អាហារ
ត្រូវដឹង! មនុស្សសាមញ្ញៗ៤ក្រុមនេះជៀសវាងកុំញុំាខ្ទឹមស បើមិនចង់ឱ្យប៉ះពាល់ដល់សុខភាព

ខ្ទឹមសត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាឱសថផង អាហារផង និងគ្រឿងទេសផង ហើយខ្ទឹមសរមានវត្តមានស្ទើរតែគ្រប់មុខម្ហូប។ ជាការពិតណាស់ រុក្ខជាតិមួយនេះមានដើមកំណើតនៅអាស៊ីកណ្ដាល ហើយត្រូវមានគេរកឃើញនៅក្នុងផ្នូររបស់ស្ដេច TUT ដែលមានអាយុកាលជាង៣០០០ឆ្នាំមកហើយ។ នេះបើយោងតាមប្រភព Webmd

ខ្ទឹម គឺជាផ្នែកមួយនៃពពួក Allium ដែលរាប់បញ្ចូលទាំងខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស និងម្ទេស។ មិនតែប៉ុណ្ណោះទេ ខ្ទឹមសមានអត្ថប្រយោជន៍ចំពោះសុខភាពជាខ្លាំងរួមមាន សុខភាពបេះដូង ថ្នាំសំលាប់មេរោគ និងប្រឆាំងជំងឺមហារីក។

នៅក្នុងអាហារ ខ្ទឹមសត្រូវបានគេប្រើប្រាស់ក្នុងបរិមាណតិចតួចអាចនិយាយបានថាជា គ្រឿងទេស ហើយវាមានកាឡូរី ខ្លាញ់ ប្រតេអ៊ីន និងកាបូអ៊ីដ្រាតតិចតួចណាស់។ ជារួមខ្ទឹមមួយកំហឹសមានបរិមាន០៤កាឡូរី ប្រូតេអ៊ីន០០ក្រាម ខ្លាញ់០០ក្រាម់ កាបូអ៊ីដ្រាត១ក្រាម និងជាតិសរសៃ០០ក្រាម។

ជាមួយគ្នានេះដែរ បើយោងតាមប្រភព Health Shots បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ទឹមសគឺល្អសម្រាប់ប្រព័ន្ធភាពសុំា ដែលភាគច្រើនគេតែងតែញុំានៅរដូវរងារ។ ខ្ទឹមសមានលក្ខណៈល្អ និងអត្ថប្រយោជន៍ជាច្រើនដែលល្អសម្រាប់សុខភាព​ ប៉ុន្តែមនុស្សមួយភាគតូចក៏ត្រូវតែជៀសវាងញុំាខ្ទឹមសនេះផងដែររួមមាន៖

១.អ្នកដែលមានបញ្ហាអាស៊ីត ត្រូវចៀសវាងញុំាខ្ទឹមស

សម្រាប់អ្នកដែលមាន​ បញ្ហាអាស៊ីត ការទទួលទានខ្ទឹមសអាចនាំឱ្យក្រហាយទ្រូង។ ដូច្នេះពួកគេគួរតែជៀសវាងជាការប្រសើរ ហើយវាកាន់តែអាក្រក់ទៅទៀត ប្រសិនបើអ្នកមានបញ្ហាអាស៊ីតហើយអ្នកញុំាខ្ទឹមសពេលដែលអ្នកមិនទាន់មានអាហារចូលពោះ។

២.ជៀសវាងញុំាខ្ទឹមស ប្រសិនបើក្រពះរបស់អ្នកងាយប្រតិកម្ម

អ្នកដែលមានបញ្ហាខ្សោយក្រពះ ឬក្រពះងាយប្រតិកម្មក៏ជាផ្នែកមួយដែលគួរជៀសវាងញុំាខ្ទឹមសផងដែរ ពីពញរោះការទទួលទានខ្ទឹមសអាចបណ្ដាលឱ្យឈឺក្រពះ ដូច្នេះហើយ បើអ្នកមិនចង់រត់ចូលបន្ទប់ម្តងហើយម្តងទៀត យល់ល្អអ្នកគួរតែនៅឱ្យឆ្ងាយពីខ្ទឹមស។

៣.អ្នកមានបញ្ហាដង្ហើម ឬមានក្លិនមាត់

ចំពោះអ្នកដែលមានបញ្ហាក្លិនមាត់ និងក្លិនខ្លួន អ្នកគួរតែនៅឱ្យឆ្ងាយពីខ្ទឹមស ជៀសវាងញុំាខ្ទឹមសហើយធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អ។

៤.កុំពិសារខ្ទឹមសច្រើនពេក ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំបញ្ចុះឈាម

ថ្នាំ Anticoagulants ដែលត្រូវបានគេស្គាល់ថាជាថ្នាំបញ្ចុះឈាម ហើយភាគច្រើនត្រូវបានគេប្រើប្រាស់ចំពោះអ្នកមានជំងឺបេះដូង។ ដូច្នេះអ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះឈាមមិនគួរទទួលទានខ្ទឹមសច្រើនពេកនោះទេ។

គួរជម្រាបថា ខ្ទឹមសមិនមែនជាអាហារអាក្រក់ ឬបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នានោះទេ។ ជាការពិតណាស់ ខ្ទឹមសគឺល្អសម្រាប់អ្នកដែលមិនមានបញ្ហាសុខភាព ហើយវាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពសុំា កាត់បន្ថយសម្ពាធឈាមខ្ពស់ និងជួយកាត់បន្ថយកម្រិតកូឡេស្ដេរ៉ុល។ មួយវិញទៀត ខ្ទឹមសក៏មានលក្ខណៈសមម្បត្តិអង់ទីប៊ីយ៉ូទិក ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ។

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
#ព័ត៌មានMarch 28 2026
សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារMarch 27 2026
មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
#ព័ត៌មានMarch 27 2026
ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
#ព័ត៌មានMarch 26 2026
នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
#កុមារMarch 26 2026
ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia