របបអាហារញុំាត្រូវបានសុខភាពល្អ បានរាងស្អាតមិនងាយឈឺរស់នៅអាយុវែង។ ក៏ប៉ុន្ដែរបបអាហារខ្លះកាន់តែញុំា កាន់តែខូចសុខភាព កាន់តែទ្រុឌទ្រោមខ្លាំងឡើងៗ។ អាស្រ័យហេតុនេះហើយគួរញុំាអាហារដែលមានតុល្យភាពត្រឹមត្រូវ រួមទាំងសាច់ បន្លែ និងផ្លែឈើជាដើម។
ក្នុងថ្ងៃនេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយក របបអាហារដែលញុំាញឹកធ្វើឱ្យសម្រស់របស់អ្នកឆាប់បាក់ ឆាប់ចាស់មុនអាយុ ជាពិសេសគឺឡើងទាំងមុនផងដែរនេះបើយោងតាមរយៈប្រភព healthline.com។
១.អាហារខ្លាញ់៖ ប្រភេទអាហារសម្បូរខ្លាញ់ អាហារបំពង ចៀន ញុំាច្រើនមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ។ គ្រប់គ្នាប្រាកដជាដឹងក្នុងចិត្តស្រាប់ហើយ។ ក្រុមអាហារ ទាំងនេះ អាច ប៉ះពាល់ដំណើរការក្នុងរាងកាយរបស់អ្នកដូចជា អាហារចៀនក្នុងប្រេងនៅសីតុណ្ហភាពខ្ពស់បញ្ចេញរ៉ាឌីកាល់សេរីដែលអាចបណ្តាលឱ្យខូចកោសិកាដល់ស្បែក រួមទាំងអាចបង្កើនល្បឿនភាពចាស់នៃរាងកាយរបស់អ្នកលឿនខ្លាំងណាស់។ ដូច្នេះគឺអាចធ្វើឱ្យអ្នកប្រឈមនឹងឆាប់ចាស់រួមទាំងប្រឈមជាមួយជំងឺផ្សេងៗផងដែរ។
២.កាហ្វេ៖ គឺល្អចំពោះសុខភាពរបស់អ្នក ក៏ប៉ុន្ដែការញុំាកាហ្វេ ច្រើនជាប្រចាំថ្ងៃលើសកំណត់ អាចប្រឈមប៉ះពាល់ដល់រាងកាយរបស់អ្នកមិនអត់នោះទេ។ ជាពិសេសគឺប៉ះពាល់ស្បែក អាចខ្សោះជាតិទឹក ស្បែកជ្រីវជ្រួញ ស្បែកយារធ្លាក់ផងដែរ។ ដូច្នេះកុំព្យយាមផឹកកាហ្វេលើសកំណត់ពេកមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ។ ជាពិសេសប្រសិនណាអ្នកមានជំងឺប្រចាំកាយទៀតកាន់តែប៉ះពាល់។
៣.សាច់ក្រហម+សាច់កែច្នៃ៖ សាច់ក្រហមរួមជាមួយសាច់កែច្នៃ ញុំាញឹក ញុំាច្រើន មិនល្អសម្រាប់សុខភាពនោះទេ អាចប៉ះពាល់ដល់រាងកាយដូចជា ឡើងជាតិអាស៊ីតក្នុងខ្លូន។ រួមទាំងអាចបង្កជាគ្រោះថ្នាក់ប្រឈមជំងឺដល់អ្នកផងដែរ។
៤.ស្រា៖ ជាទូទៅ ការផឹកស្រាច្រើន មិនល្អសម្រាប់សុខភាពរបស់អ្នកដូចគ្នា មិនត្រឹមតែប៉ះពាល់ដល់ស្បែក ប្រឈមចាស់មុនអាយុ។ អ្វីដែលពិសេសការផឹកស្រាច្រើន ងាចប្រឈមជាជំងឺមហារីកថ្លើម លើសសម្ពាធឈាម បេះដូងផងដែរ។ ដូច្នេះគួរតែពិសារដោយការទទួលខុសត្រូវ។ ព្រោះបើឈឹមិនស្រួលនោះទេ លុយកក៏អស់ដែរអ្វីដែលសំខាន់ជាងនេះទៀតប្រសិនណាគ្មានលុយសម្រាប់ព្យាបាលទៀត កាន់តែធ្ងន់ធ្ងរ៕
អត្ថបទដោយ៖ ធីតា