អត្ថបទ PR
ចង់ឱ្យកូនខួរក្បាលឆ្លាត ឆ្អឹងលូតលាស់ល្អ ឳពុកម្ដាយកុំរំលងអាហារ៣ក្រុមនេះឱ្យសោះ
Senghong Kong
September 28 2022
1.1 K views

ឳពុកម្ដាយគ្រប់រូបតែងចង់ឱ្យកូនរបស់ខ្លួនមានសុខភាពល្អ ឆ្អឹងលូតលាស់ រឹងមាំ ជាពិសេសមានប្រាជ្ញាឆ្លាត អភិវឌ្ឍខួរក្បាលបានល្អ។ ក្មេងចាប់ពី១ខួបឬ១ឆ្នាំឡើងទៅ ត្រូវការអាហារជំនួយលើសពីទឹកដោះម្ដាយ ដើម្បីជួយឱ្យរាងកាយលូតលាស់ល្អ ហេតុនេះអ្នកគួរតែជ្រើសរើសរបបអាហារដែលល្អដល់កូនតូចៗរបស់អ្នក។

តាមការចែករំលែករបស់វេជ្ជបណ្ឌិត ហ៊ាង រតនា សម្រាប់កុមារដែលមានអាយុចាប់ពី១ឆ្នាំឡើង កាលណាតែឳពុកម្ដាយមិនបានផ្ដល់ជូនអាហារូបត្ថម្ភឱ្យត្រឹមត្រូវនិងគ្រប់គ្រាន់នឹងធ្វើឱ្យកូន មានបញ្ហាសុខភាព ដូចជាការខ្វះជាតិដែករហូតធ្វើឱ្យខ្វះគ្រាប់ឈាមក្រហម បង្កឱ្យក្មេងស្លេកស្លាំង ក៏ដូចជាសុខភាពខ្សោយ សមត្ថភាពខួរក្បាលមានការថយចុះ មិនឆ្លាតវៃរហូតដល់ធំ។ ហេតុនេះ អាហារដែលឳពុកម្ដាយគួរតែផ្ដល់​ឱ្យកូនមានចែកចេញជា៣ក្រុម ដូចជា អាហារថាមពល អាហារការពារ និងអាហារសាងសង់

ចំពោះអាហារថាមពល ជួយផ្ដល់កម្លាំងដល់កុមារមានដូចជា ពពួកមានជាតិម្សៅ និងជាតិស្ករ ដូចជានំបុ័ង បាយ និងដំឡូងផ្អែមជាដើម។ ក្រុមអាហារប្រភេទនេះក្មេងមិនទាន់ត្រូវការច្រើនពេកនោះទេ ព្រោះពួកគាត់នៅក្មេង មិនត្រូវការចំណាយកម្លាំងច្រើនធ្វើការធ្ងន់អ្វីឡើយ។ រីឯអាហារការពារ ជាអាហារដែលចាំបាច់ក្មេងត្រូវការច្រើន ព្រោះវាសម្បូរជាតិវីតាមីន មាននៅក្នុងពពួកបន្លែ ផ្លែឈើ។ បន្លែ ផ្លែឈើ មានវីតាមីននិងជាតិកាកសរសៃ ជំនួយ ការពារ និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ការពារពីជំងឺនានា។ ដើម្បីឱ្យការញុំារបស់កូនៗកាន់តែប្រសើរ មាតាបិតាគួរតែផ្លាស់ប្តូរឱ្យកូនញ៉ាំបន្លែ ផ្លែឈើ ប្រភេទផ្សេងៗ ពណ៌ផ្សេងៗ ឱ្យបានរាល់ថ្ងៃ កុំឱ្យកូនញ៉ាំតែរសជាតិដដែលៗ។

ចំពោះប្រភេទអាហារដែលកាន់តែមិនអាចអត់បានគឺ អាហារសាងសង់ សម្រាប់ការលូតលាស់នៃរាងកាយ គឺពពួកសាច់គ្រប់ប្រភេទដូចជា ជ្រូក មាន់ ទា សាច់គោ ស៊ុត ទឹកដោះគោជាដើម។ ចំពោះប្រភេទទឹកដោះគោ អាចជ្រើសរើសយកប្រភេទទឹកដោះគោហ្វរម៉ូស អូមេហ្គា 369 បាន។ ជាប្រភេទទឹកដោះគោ ដែលបង្កើតឡើងដោយ វិទ្យាស្ថានស្រាវជ្រាវ FrieslandCampina នៅក្នុងប្រទេសហូឡង់ មានសារធាតុបំប៉នជាច្រើន សម្រាប់ជួយទៅដល់ ការលូតលាស់ ទាំងផ្នែករាងកាយ និងខួរក្បាលរបស់កុមារ។

ទឹកដោះគោ ទឹកដោះគោហ្វរម៉ូស អូមេហ្គា ជាប្រភេទអាហារដែលសម្បូរដោយកាល់ស្យូម អាស៊ីត DHA អាស៊ីតខ្លាញ់ អូមេហ្គា៣,៦,៩ សារធាតុ Sphingomyelin អាស៊ីតអាមីណូសំខាន់ទាំង៩ ប្រភេទ ដែលសារពាង្គកាយមិនអាចផលិតបាន និងវីតាមីនB12ខ្ពស់។ សារធាតុទាំងអស់នេះ​ ល្អបំផុតសម្រាប់ការអភិវឌ្ឍសមត្ថភាពខួរក្បាល ដែលធ្វើឱ្យក្មេងឆ្លាត មានប្រាជ្ញាវាងវៃ។

ពិសេសជាងនេះ មានផ្ទុកវីតាមីនC វីតាមីនE វីតាមីនD វីតាមីនA ជាតិរ៉ែ ជាតិដែក និងអ៊ីយ៉ូត ដែលជំនួយឆ្អឹងលូតលាស់ល្អ ពង្រឹងប្រព័ន្ធភាពស៊ាំ ការពារកោសិកាពីការខូចខាត ការពារកង្វះគ្រាប់ឈាមក្រហម និងជំនួយដល់ភ្នែកកុមារផងដែរ។

សម្រាប់មាតាបិតា ចង់បានទឹកដោះគោ ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងល្អសម្រាប់កូនៗលោកអ្នក អាចធ្វើការទំនាក់ទំនងព័ត៌មានលំអិតតាមរយៈ ទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ Super Mom Club by Foremost ឬតាមរយៈលេខទូរស័ព្ទ 016 218 483 ៕

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia