អាហារ
ស្រីៗ​គួរអនុវត្ត ក្បួនថែសុខភាពរាងកាយ អំឡុងពេលមករដូវ ចេញពីរបបអាហារផ្ទាល់
Thida Pet
August 22 2023
7.6 K views

ជាធម្មតា​វដ្ដរដូវរបស់មនុស្សស្រីគឺមិនដូចគ្នានោះទេ។ក៏ប៉ុន្ដែ​មនុស្សស្រីស្ទើរតែ១០០ភាគរយហើយ ជួបប្រទះបញ្ហានៃការឈឺចុកចាប់ពេលមករដូវ​ មានបញ្ហារដូវមកតិចៗ មានបញ្ហារាំងរដូ​វប្រចាំខែជាដើម។

អាស្រ័យហេតុនេះហើយ ក្រុមការងារចាបៃតងនឹងធ្វើការចែករំលែករបៀបញុំាអាហារនៅអំឡុងពេលបងប្អូនស្រីៗរដូវ ដើម្បីទៅជួយបំបាត់បញ្ហាឈឺចុកចាប់ និងធ្វើឱ្យរដូវមកស្រួលឆាប់អស់ នេះបើយោងតាមរយៈប្រភព clevelandclinic.org។ ដោយក្នុងនោះវេជ្ជបណ្ឌិត McClure បានចែករំលែកថា នៅពេលដែលមករដូវស្រីៗភាគច្រើនប្រាកដជាមិនបានដឹងច្បាស់លាស់ទេ ថាគួរញុំាអាហារណា គួរផឹកភេសជ្ជៈនោះតែមិនត្រូវនោះទេ។ ដូច្នេះអាចធ្វើឱ្យប៉ះពាល់ដល់រោគសញ្ញានៃការរដូវកាន់តែអាក្រក់ មានន័យថាបើកំពុងឈឺចុក អាចឈឺកាន់តែខ្លាំងមិនងាយបាត់ ហើយប្រឈមនឹងមានបញ្ហាលើសជាតិស្ករ ឡើងទម្ងន់ឬក៏ប្រែប្រួលអារម្មណ៍ខ្លាំងខុសធម្មតា ដែលមិនអាចគ្រប់គ្រងបានព្រោះមានចំណែករបបអាហារចូលរួមដូចគ្នា។ បន្ថែមលើសពីនេះ ប្រសិនណាស្រីៗចង់បំបាត់ការឈឺចុកចាប់ តាតឹងមួរម៉ៅ ឈឺក្បាល អស់កម្លាំង ស្លេកស្លាំងខ្លាំងព្រោះហូរឈាមរដូវច្រើន។ គេណែនាំឱ្យស្រីៗញុំាអាហារដូចជា មានបន្លែបៃតង គ្រាប់ធញ្ញជាតិ ដំឡូងជ្វា ស្ពៃក្តោបក្រហម ខាត់ណាខៀវ ផ្លែប៊ឺរី ផ្លែប័រ ផ្លែប៉ោម ខ្ទឹមស ខ្ទឹមក្រហម តែបៃតង សាច់មាន់ សាច់ត្រី ស៊ុត…ជាដើម ព្រោះអាហារទាំងនេះសម្បូរដោយ ដោយសារធាតុចិញ្ចឹមល្អៗសម្រាប់អ្នកកំពុងមករដូវ ដូចជាវីតាមីន A, C, និង E ក៏ដូចជាសេលេញ៉ូម ស័ង្កសី និងបេតាការ៉ូទីនជាដើម ជាពិសេសផឹកទឹកឱ្យបានគ្រប់គ្រាន់ ទឹកធម្មតាក៏បាន ទឹកក្ដៅឧណ្ហៗក៏បាន។​ ស្រីៗគួរញុំាមិនគួររំលង បើញុំាមិនបានទាំងអស់ ក៏មានចំណែកអាហារទាំងអស់ខាងលើនេះខ្លះដែរ ក្នុងរបបអាហាររបស់អ្នកពេលមករដូវ៕

អត្ថបទដោយ៖​ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1266

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia