនេះ មិនបានព្យាបាលនោះទេ គឺប្រឈមក្នុងកាឆ្លងជំងឺកាមរោគផ្សេងៗទៀតដូចជា អេដស៍ ស្វាយ ផ្លើមជាដើម ។

ដូចនេះសូមបងប្អូនប្រុងប្រយ័ត្ន ចំពោះរោគសញ្ញាទាំងនេះនិងទៅជួបវេជ្ជបណ្ឌិត ដើម្បីប្រឹក្សារជាមួយគ្រូពេទ្យជំនាញកាមរោគ និងធ្វើតាមវេជ្ជបញ្ជា និងរក្សារអនាម័យផងដែរ៕

ប្រភព៖ ជំងឺប្រមេះទឹកបាយ Gonorrhea

អត្ថបទដោយ ៖ ជុជ ណាឃីម

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia