អាហារ
ញ៉ាំអាហារទាំងនេះ នាំឲ្យមានសុខភាពល្អ ហើយមិនលើសទម្ងន់ទៀត
Vuthea Morn
September 12 2020
297 views

ប្រភេទអាហារ Carbohydrates ត្រូវបានគេមើលឃើញថា ជាប្រភេទអាហារដែលធ្វើឲ្យមនុស្សយើងឡើងទម្ងន់ នៅខណៈពេលរាងកាយត្រូវការវាដើម្បីប្រើប្រាស់ជាថាមពល ។

អាហារដែលជាប្រភេទ simple carbohydrates និង complex carbohydrates ជាប្រភេទអាហារដ៏មានសារៈសំខាន់សម្រាប់តុល្យភាពរបបអាហារ និងបានផ្ដល់ថាមពល និងសារធាតុចិញ្ចឹមដល់ការលូតលាស់រាងកាយទៀតផង ។

យោងតាមគេហទំព័រ www.insider.com ប្រភេទអាហារ carbohydrates ត្រូវបានកើតឡើងដោយ ម៉ូលេគុលស្ក ប៉ុន្តែវាមិនដូចគ្នាទាំងស្រុងនោះទេ ។ ពួកវាមានរូបរាងសណ្ឋានបីប្រភេទខុសៗគ្នា ៖   

១) Carbohydrates Sugar៖ សង្កេតឃើញមាននៅក្នុង ផ្លែឈើ បន្លែ ស្ក និង អាហារប្រើប្រាស់ប្រចាំថ្ងៃ ។​

២) Carbohydrates Starch៖ សង្កេតឃើញនៅក្នុងបន្លែ គ្រាប់ធញ្ញជាតិ(មានពន្លក) និង គ្រាប់សណ្ដែកជាដើម ។

៣) Carbohydrates Fiber៖ សង្កេតឃើញមាននៅក្នុងផ្លែឈើ បន្លែ  គ្រាប់ធញ្ញជាតិ(ទាំងមូល) និងគ្រាប់សណ្ដែក ។

គ្មានប្រភេទអាហារ Carbohydrates ណាល្អ ឬអាក្រក់នោះទេ អ្វីដែលសំខាន់ គឺស្ថិតនៅលើ ថាតើវាងាយស្រួល និងលឿនយ៉ាងណាដើម្បីរំលាយ ។

Simple Carbohydrates ៖ ដូចជាទឹកផ្លែឈើ និង អាហារម្សៅជាដើម មានលក្ខណៈងាយស្រួលក្នុងការរំលាយ ។ ករណីនេះវាធ្វើឲ្យអ្នកប្រឈមមុខ ក្នុងការឡើងទម្ងន់ និងកើតជម្ងឺទឹកនោមផ្អែមប្រភេទទីពីរផងដែរ ។​

Complex Carbohydrates៖ អាហារដែលមិនទាន់របៀបចំ(នៅលក្ខណៈធម្មជាតិនៅឡើយ) និងរក្សាជាតិសរសៃបែបធម្មជាតិ ដែលធ្វើឲ្យមានការរំលាយមានសភាពយឺតៗ និងធ្វើឲ្យកំរិតជាតិស្កក្នុងចរន្ដឈាមមានលក្ខណៈសមស្របទៀតផង ។​

ដើម្បីទទួលបានសុខភាពល្អ លោកអ្នកគប្បីជ្រើសរើសអាហារដែលមានជាតិស្កក្នុងកំរិតទាប និងប្រើប្រាស់របៀបចំអិនឲ្យបានត្រឹមត្រូវផងដែរ ៕

អត្ថបទដោយ៖ លោកគ្រូពេទ្យ ហួ ភារ៉ា


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1469

អត្ថបទថ្មីៗ
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia