ជំងឺ
ការពារខ្លាំង! តម្លៃវ៉ាក់សាំង &ក្រុមមនុស្សគួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន បង្ការបញ្ហាឆ្លងរោគផ្សេងៗ
Pheakdey Pao
November 24 2022
1.8 K views

ផ្អែកទៅតាមការលើកឡើងរបស់អ្នកគ្រូពេទ្យ ង៉ែត គឹមសយ ឯកទេសផ្នែកឆ្មប និងមានបទពិសោធន៍ជាង១០ឆ្នាំ នៅអង្គការម៉ារីស្តូបផ្នែករោគស្ត្រី ពន្យារកំណើត និងរំលូត និងគ្លីនិក SP ធ្លាប់ពន្យល់ប្រាប់មកកាន់ក្រុមការងារចាបបៃតងឱ្យដឹងថា ចំពោះវ៉ាកសាំងមហារីកមាត់ស្បូននេះគឺ អាចចាក់បានទាំងស្រីទាំងប្រុស ប៉ុន្តែប្រសិនជាចាក់ក្នុងវ័យកាន់តែក្មេងប្រសិទ្ធិភាពកាន់តែខ្ពស់ ជាពិសេសក្នុងវ័យដែលមិនទាន់ឆ្លងកាត់ការរួមភេទតែម្តង។

ចំពោះប្រភេទវ៉ាក់សាំងការពារមហារីកមាត់ស្បូននេះ បច្ចុប្បន្នគឺមានពីប្រភេទដែលគេប្រើប្រាស់៖

១.  Gardasil ៤ ការពារបានមេរោគ HPV ១៦,១៨ដែលបង្កទៅជាជំងឺមហារីកមាត់ស្បូន ញឹកញាប់ជាងគេ រហូតដល់ទៅប្រមាណជា៧០% និងការពារមេរោគHPVប្រភេទ ៦ និង១១ ដែលបង្កទៅជាជំងឺ សិរមាន់។ ចំពោះតម្លៃនៃការចាក់វ៉ាក់សាំងប្រភេទនេះបច្ចុប្បន្នអាចខ្ទង់ចន្លោះពី 85$ ទៅ 150$ ក្នុងម្តង អាស្រ័យនៅតាមមន្ទីរពេទ្យនីមួយៗ។

២. Gardasil ៩ ការពារជំងឺមហារីកប្រពន្ធ័បន្តពូជ និងជំងឺសិរមាន់ អាចការពារទៅលើមេរោគ HPV ប្រភេទ ១៦,១៨,៦,១១, ៣១,៣៣,៤៥,៥២ និង ៥៨។ ចំពោះវ៉ាក់សាំងប្រភេទ Gardasil ៩ ត្រូវបានគេសង្កេតឃើញថា មានប្រសិទ្ធខ្ពស់ជាង Gardasil ៤ ប៉ុន្តែសម្រាប់តម្លៃក៏ខ្ពស់ជាងដែរ ដោយគិតចាប់ពីខ្ទង់200$ឡើង ក្នុងការចាក់ម្តង។

សម្រាប់ដំណាក់នៃការចាក់វ៉ាក់សាំងការពារមហារីនេះ ត្រូវបានគេគិតទៅតាមអាយុដោយ៖

- អាយុ ៩-១៤ ឆ្នាំ ចាក់២ដង (០,៦-១២ ខែ) បានន័យថា ចាក់លើកទី២ គឺចន្លោះពេល ៦ទៅ ១២ខែ ក្រោយពីចាក់លើកទី១។

- អាយុលើសពី ១៤ឆ្នាំ ត្រូវចាក់៣ដង (0, ១-២, ៦ខែ) បានន័យថា លើកទី២ គឺចាក់ចន្លោះ១ទៅ ២ខែ ក្រោយចាក់លើកទី១ ចំណែកលើកទី៣ គឺចាក់៦ខែក្រោយពីលើកទី ១៕

 

អត្ថបទដោយ៖​ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia